ផលិតសម្លៀកបំពាក់-វៀតណាម-ជប៉ុន -ចិន-កម្ពុជា

វៀតណាម និងកម្ពុជាកំពុងស្រូបទាញក្រុមហ៊ុនផលិតសម្លៀកបំពាក់ជប៉ុន ដែលរើផលិតកម្មពីចិនកាន់តែច្រើន


ក្រុមហ៊ុនផលិតសម្លៀកបំពាក់ជប៉ុនសំខាន់ៗមួយចំនួនកំពុងផ្លាស់ប្តូរផលិតកម្មរបស់ពួកគេនៅក្រៅប្រទេសកាន់តែច្រើនដោយចាកចេញពីប្រទេសចិនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ពិសេសប្រទេសវៀតណាម និងកម្ពុជាតែម្ដង ដោយសារតែប្រទេសចិនការកើនឡើងនៃតម្លៃពលកម្ម និងគោលនយោបាយសូន្យកូវីដ បានធ្វើឱ្យការគ្រប់គ្រងរបស់ប្រទេសនេះកាន់តែតឹងរ៉ឹងទៅៗ បង្កជាបញ្ហាចាក់ស្រេះជាច្រើនសម្រាប់ក្រុមហ៊ុនបរទេស។ នេះបើតាមការចេញផ្សាយរបស់កាសែតជប៉ុន Nikkei Asia។
វៀតណាម និងកម្ពុជាកំពុងស្រូបទាញក្រុមហ៊ុនផលិតសម្លៀកបំពាក់ជប៉ុន ដែលរើសផលិតកម្មពីចិនកាន់តែច្រើន

ស្រប​ពេលប្រាក់យ៉េនធ្លាក់​ចុះ និង​ការ​ចំណាយ​លើ​វត្ថុធាតុ​ដើមកាន់តែ​​កើន​ឡើង​នោះ​ ​ក្រុម​ហ៊ុន​ផលិត​​សម្លៀក​បំពាក់​មួយ​ចំនួន​កំពុងប្រើគ្រប់វិធី​តាម​លទ្ធ​ភាព​របស់​ពួកគេ​​ ​ដើម្បីកាត់​បន្ថយ​ការ​ចំណាយ​​។ ក្នុងនោះដែរ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​តំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ធំ​មួយ ​ដែលបានចូលជាធរមានកាល​ពី​​​ខែមករា​នោះ ​​​បានផ្តល់ឱ្យក្រុមហ៊ុនជប៉ុននូវខ្សែជីវិតថ្មី​មួយ​ក្នុងការធ្វើពិធិកម្មទីផ្សារ។

ក្រុមហ៊ុនផលិត​​សម្លៀកបំពាក់ធំៗមួយ​ចំនួន​របស់​ជប៉ុន​​ដូចជា​ក្រុម​ហ៊ុន​ Adastria ក្រុម​ហ៊ុន​ Aoyama Trading និងក្រុម​ហ៊ុន​ផ្គត់ផ្គង់ Uniqlo ​កំពុងផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេ​កាន់តែ​ច្រើន​ទៅកាន់ប្រទេសជា​សមាជិក​​នៃ​កិច្ច​ព្រម​ព្រៀង​ RCEP នៅ​អាស៊ីអាគ្នេយ៍ ​ដោយទាញយកអត្ថប្រយោជន៍ពីការកាត់បន្ថយ ឬការលើកលែងពន្ធនាំចូលវាយនភ័ណ្ឌ។

ក្រុម​ហ៊ុនផលិត​សម្លៀក​បំពាក់​ ​Adastria ដែល​ជា​ម្ចាស់​យីហោ​ម៉ូដ​ដ៏​ពេញ​និយម​​រួម​ទាំង​ក្រុម​ហ៊ុន​ Global Work បាន​បង្កើន​ការ​ផលិតរបស់​ខ្លួន​​នៅ​​ប្រទេស​កម្ពុជា និង​វៀតណាម​ចាប់​ពី​ឆ្នាំ​នេះ ជាពិសេស​​សម្រាប់​ផលិតផល​ស្តង់ដារ​​ដូច​ជា​ខោ​អាវជា​ដើម​។ សមាមាត្រនៃ​ផលិតកម្ម​នៅ​​អាស៊ីអាគ្នេយ៍ តាមបរិមាណគិតត្រឹមខែសីហា​ បានកើនឡើង ២២%​បើ​ធៀប​នឹង​​ឆ្នាំមុន

ក្រុមហ៊ុនផលិតសម្លៀកបំពាក់ Adastria គ្រោងនឹងពង្រីកតំបន់ផលិតកម្មទៅកាន់ប្រទេសឥណ្ឌូណេស៊ី បង់ក្លាដែស និងប្រទេសដទៃទៀត និង​បង្កើនផលិតកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យ​ដល់ ៥០​% គិត​ត្រឹមឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៦​។

ក្នុងចំណោមសម្លៀកបំពាក់របស់ក្រុមហ៊ុនដែលបាននាំចូលទៅប្រទេសជប៉ុន គឺ​បរិមាណទំនិញ​ដែលផលិតនៅក្នុងប្រទេសចិនបានធ្លាក់ចុះមកនៅត្រឹម ៥៩% ក្នុងឆ្នាំ​២០២១​ពោល​គឺ​ធ្លាក់ចុះពី​កម្រិត​ ​៨១% កាលពីមួយទសវត្សរ៍មុន។​

ចាប់ពីទសវត្សរ៍ឆ្នាំ១៩៨០ ក្រុមហ៊ុន​ជា​ច្រើន​បានចាប់ផ្តើមផ្លាស់ប្តូរផលិតកម្ម​ពីប្រទេស​ជប៉ុន​ទៅ​ប្រទេសចិនដើម្បីស្វែងរកកម្លាំងពលកម្មថោក​ប៉ុន្តែចាប់ពីឆ្នាំ​២០១០​​មក ​ចលនាផ្លាស់​ប្ដូរ​នេះ​​បានពង្រីកទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ​ដែលជាផ្នែកមួយនៃគោលនយោបាយ«ចិនបូកមួយ»​ ចំពេលកើនឡើងតម្លៃពលកម្ម​នៅក្នុងប្រទេសចិន ​ដោយសារ​ការអភិវឌ្ឍសេដ្ឋ​កិច្ចរបស់ប្រទេស​សេដ្ឋកិច្ចធំបំផុតទី២​ក្នុងពិភពលោកមួយនេះ។​

លើសពីនេះទៀត​គោលនយោបាយសូន្យកូវីដ​របស់​ចិន​នាំ​ឱ្យ​មាន​ការ​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ​ទប់​ស្កាត់​ការ​រាលដាលនៃមេរោគនេះ​​បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតកម្ម ​និងភស្តុភារ​ក្នុង​ប្រទេស​ចិនផងដែរ។

មិន​មែន​មាន​តែ​ឧស្សាហកម្ម​កាត់ដេរតែម្យ៉ាងទេ ​ដែល​បាន​​បង្កើន​លទ្ធកម្មរបស់​ខ្លួន​​នៅតំបន់​​អាស៊ី​អាគ្នេយ៍​ប៉ុន្តែ​វា​ក៏មាន​ក្រុម​ហ៊ុន​ផលិត​គ្រឿង​សង្ហារឹម​ដែរ​។ ថ្មីៗ​នេះ​គេ​បាន​ឃើញ​ក្រុម​ហ៊ុន​ផលិត​គ្រឿង​សង្ហារឹម និង​សម្ភារៈ​គេហដ្ឋាន​ធំ​មួយគឺ​ក្រុម​ហ៊ុន​ Nitori ​គ្រោង​នឹង​ទិញ​ដី​ថ្មី​នៅ​រោងចក្រ​​មួយ​ក្នុង​ប្រទេស​វៀតណាម​ដើម្បី​ពង្រីក​ផលិតកម្ម​របស់​ខ្លួន​៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


ចិនប្រមូលទិញមាសទុកច្រើនបំផុតនៅជាង ៣ឆ្នាំមកនេះ ក្នុងគោលបំណងរើខ្លួនចេញពីឥទ្ធិពលប្រាក់ដុល្លាររបស់អាមេរិក

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសចិន បានបង្កើននូវការបម្រុងទុកមាសរបស់ខ្លួនច្រើនបំផុតជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ដែលជាសញ្ញាបញ្ជាក់ច្បាស…

តើវៀតណាមពិតជាចង់ងាកចេញពីការផ្គត់ផ្គង់អាវុធរបស់រុស្ស៊ី ឬយ៉ាងណា?

ព័ត៌មាន
ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ទី០៨ខែធ្នូ បានចាប់ផ្តើមការតាំងពិព័រណ៍អន្តរជាតិលើកដំបូងរបស់ខ្លួន ដែលបានដាក់បង្ហាញសម្ភារៈយោធាការពារជាតិជាច្រើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ