កូវីដ-១៩-វៀតណាម-ចិន

វៀតណាមអនុម័ត​​ប្រើវ៉ាក់សាំងចិន Sinopharm, ស្នើឲ្យចិន​ជួយ​ក្នុងការទិញ​វ៉ាក់សាំង


ប្រទេសវៀតណាម​ជិត​ខាង​កម្ពុជា​ កាលពីថ្ងៃសុក្រ​កន្លង​ទៅនេះ បាន​សម្រេច​អនុម័ត​ការប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​ Sinopharm (ស៊ីណូហ្វាម) ដែល​ផលិត​ដោយ​ប្រទេស​ចិន ហើយរដ្ឋាភិបាល​វៀតណាម ក៏បាន​ស្វះស្វែង​ឲ្យ​ចិន​ជួយផង​ដែរ នៅក្នុង​ការទិញវ៉ាក់សាំង​សម្រាប់​ចាក់​ឲ្យ​ប្រជាជន​របស់ផង់ខ្លួន ។
វ៉ាក់សាំង Sinopharm ផលិតឡើងដោយក្រុមហ៊ុនរដ្ឋចិន
ដោយ

សារព័ត៌មាន VN Express របស់​វៀតណាម បាន​ផ្សាយថា វៀតណាម​គ្រោងទិញ​វ៉ាក់សាំងឲ្យបាន ១៥០លានដូស​នៅឆ្នាំនេះ ដើម្បី​ចាក់​ឲ្យ​ប្រជាជន​ ឲ្យបាន ៧០% នៃ​ចំនួន​ប្រជាជន​សរុប ។

វៀតណាម​មិនត្រឹមតែកំពុងស្វះស្វែងរកទិញ​តែ​វ៉ាក់សាំង​ប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏​កំពុង​​ស្វែងរក​ការផ្ទេរ​បច្ចេកវិទ្យា​ផងដែរ ដើម្បី​ឲ្យ​​ខ្លួន​អាច​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួន​ឯងបាន ។ 

វ៉ាក់សាំង​ស៊ីណូហ្វាម​របស់ចិន គឺជា​វ៉ាក់សាំងទីបី​ហើយ​ដែលត្រូវបាន​អនុម័ត​សម្រាប់​ការប្រើប្រាស់​បន្ទាន់​នៅក្នុង​ប្រទេស​វៀតណាម បន្ទាប់ពី​វ៉ាក់សាំង​រុស្ស៊ី Sputnik V និង​វ៉ាក់សាំង​ AstraZeneca របស់​ក្រុមហ៊ុន​អង់គ្លេស-ស៊ុយអែត ។ 

កាលពីថ្ងៃសុក្រ (ទី៤ មិថុនា ២០២១) នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាម​ មិញជិញ (Pham Minh Chinh) បាន​សន្ទនាតាមទូរសព្ទ​ជាមួយសមភាគីចិន លោក លី ខឺឈាង (Li Keqiang) ដោយ​ក្នុង​កិច្ច​សន្ទនានោះ​ត្រូវបាន​សារព័ត៌មានវៀតណាម​ឲ្យ​ដឹងថា លោកនាយករដ្ឋមន្ត្រីវៀតណាម​ក៏បាន​ស្វះស្វែង​រក​ការជួយគាំទ្រ​ពីប្រទេសចិន​សម្រាប់​ការអនុវត្ត​យុទ្ធសាស្ត្រ​វ៉ាក់សាំង​របស់វៀតណាម​ ផងដែរ ។

សារព័ត៌មានវៀតណាមដដែល បាន​ឲ្យ​ដឹងថា នាយករដ្ឋមន្ត្រីចិន​​ លោក លី ខឺឈាង បាន​សន្យា​ផ្ដល់​កិច្ចសហប្រតិបត្តិការ​និង​ការគាំទ្រ​ដល់​ប្រទេសវៀតណាម នៅក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩ ។ 

គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២១ ប្រទេសវៀតណាមបានកត់ត្រា​ចំនួនករណី​ឆ្លងកូវីដ-១៩ សរុបជាង ៨៣៦០ករណី ជាសះស្បើយ ៣២៤២ករណី និងស្លាប់ ៥១នាក់ ។ គិតមកទល់ពេលនេះ វៀតណាម​ចាក់វ៉ាក់សាំង​ឲ្យ​ប្រជាជនបាន ១,២លាននាក់ ក្នុងចំណោមប្រជាជនសរុប ៩៦លាននាក់ ៕




អត្ថបទបន្ទាប់


គម្រោង Smart ធំហ្ម៎ង! ប្រចាំខែថ្មីរបស់ក្រុម Smart Axiata កាន់តែងាយស្រួល និងផ្ដល់ជូនកាន់តែច្រើនជាងមុន

ព័ត៌មាន
ប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាក្រុមហ៊ុន Smart Axiata បានកំពុងពង្រីកវិសាលភាពគម្រោង Smart ធំហ្ម៎ង! ដែលជាគម្រោងភ្ជាប់ដ៏ពេញ…

«វីរកណ្ដុរ» Magawa ចូលនិវត្តន៍ បន្ទាប់ពីបោស​សម្អាតមីន​បានផ្ទៃដីជាង ២សែន​​ម៉ែត្រការ៉េ​នៅកម្ពុជា

ព័ត៌មាន
បន្ទាប់ពីបំពេញ​ការងារ​ហិត​រុករក​មីន​និងគ្រាប់​មិន​ទាន់ផ្ទុះ​អស់រយៈពេល​ ៥ឆ្នាំ នៅ​ខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជា «វីរកណ្ដុរ» ម៉ាហ្គាវ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ