ជំនួយអាមេរិក

អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណង ៥៦លានដុល្លារ ដើម្បីជួយដល់វិស័យចំនួន៤ នៅកម្ពុជា


រដ្ឋាភិបាលអាមេរិកបានសម្រេចផ្តល់ឥណទានឥតសំណងចំនួន៥៦លានដុល្លារដល់វិស័យសំខាន់ៗចំនួន៤ ដោយក្នុងនោះ ទឹកប្រាក់៣៨លាដុល្លារ នឹងត្រូវជួយដល់វិស័យសុខាភិបាលនិងអប់រំ និងចំនួន១៨លានដុល្លារទៀត សម្រាប់ជួយដល់វិស័យកសិកម្មនិងបរិស្ថាន តាមរយៈការអនុវត្តគម្រោងនានានៅកម្ពុជា។
អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណង ៥៦លានដុល្លារ ដើម្បីជួយដល់វិស័យចំនួន៤ នៅកម្ពុជា
ដោយ

ការ​ផ្តល់​ជូន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ថ្ងៃ​ទី ២៥ ខែមិថុនា ឆ្នាំ​២០២០ តាម​រយៈ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ស្តី​ពី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍ សម្រាប់​សារពើពន្ធ​ឆ្នាំ​២០១៩ ដែល​រដ្ឋាភិបាល​អាម​មេ​រិ​ក បាន​សម្រេច​ផ្តល់​ហិរញ្ញប្បទាន​នេះ តាម​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (UASID) ។

ឯ​ឧត្តម  ជិន ប៊ុ​ន​ស៊ា​ន  ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា « ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី​នេះ គឺជា​សសរស្តម្ភ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​២»​។

ចំណែក ឯក​ឧត្ត W. Patrick Murphy ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​កម្ពុជា​បាន ក៏​បាន​គូសបញ្ជាក់​ដែរ​ថា រ​ដ្ឋា​ភិ​វាល​អា​មេ​រិ​ក​ប្តេជ្ញា​បន្ត​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​មួយ​ប្រកបដោយ​ចីរភាព បរិ​យា​បន្ន និង​សមធម៌​»​។

តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងសុខាភិបាល ការ​ផ្តល់​ហិរញ្ញប្បទាន​នេះ នឹង​បន្ត​រួមចំណែក​បន្ថយ​អត្រា​មរណៈភាព​មាតា និង​ទារក​ទារក ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ ក៏​ដូច​ជា​ការ​គាំទ្រ​កម្មវិធី​នានា ក្នុង​ការ​កាត់​បន្ថយ ជំងឺ​ក្រិន និង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​របស់​កុមារ និង​ស្ត្រី ព្រមទាំង​កាត់​បន្ថយ​អត្រា​ប្រេ​វ៉ាឡង់ នៃ​ជំងឺអេដស៍ ជំងឺរបេង និង​ជំងឺគ្រុនចាញ់​ផង​ដែរ​។

ចំពោះ​វិស័យ​អប់រំ​វិញ​ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​អាន​របស់​កុមារ​កម្ពុជា ក៏​ដូច​ជា​កាត់​បន្ថយ​អត្រា​បើ​បង់ការ​សិក្សា​ចោល​នៅ​ថ្នាក់​វិទ្យាល័យ និង​ជួយ​បំពាក់បំប៉ន​បន្ថែម​ដល់​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ចូល​ទៅ​ក្នុង​ទីផ្សារពលកម្ម​។

សម្រាប់​វិស័យ​កសិកម្ម ជំនួយ​នេះ​នឹង​គាំទ្រ​ដល់​កម្មវិធី​នានា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ លើកកម្ពស់​ការ​ផលិត​គ្រាប់ពូជ​សំខាន់​ៗ​និង​អាហារូបត្ថម្ភ​ក្នុង​សហគមន៍​ជនបទ​។ ដោយឡែក​វិស័យ​បរិស្ថាន ជំនួយ​នឹង​គាំទ្រ​ដល់​កម្មវិធី​បរិស្ថាន​នានា ក្នុង​ការ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​ប្រជាជន ក៏​ដូច​ជា​តំបន់​ទេសភាព ការ​ប្រែប្រួល​អាកាសធាតុ ជាដើម​។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា គិត​ចាប់ពី​ខែមីនា ឆ្នាំ ២០១៦​មក រហូត​មក​ទល់​នឹង​ពេល​នេះ សហរដ្ឋអាមេរិក បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​២៥៣​លាន​ដុល្លារ​ហើយ​សម្រាប់​គាំទ្រ​ដល់​វិស័យ​អាទិភាព​ទាំង​៤​នេះ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារំពឹងថា នឹងមានការនាំចេកអំបូងលឿងកើនឡើងវិញចាប់ពីខែមិថុនានេះតទៅ !

ព័ត៌មាន
ក្រុមហ៊ុនវិនិយោគលើដំណាំចេកអំបូងលឿងនៅកម្ពុជារំពឹងការនាំចេកទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងខែមិថុនាឆ្នាំ២០២០នេះ អាចនឹងកើនឡើងលើសខែមេសា ឧ…

ជីប ម៉ុង ប្រកាសបើកលក់គម្រោងលំនៅឋានថ្មី នៅហ្គ្រេនភ្នំពេញស៊ីធី ទោះចំពេលសេដ្ឋកិច្ចកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ

ព័ត៌មាន
នៅថ្ងៃនេះ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ប្រភេទវីឡាថ្មី ក្នុងគម្រោងហ្គ្រេនភ្នំពេញស៊ីធី នៅក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ