សេដ្ឋីនីវៀតណាម

អគ្គនាយិកា​ប្រតិបត្តិ VietJet ជាស្ត្រី​មានជាង​គេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍


ក្រុមហ៊ុន​អាកាសចរណ៍ឯកជន VietJet របស់វៀតណាម បាន​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់​និង​ភ្ញាក់​ផ្អើល​ដោយសារ​យុទ្ធនាការ​ទីផ្សារដោយ​ឲ្យ​នារី​បម្រើ​នៅ​លើ​យន្តហោះ​របស់​ខ្លួន ស្លៀក​សម្លៀក​បំពាក់​សិចស៊ី​ កាល​ពីដើម​ឆ្នាំនេះ។
អ្នកស្រី Nguyen Thi Phuong Thao អគ្គនាយិកា​ក្រុមហ៊ុន​អាកាសចរណ៍ VietJet របស់​វៀតណាម។
ដោយ

អគ្គនាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ VietJet គឺ​អ្នកស្រី ​​ង្វៀន ធីភួង ថាវ (Nguyen Thi Phuong Thao) អាយុ ៤៦ឆ្នាំ ត្រូវ​បាន​ទស្សនាវដ្ដី Forbes ចុះផ្សាយ​ថា ជា​ស្ត្រី​ដែលមាន​ទ្រព្យ​ស្ដុកស្ដម​ជាង​គេ​បំផុត នៅ​ប្រទេស​វៀតណាម។ 

អ្នកស្រី ថាវ មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១ពាន់ ២រយ​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៧។ ទស្សនាវដ្ដី Forbes ក៏បាន​សរសេរ​ដែរថា អ្នកស្រី ថាវ គឺ​ជា​សេដ្ឋីនី​ប្រាក់​ពាន់​លាន​ដុល្លារ​តែម្នាក់​គត់ នៅ​អាស៊ីអាគ្នេយ៍។ 

អ្នកស្រី ថាវ មានប្រសាសន៍ថា «ខ្ញុំ​មិនដែល​ចង់ក្លាយ​ជា​មហាសេដ្ឋី​អ្វី​នោះទេ។ ក្នុង​រយៈពេល ៣០ឆ្នាំ ដែលខ្ញុំ​ធ្វើ​មុខជំនួញ គឺ​ខ្ញុំ​មិន​ដែល​បាន​រាប់​លុយ​របស់​ខ្ញុំ​ឡើយ»។ 

អ្នកស្រី​មានប្រសាសន៍បន្ថែមថា អ្នកស្រី​កើតមក​មិនមែនជាអ្នកក្រទេ ដូច្នេះ ការរកប្រាក់​មិន​មែន​ជា​គោលដៅចម្បង​របស់​អ្នកស្រីឡើយ។ អ្វី​ដែល​សំខាន់ គឺ​អ្នកស្រី​ចង់​ឈរជើង​ឲ្យ​រឹងមាំ​នៅ​ក្នុង​វិស័យ​ធុរកិច្ច​នេះ។ 

អ្នកស្រី ថាវ សិក្សា​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ប្រទេស​រុស្ស៊ី (អតីត​សូវៀត) ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៩៨០។ អ្នកស្រី​បាន​បង្កើត​ក្រុមហ៊ុន VietJet ជា​អាកាសចរណ៍​ឯកជន​តែមួយគត់របស់​វៀតណាម នៅ​ចុងឆ្នាំ​២០១១ បន្ទាប់​ពី​បាន​ចំណាយ​ពេល​រកស៊ី​ជួញដូរ​ទំនិញ​នៅ​អឺរ៉ុប​ខាង​កើត និង​អាស៊ី ជាច្រើនឆ្នាំ។ 

ក្រុមហ៊ុន​អាកាសចរណ៍​ VietJet កាន់កាប់​ទីផ្សារ​ធ្វើ​ដំណើរតាម​យន្តហោះ​ក្នុង​ស្រុក​ ៤១ភាគរយ គឺ​តិច​ជាង​តែ​មួយ​ភាគរយ​ប៉ុណ្ណោះ បន្ទាប់ពី​អាកាសចរណ៍​ជាតិ Vietnam Airlines។ 

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧នេះ VietJet បាន​ប្រកាស​ចូល​ផ្សារភាគហ៊ុន ហើយ​ក្នុង​ពេល​តែ​មួយ​សប្ដាហ៍ ក៏កើន​តម្លៃ​ទីផ្សារ​ឡើង​ដល់ ១ពាន់ ៨រយលានដុល្លារ លើស​ក្រុមហ៊ុន​អាកាសចរណ៍ជាតិ​វៀតណាម ដែល​មាន​ត្រឹម ១ពាន់ ៧រយលានដុល្លារ៕




អត្ថបទបន្ទាប់


ការ​បង់​រំលោះ​ប្រចាំ​​ឆ្នាំ២០១៦ មាន​ទឹក​ប្រាក់​ជាង ១៥៥​លាន​ដុល្លារ​អាមេរិក

ព័ត៌មាន
និន្នាការ​នៃ​ការ​ប្រើប្រាស់​សេវា​កម្ម​បង់​រំលោះ​ទំនិញ​ផ្សេងៗ ពិសេស ការ​បង់​រំលោះ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ វិស័យ​កសិកម្ម ន…

លោក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​ម្ដង ៤សែន​ដុល្លារ?

ព័ត៌មាន
សារព័ត៌មានធំៗ​របស់​អាមេរិក​កំពុង​ផ្ដោត​ទៅ​លើ​លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតី​អាមេរិក ពី​រឿង​ថ្លៃ​សេវា​សម្រាប់​ការថ្លែង​សុន្ទរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ