អាមេរិកត្រូវត្រៀមខ្លួនសម្រាប់ការឈ្លានពានរបស់ចិនលើតៃវ៉ាន់!

ឧត្តមនាវីជើងចាស់អាមេរិកម្នាក់ថា អាមេរិកត្រូវត្រៀមខ្លួនសម្រាប់ការឈ្លានពានរបស់ចិនលើតៃវ៉ាន់នៅឆ្នាំនេះ


ឧត្តមនាវីឯកជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃពុធ ទី ១៩ តុលា ថា យោធាអាមេរិកត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានដ៏មានសក្តានុពលលើកោះតៃវ៉ាន់នៅក្នុងឆ្នាំនេះ ក្រោយពីទីក្រុងប៉េកាំងបានបង្ហាញចង្កូមកាន់តែច្បាស់ក្នុងការលេបត្របាក់យកកោះប្រជាធិបតេយ្យមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AFP។
ឧត្តមនាវីជើងចាស់អាមេរិកម្នាក់ថា អាមេរិកត្រូវត្រៀមខ្លួនសម្រាប់ការឈ្លានពានរបស់ចិនលើតៃវ៉ាន់នៅឆ្នាំនេះ

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ ធ្វើឡើងចំពេលដែល រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្ល៊ីងខេន នាពេលថ្មីៗនេះ ក៏ទើបតែបានព្រមានច្បាស់ៗដែរថា ចិនអាចនឹងពន្លឿនយុទ្ធសាស្ត្រវាយដណ្ដើមយកតៃវ៉ាន់លឿនជាងគោលដៅដែលខ្លួនបានកំណត់ទុកទៅទៀត។

ឧត្តមនាវីឯកអាមេរិក លោក Michael Gilday ដែលជាប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិក និងជាមន្ត្រីជាន់ខ្ពស់ជាងគេនៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងពីការព្រួយបារម្ភថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង អាចមានឆន្ទៈកាន់តែខ្លាំងជាមុន និងហ៊ានវាយយកកោះតៃវ៉ាន់នៅទីបំផុតក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងនៅពេលដែលមន្ត្រីសន្តិសុខកំពូលរបស់តៃវ៉ាន់បានព្រមានថាការប៉ុនប៉ងណាមួយ ដើម្បីឈ្លានពានកោះនេះនឹងបរាជ័យ ហើយប្រែក្លាយប្រទេសចិនឲ្យក្លាយជាប្រទេសឯកកោក្នុងពិភពលោក។

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលគេរំពឹងថា នឹងក្តោបក្ដាប់អំណាចរបស់ខ្លួនយ៉ាងណែនក្នុងអាណត្តិទី៣ នោះ បានថ្លែងសុន្ទរកនៅក្នុសមាជបក្សកុម្មុយនិស្តចិនលើកទី២០កាលពីថ្ងៃទី១៦ ខែតុលាថា «លោកសច្ចាថា នឹងមានថ្ងៃមួយចិននឹងបង្រួបបង្រួមគ្នាតែមួយឡើងវិញជាមួយតៃវ៉ាន់ ទោះប្រើកម្លាំងដោយបង្ខំក៏ដោយ»។

យ៉ាងណាមិញ នៅក្នុងកិច្ចពិភាក្សាជាមួយអ្នកសិក្សាស្រាវជ្រាវ លោកឧត្តមនាវី Gilday បានផ្តោតលើការនិយាយរបស់លោក ស៊ី ជីនពីងថា លទ្ធភាពនៃវាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៧ អាចនឹងធ្វើទៅរួច តែវាមិនមែនគ្រាន់តែជាអ្វីដែលប្រធានាធិបតីប្រធានាធិបតីចិនរូបនេះនិយាយនោះទេ យើងត្រូវមើលទៅលើជារបៀបដែលប្រជាជនចិនមានចេតនាចង់ធ្វើ និងអ្វីដែលពួកគេកំពុងធ្វើក្នុងពេលឥលូវនេះ ដោយលោកបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះបានសបង្ហាញយ៉ាងច្បាស់ក្រឡែតថា រាល់ការសន្យារបស់ពួកគេ គេតែងតែសម្រេចបានវាមុនពេលដែលពួកគេបានសន្យានោះទៅទៀត»។

មែនទែនទៅ កោះតៃវ៉ាន់មិនមែនជាសម្ព័ន្ធមិត្តសន្ធិសញ្ញាយោធារបស់សហរដ្ឋអាមេរិកទេ ប៉ុន្តែសភាអាមេរិកត្រូវបានធានាដោយច្បាប់ថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែផ្ដល់សព្វាវុធឲ្យកោះប្រជាធិបតេយ្យមួយនេះដើម្បីការពារខ្លួន ខណៈដែលភាគីទាំងពីរ គឺជាសម្ព័ន្ធមិត្តប្រជាធិបតេយ្យនឹងគ្នា ក៏ដូចជាដៃគូគូពាណិជ្ជកម្មដ៏សំខាន់បំផុតផងដែរ។

គេមិនអាចប្រកែកបានឡើយថា ជំហររបស់ប៉េកាំង គឺមានតាំងពីយូរយារណាស់មកហើយថា ខ្លួនត្រូវតែស្វែងរក «ការបង្រួបបង្រួមដោយសន្តិភាព» ជាមួយតៃវ៉ាន់ ប៉ុន្តែចិនក៏ទុកផ្លូវក្រោយមួយផងដែរ ក្នុងការប្រើកម្លាំងយោធា ជាពិសេសប្រសិនបើកោះនេះប្រកាសឯករាជ្យជាផ្លូវការមែននោះ។

លើសពីនេះ ក្រោមការដឹកនាំប្រកបដោយមហិច្ឆតារបស់លោក ស៊ី ជីនពីង បានភ្ជាប់ការយកកោះតៃវ៉ាន់ទៅនឹងចក្ខុវិស័យនៃ «ការរស់ឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន» ហើយបុរសខ្លាំងចិនរូបនេះបានសន្យាថា គោលដៅនៃការបង្រួបបង្រួមគ្នាឡើងវិញមិនអាចបន្តពីជំនាន់មួយទៅជំនាន់មួយដោយការកំណត់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគយោធាអន្តរជាតិបានព្រមានជាយូរមកហើយថា ទោះបីជាចិនមានកម្លាំងយោធាដ៏មហិមាដើម្បីធ្វើការឈ្លានពានតៃវ៉ាន់ក៏ដោយ ក៏វាជាកិច្ចការមួយដ៏លំបាក ដោយសារទីតាំងភូមិសាស្ត្ររបស់កោះនេះផងដែរ។

ប្រធានការិយាល័យសន្តិសុខតៃវ៉ាន់ លោក Chen Ming-tong បានយល់ស្របលើរឿងនេះ ដោយបានព្រមានទៅកាន់លោក ស៊ី ជីនពីង ថា «ទីក្រុងប៉េកាំងនឹងគ្មានឱកាសវាយឈ្នះតៃវ៉ាន់នោះទេ ហើយវានឹងនាំទៅរកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ និងភាពឯកោខាងការទូត ព្រមទាំងបំផ្លាញក្តីស្រមៃនៃ «ការរស់ឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន» របស់លោក ស៊ី ជីនពីង ក៏ដូចជាក្លាយជាជនក្បត់ជាតិក្នុងក្រសែភ្នែករបស់ប្រជាជនចិនទាំងមូលតែម្តង»៕




អត្ថបទបន្ទាប់


អេ អឹម ខេ ផ្ដល់ឱកាសហាត់ការ និងបណ្ដុះបណ្ដាលដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាក្នុងគោលបំណងផ្សារភ្ជាប់រវា…

វៀតណាមនឹងមានកំណើនដ៏លឿនរហ័សបំផុតប្រចាំតំបន់អាស៊ី២សម្រាប់ឆ្នាំជាប់គ្នា

ព័ត៌មាន
មេដឹកនាំវៀតណាម បានបង្ហាញទំនុកចិត្តចំពោះកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះថា នឹងកើនឡើងលើសការរំពឹងទុក ហើយជាកម្រិតកំណើនលឿនជាងគេបំផុតក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ