ផលិតផលក្លែងក្លាយ

រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកក្លែងក្លាយធំមួយនៅវៀតណាមត្រូវបានអាជ្ញាធរបង្ក្រាប


អាជ្ញាធរវៀតណាម បានរឹបអូសយកអាវយឺតម៉ាកពាន់ម៉ឺនអាវ ដែលជាអាវយឺតម៉ាកក្លែងក្លាយ ដែលបានបន្លំឈ្មោះ​សុទ្ធតែ​ម៉ាកល្បីៗដូចជា Nike, Gucci, Lacoste និង Adidas ពីរោងចក្រកាត់ដេរមួយកន្លែងនៅក្នុងខេត្ត Hai Duong ប្រទេសវៀតណាម។
រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកក្លែងក្លាយធំមួយនៅវៀតណាមត្រូវបានអាជ្ញាធរបង្ក្រាប (រូបភាព៖ VN Express)
ដោយ

កាលពីថ្ងៃសុក្រ ទី ០៤ ខែ​កញ្ញា​ មានការ​ចុះត្រួតពិនិត្យ​ ដោយនាយកដ្ឋាន​ឃ្លាំមើល​ទីផ្សារ​ខេត្ត និងបាន​រកឃើញថា រោងចក្រ​មួយ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Dang Linh HD Garment Co.,Ltd បាន​ប្រើប្រាស់​ម៉ាស៊ីន​ឧស្សាហកម្ម​កាត់ដេរ​ចំនួន​៤ បាន​ផលិត​អាវយឺត​ម៉ាក​ក្លែងក្លាយ​ទាំងនោះ។

អាជ្ញាធរ​ក៏បាន​អាវយឺតម៉ាកក្លែងក្លាយ​ដែលបាន​ដេររួច ចំនួន​៦.៤៤៦ អាវ និង​អាវមិនទាន់​ដេររួច​ចំនួន ២.០៥០​អាវ និង​គ្រឿង​ឧបករណ៍​ប្រើប្រាស់​សម្រាប់​ការដេរអាវនេះ​ជាច្រើនទៀត។

នៅក្នុង​ខែ​មិថុនា ឆ្នាំ២០២០ កន្លងទៅនេះ អាជ្ញាធរ​ក្រុង​ហានូយ​បាន​រឹបអូស​ផលិតផល​ក្លែងបន្លំ​ជា​ម៉ាក Adidas និង Nike ចំនួន​៥.០០០ ផលិតផល ដែលបាន​លក់​នៅលើ​បណ្ដាញ​អនឡាញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញទៅអាមេរិកសម្រេចបាន៣,៤ពាន់លានដុល្លារ កើនជាង ៦៥៧ លានដុល្លារ នៅ៧ខែឆ្នាំ២០២០

ព័ត៌មាន
បើទោះបីជាមានវិបត្តិកូវីដ-១៩ បានិងកំពុងបន្តកើតមានយ៉ាងណាក្ដី ប៉ុន្ដែសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅអាមេរិក នៅតែរក្សាបានកំណើនវិជ្ជមា…

Samsung ជោគជ័យលើកិច្ចព្រមព្រៀងតម្លៃ ៦,៦ ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់បណ្ដាញ 5G ទៅឲ្យក្រុមហ៊ុនអាមេរិក Verizon ខណៈ Huawei កំពុងជួបបញ្ហា

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung បានទទួលជោគជ័យលើកិច្ចសន្យាតម្លៃ៦,៦ ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់បណ្ដាញ 5G ទៅឲ្យក្រុមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ