សួនសត្វ​នៅវៀតណាម

សួនសត្វដ៏ធំជាងគេបង្អស់នៅវៀតណាមខាតបង់ជាង៨០ម៉ឺនដុល្លារ នៅពាក់កណ្ដាលឆ្នាំនេះ ដោយសារតែកូវីដ-១៩


ក្រុមហ៊ុនសួនសត្វ Saigon Zoo-Botanical Garden Company Ltd របស់វៀតណាមបានប្រកាសពីការខាតបង់ប្រាក់ប្រមាណ ជាង៨០ ម៉ឺនដុល្លារអាមេរិក នៅក្នុងពាក់កណ្ដាលឆ្នាំ២០២០នេះ ដោយសារតែមេរោគរាតត្បាតកូវីដ-១៩ ដែលបារារាំងមនុស្សមិនឲ្យទៅកម្សាន្ដនៅក្នុងសួនសត្វ។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
សួនសត្វដ៏ធំជាងគេបង្អស់នៅវៀតណាមខាតបង់ជាង៨០ម៉ឺនដុល្លារ នៅពាក់កណ្ដាលឆ្នាំនេះ ដោយសារតែកូវីដ-១៩ (រូបភាព៖ VN Express)
ដោយ

តាមប្រភពព័ត៌មាន VN Express បាន​ឲ្យដឹងទៀតថា ក្រុមហ៊ុន​ដែល​គ្រប់គ្រង​សួនសត្វ​ដ៏ធំជាងគេបំផុត​នៅក្នុង​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាមមួយនេះ ​បាន​ធ្លាក់ចុះ​ប្រាក់ចំណូល​នៅក្នុង​ពាក់កណ្ដាល​ឆ្នាំ២០២០នេះ ធៀបនឹង​ពាក់កណ្ដាល​ឆ្នាំមុន​មកនៅត្រឹម​១,២លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ​។

សួនសត្វ​ដែលមាន​អាយុកាល​ ១៥៦ ឆ្នាំមួយនេះ បាន​បិទទ្វារ​អស់រយៈពេល​២ខែ តាំងពីថ្ងៃទី ២០ ខែមីនាមក ដោយសារតែ​មាន​វិធានការទប់ស្កាត់​ការរីករាល​ដាល​នៃមេរោគ​កូវីដ-១៩​ ពីសំណាក់​រដ្ឋាភិបាល។

សួនសត្វមួយនេះ គឺជា​ក្រុមហ៊ុន​ដែលខាត​ធំបំផុត​ទី៣ ក្នុងចំណោម​ក្រុមហ៊ុន​កាន់កាប់ដោយ​រដ្ឋ​វៀតណាម​ទាំង៧ ដែល​មានខាតបង់ច្រើនបំផុត​​នៅក្នុង​ទីក្រុង។ លើសពីនេះទៀត ក្រុមហ៊ុន​សួនសត្វនេះ ក៏មាន​ជំពាក់បំណុល​ប្រហែល​ជាង​៧៧​ម៉ឺនដុល្លារអាមេរិក​ផងដែរ ភាគច្រើន​គឺ​ជំពាក់​ប្រាក់ខែ​បុគ្គលិក។ ជាមួយគ្នានេះដែរ​ មាន​បុគ្គលិក​​ក្រុមហ៊ុននេះ ​២៧០ នាក់ ក៏បាន​យល់ព្រម​ឲ្យ​មានការ​កាត់ប្រាក់ខែ​៣០%​ក្នុងមួយខែផងដែរ។

ថ្មីៗនេះដែរ សួនសត្វនេះ ក៏បាន​អំពាវនាវ​ឲ្យ​សាធារណជន​ជួយ​ឧបត្ថម្ភ​ ដើម្បីជួយ​ថែរក្សា​សត្វ​នៅក្នុង​សួនសត្វនេះ ដែលមាន​​ប្រមាណ ១.៥០០ ក្បាល​ ដោយសត្វទាំងនោះ ក្នុងមួយថ្ងៃៗ​ត្រូវការ​ចំណី​ជិត​៥តោន ដូចជា​សាច់ បន្លែ ផ្លែឈើ និងស្លឹកឈើ​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍ ADB៖ កម្ពុជា នឹងបាត់ចំណូល ៤២០លានដុល្លារ ពីការផ្ញើប្រាក់មកស្រុក របស់ពលករនៅក្រៅប្រទេស

ព័ត៌មាន
នៅឆ្នាំ២០២០នេះ ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលករចំណាកស្រុកកម្ពុជា ដែលធ្វើការនៅក្រៅប្រទេស អាចនឹងបាត់បង់ប្រហែល៤២០លានដុល្លារអាមេរិក ពោលគឺម…

វិស័យ​ធានា​រ៉ាប់រង​កើនចំណូល​ជាង​១២% នៅឆមាស​ទី១​ឆ្នាំ​២០២០ ចំពេល​នៃ​វិបត្តិ​កូវីដ-១៩

ព័ត៌មាន
ចំពេលដែលវិបត្តិមេរោគរាតត្បាតកូវីដ-១៩កើតឡើង គេសង្កេតឃើញថា វិស័យធានារ៉ាប់រងកំពុងបង្ហាញពីកំណើនល្អ គួរឲ្យកត់សម្គាល់។ តួយ៉ាង បើតាមសមាគមធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ