កូវីដ១៩នៅឥណ្ឌា

ការចាក់វ៉ាក់សាំងនៅឥណ្ឌាហាក់ទៅមុខមិនរលូននោះទេខណៈការឆ្លងរីករាលដាលនៅខ្លាំងក្លា


កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងប្រទេសឥណ្ឌា ហាក់បីដូចវាប្រព្រឹត្តទៅមិនបានរលូនទល់តែសោះ ពោលគឺចំនួនដូស ដែលពលរដ្ឋឥណ្ឌាចាក់បាន គឺមានការធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីខែមុនមក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ពលរដ្ឋឥណ្ឌាកំពុងទទួលយកថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ - Xinhua
ដោយ

មូលហេតុ​ដែល​ការ​ចាក់​វ៉ាក់សាំង​នៅ​ឥណ្ឌា​មានការ​ធ្លាក់​ចុះ គឺ​ដោយសារ​តែ​កង្វះខាត​វ៉ាក់សាំង ក្រោយ​ឥណ្ឌា​នាំ​ចេញ​វ៉ាក់សាំង​ច្រើន​ខ្លាំង​ពេក ខណៈ​តម្រូវការ​ក្នុងស្រុក​មានការ​កើនឡើង និង​កើនឡើង​ខ្លាំង​ពេល​ដែល​មាន​រលក​ឆ្លង​ទី​៣ ។

ការ​នាំ​ចូល​វ៉ាក់សាំង​ពី​ប្រទេស​ដទៃ​ក៏​មិន​ទាន់​ពេលវេលា​ដែរ ព្រោះ​ដូច​យើង​បានដឹង​ស្រាប់​ហើយ​ថា​តម្រូវការ​វ៉ាក់សាំង​នៅ​ទូ​ទាំង​ពិភពលោក មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រទេស​អ្នក​ផលិត​ផ្សេង​ទៀត​ក៏​មាន​តម្រូវការ​ច្រើន​សម្រាប់​ប្រជាជន​ខ្លួនឯង​ផង​ដែរ​។

គិត​ត្រឹម​ដើមខែ​ឧសភា ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​ឥណ្ឌា​មាន​ប្រមាណ ២​លាន​៥​សែន​ដូ​ស​ក្នុង​មួយ​ថ្ងៃ ចំនួន​នេះ​មានការ​ធ្លាក់​ចុះ​ដល់​ទៅ​ជាង​ពាក់កណ្តាល ដោយ​កាលពីដើម​ខែមេសា ការ​ចាក់​វ៉ាក់សាំង​នៅ​ឥណ្ឌា​មាន​ជិត ៥​លាន​ដូ​ស​ក្នុង​មួយ​ថ្ងៃ​។

ប្រទេស​ដែល​មានឈ្មោះ​ជា​អ្នក​ផលិត និង​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​-១៩​ដ៏​ធំ​ក្នុង​ពិភពលោក​មួយ​នេះ ទើបតែ​បាន​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ខ្លួនឯង​បាន ជិត​១០%​នៃ​ប្រជាជន​សរុប​ជាង ១​ពាន់​៣​រយ​លាន​នាក់​ប៉ុណ្ណោះ​។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​សហព័ន្ធ​ឥណ្ឌា​។

ដោយឡែក ការ​ផលិត​វ៉ាក់សាំង​ប្រចាំខែ​នៅ​ឥណ្ឌា​អាច​សម្រេច​បាន​ត្រឹម ៧០ ទៅ​៨០​លាន​ដូ​ស​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ដូចនេះ​បើ​តាម​ការ​ប៉ាន់ស្មាន​ឥណ្ឌា​ត្រូវ ចំណាយពេល​ជិត​១​ឆ្នាំ ដើម្បី​ផលិត​វ៉ាក់សាំង​ចាក់​ឲ្យ​អ្នក​ដែល​គ្រប់​អាយុ សម្រាប់​ដូ​ស​ទី​១​ប្រមាណ ៨០០​លាន​នាក់​។

គួរ​ជម្រាប​ជូន​ថា ករណី​ឆ្លង​កូ​វី​ដ​-១៩​នៅ​ឥណ្ឌា មិន​ទាន់​បង្ហាញ​ពី​សញ្ញា​ថមថយ​នៅឡើយ​ទេ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ ឥណ្ឌា​មាន​តួលេខ​ឆ្លង​ថ្មី​មិន​ក្រោម ៣០​ម៉ឺន​នាក់​ឡើយ ខណៈ​អ្នក​ឆ្លង​សរុប​មាន​ជាង ២០​លាន​នាក់​ទៅ​ហើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​ប្រទេស​ឥណ្ឌា មានឈ្មោះ​ជា​រោងចក្រ​ផលិត​វ៉ាក់សាំង​ដ៏​ធំ​របស់​ពិភពលោក​ក៏​ពិតមែន​ប៉ុន្តែ ប្រទេស​មួយ​នេះ​កំពុង​តែ​មាន​កង្វះខាត​វ៉ាក់សាំង ហើយ​ពេល​នេះ​ចាំបាច់​ណាស់​ត្រូវការ​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ដទៃ​ទៀត ដើម្បី​មក​ប៉ះប៉ូវ​ភាព​ខ្វះចន្លោះ​របស់​ខ្លួន​។ ជាក់ស្តែង កាលពី​ស​ប្តា​ហ៍​មុន​ឥណ្ឌា​ទើប​ទទួល​បាន​វ៉ាក់សាំង​ដែល​ខ្លួន​បញ្ជា​ទិញ​ពី​ប្រទេស​រុ​ស្សី​ប្រភេទ Sputnik V ចំនួន​១​សែន​៥​ម៉ឺន​ដូ​ស ហើយ​ចំនួន​រាប់​លាន​ដូ​សទៀត​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​។ ក្រៅ​តែ​ពី​វ៉ាក់សាំង​រុ​ស្សី ឥណ្ឌា​ក៏​កំពុង​ចរចា​ទិញ​វ៉ាក់សាំង​អា​មេ​រិ​ក​ប្រភេទ Pfizer ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រៅពីឥណ្ឌាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត កំពុងរងការលុកលុយខ្លាំងដោយសារកូវីដ-១៩

ព័ត៌មាន
ប្រទេសឥណ្ឌាត្រូវបានគេចាត់ទុកថាប្រទេសកំពុងរងទុក្ខធំជាងគេដោយសារតែព្យុះកូវីដ-១៩ វាយប្រហារយ៉ាងខ្លាំង ប៉ុន្ដែបច្ចុប្បន្នមិនមែនមានតែឥណ្ឌាទេ ដែល…

ទូតចិននៅអង្គការសហប្រជាជាតិព្រមានថា «អំពើហិង្សានៅភូមាអាចបង្កសង្គ្រាមស៊ីវិល»

ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានចេញមុខមកព្រមានថា បើសិនជាអំពើហិង្សានៅក្នុងប្រទេសភូមានៅបន្តកើតមាន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ