ភាពតានតឹងចិន-អាមេរិកជម្លោះតៃវ៉ាន់

អាមេរិកបន្តបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយអះអាងថាជាទម្លាប់របស់ខ្លួននិងស្របតាមច្បាប់អន្តរជាតិ


ជាថ្មីម្តងទៀតនៅថ្ងៃអង្គារទី២៣វិច្ឆិកានេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបន្តបើកនាវាចម្បាំងរបស់ខ្លួន ឆ្លងកាត់តំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ដែលកំពុងមានភាពតានតឹងជាមួយចិនស្រាប់។ ការបន្តធ្វើនាវាចរណ៍របស់អាមេរិកដូចនេះ ត្រូវបានរដ្ឋបាលក្រុងវ៉ាស៊ីតោនអះអាងថា ជាការធ្វើតាមទម្លាប់យោធារបស់ខ្លួន ស្របទៅតាមច្បាប់សមុទ្រអន្តរជាតិ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
នាវាចម្បាំងរបស់អាមេរិក
ដោយ

អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក បាននិយាយថា នាវាចម្បាំងដែលបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បញ្ជាក់ពីការតាំងចិត្តរបស់អាមេរិកចំពោះ សេរីភាព និងភាពបើកចំហរនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិច។ អ្នកនាំពាក្យដដែលបន្ថែមថា ទោះបីជាវាជាការបើកឆ្លងកាត់ ឬការហោះហើរ ឬសកម្មភាពទាំងឡាយក៏ដោយ នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺវាស្របទៅតាមច្បាប់អន្តរជាតិ ដែលបានអនុញ្ញាត។

យ៉ាងណាក៏ដោយចុះ នៅមិនមានការឆ្លើយតបណាមួយភ្លាមៗនោះទេពីភាគីចិន ក្រោយការបើកនាវាយោធោអាមេរិកឆ្លងកាត់តំបន់ដ៏មានភាពតានតឹងមួយនេះ។ ប៉ុន្តែដូចបានដឹងហើយថា ជារឿយៗក្រុងប៉េកាំងតែងធ្វើការថ្កោលទោស ចំពោះសកម្មភាពយោធានានារបស់អាមេរិក និងសម្ព័ន្ធមិត្ត ហើយតែងចោទប្រកាន់ថា វាជាចេតនាបង្កអស្ថិរភាពនៅក្នុងតំបន់។

គួររំឭកថា កាលពីខែមុន យោធាចិនបានថ្កោលទោសសហរដ្ឋអាមេរិក និងប្រទេសកាណាដាម្តងរួចមកហើយ ដែលប្រទេសទាំងពីរបានបញ្ជូននាវាចម្បាំងមកបើកឆ្លងកាត់តំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ហើយត្រូវបានចិនហៅថាជាការ គម្រាមកំហែងដល់សន្តិសុខតំបន់។

គួរជម្រាបថា បញ្ហាកោះតៃវ៉ាន់នេះក៏ទើបត្រូវបានថ្នាក់ដឹកនាំកំពូលអាមេរិក-ចិន គឺលោក ចូ បៃឌិន និងលោកស៊ី ជីនពីង យកមកដាក់លើតុពិភាក្សាគ្នាផងដែរ កាលដើមសប្តាហ៍មុនផងដែរ។ ប៉ុន្តែក្នុងជំនួបតាមប្រព័ន្ធអនឡាញនោះ ភាគីទាំងពីរមិនបាននិយាយស្រុះស្រួល ឬឈានទៅមានការព្រៀងព្រាងគ្នាអ្វីនោះទេ ដោយបានត្រឹមព្រមានដាក់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍អង្គការអន្តរជាតិ IDEA បង្ហាញថាលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបានចុះអន់ថយជាលើកដំបូង

ព័ត៌មាន
ស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកបានថមថយចុះយ៉ាងខ្លាំង ហើយនៅក្នុងនោះ ក៏មានដែរ សហរដ្ឋអាមេរិកដែលត្រូវបានគេចាត់ទុកថាជាបិតាប្រជាធិ…

នៅមុនឆ្នាំ២០៣០ កិច្ចព្រមព្រៀង RCEP នឹងបង្កើតការងារដល់ជិត៣លានកន្លែង និងបង្កើនចំណូលសម្រាប់តំបន់ជិត៣០០ពាន់លានដុល្លារ

ព័ត៌មាន
ប្រសិនបើកិច្ចព្រមព្រៀងRCEP នឹងចូលជាធរមានដូចតាមការគ្រោងទុកនៅពេលខាងមុខមែននោះ នៅមុនឆ្នាំ២០៣០ កិច្ចព្រមព្រៀងដ៏ធំនេះ នឹងជួយបង្កើតការងារថ្មីៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ