អាមេរិកចង់ផ្តល់ជំនួយថវិកាដល់យោធាតៃវ៉ាន់ប្រឆាំចិន

សមាជិកសភាអាមេរិក ចង់ឲ្យសភាបង្កើតច្បាប់ផ្តល់ថវិកាជំនួយឲ្យយោធាកោះតៃវ៉ាន់ដើម្បីទប់ទល់ចិន


សមាជិកសភាអាមេរិមកពីគណបក្សសាធារណៈរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ បានណែនាំច្បាប់ថ្មីមួយដល់សភា ដើម្បីអាចផ្តល់ជំនួយជាប្រាក់ចំនួន២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ បូករួម នឹងជំនួយផ្សេងៗទៀត ដើម្បីពង្រឹងការការពាររបស់កោះតៃវ៉ាន់ ខណៈដែលដែនកោះមួយនេះ កំពុងប្រឈមនឹងសម្ពាធកើនឡើងកាន់តែខ្លាំងពីប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អាមេរិកចង់ផ្តល់ជំនួយថវិកាដល់យោធាតៃវ៉ាន់ប្រឆាំចិន
ដោយ និង

តាមរយៈសេចក្តីព្រៀងច្បាប់មួយដែលរ៉យទ័រទទួលបាន បានឲ្យដឹងថា អាមេរិកចង់ផ្តល់ថវិកា២ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ឧបត្ថម្ភដល់យោធាបរទេស។ យោធាបរទេសដែលសេចក្តីព្រៀងនេះចង់សំដៅដល់ គឺយោធាតៃវ៉ាន់​តែម្តង។

បន្ថែមពីលើនេះ ជំនួយខាងលើ នឹងផ្តល់ឲ្យកោះតៃវ៉ាន់ សម្រាប់ទិញសព្វាវុធ និងខែលការពារផ្សេងៗ ដែលផលិតនៅសហរដ្ឋអាមេរិក ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៣២។

សេចក្តីព្រៀងច្បាប់ដដែលនេះ ក៏នឹងធ្វើអោយប្រសើរឡើង នូវការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងយោធាតៃវ៉ាន់និងអាមេរិក គូបផ្សំការអប់រំផ្នែកយោធាប្រកបដោយវិជ្ជាជីវៈ និងឱកាសបណ្តុះបណ្តាលបច្ចេកទេស នៅសហរដ្ឋអាមេរិក សម្រាប់បុគ្គលិកយោធាតៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា សេចក្តីព្រៀងនេះបានផ្តួចផ្តើមឡើងដោយ អ្នកនយោបាយសំខាន់ៗជាច្រើន មកពីគណបក្សសាធារណរដ្ឋ ដែលកំពុងកាន់កាប់សម្លេងភាគច្រើន នៅក្នុងព្រឹទ្ធសភាពអាមេរិក។ ការនេះនឹងឈានទៅដាក់សម្ពាធលើរដ្ឋបាលលោកចូបៃឌិន ដើម្បីរិតចំណងទាក់ទងជាមួយកោះតៃវ៉ាន់ ឲ្យកាន់តែរឹងមាំថែមទៀត។ យ៉ាងណាមិញ គេអាចដឹងបានហើយថា ទង្វើបែបនេះ ប្រាកដជាធ្វើឲ្យក្រុងប៉េកាំងមិនសប្បាយចិត្តនោះទេ។

គួរជម្រាបថា សហរដ្ឋអាមេរិកជាអ្នកលក់អាវុធធំបំផុត និងដោយបើកចំហមួយ របស់កោះតៃវ៉ាន់ ដែលថវិកាជួញដូររវាងភាគីទាំងពីរមានដល់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកក៏ធ្លាប់បានអះអាងដែរថា សហរដ្ឋអាមេរិកមានការតាំងចិត្តខ្ពស់ ក្នុងការជ្រោមជ្រែង និងការពារកោះតៃវ៉ាន់។ ក្រុងប៉េកាំងបានស្តីបន្ទោស ទង្វើរបស់អាមេរិក តាមរយៈការឧបត្ថម្ភ គាំទ្រ និងជាពិសេសការលក់អាវុធ និងនាវាចម្បាំង ទៅអោយកោះតៃវ៉ាន់ ថាជាការបង្កើនកំដៅក្នុងច្រកសមុទ្រតៃវ៉ាន់៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងហូជីមីញ គ្រោងនឹងអនុញ្ញាតបើកទទួលទេសចរបរទេស ដោយគ្មានការធ្វើចត្តាឡីស័កចាប់ពីខែធ្នូនេះតទៅ

ព័ត៌មាន
ទីក្រុងហូជីមិញ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ គ្រោងនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តឡើងវិញចាប់ពីខែធ្ន…

ក្រុមអ្នកជំនាញ និងអ្នកជំនួញ គាំទ្ររដ្ឋាភិបាលចំពោះ ការរៀបចំគោលនយោបាយគាំទ្រការប្រើប្រាស់រថយន្ដអគ្គិសនី

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ក្រសួងកំពុងរៀបចំគោលនយោបាយនិងការគាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី(EVs…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ