វិមាន​មិត្តភាព​កម្ពុជា-វៀតណាម

កម្ពុជា សាងសង់វិមានមិត្តភាពកម្ពុជា-វៀតណាម លើផ្ទៃដី ៤ហិកតា នៅខេត្តត្បូងឃ្មុំ


សំណង់វិមានមិត្តភាព កម្ពុជា-វៀតណាម ថ្មីមួយបន្ថែមទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមសាងសង់ឡើង កាលពីថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅនេះ នៅលើទឹកដីខេត្តត្បូងឃ្មុំ ដែលជាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។ នេះបើយោងតាមការចុះផ្សាយដោយភ្នាក់ងារព័ត៌មានវៀតណាម (VNA)។
កម្ពុជា សាងសង់វិមានមិត្តភាពកម្ពុជា-វៀតណាម លើផ្ទៃដី ៤ហិកតា នៅខេត្តត្បូងឃ្មុំ (រូបភាព៖ VNA)
ដោយ

ពិធីបើក​ការដ្ឋាន​សាងសង់​​វិមាន​មិត្តភាព​កម្ពុជា-វៀតណាមនេះ ត្រូវបាន​ចូលរួម​ដោយ​លោក ញ៉ែម វ៉ាលី អនុប្រធាន​​​អចិន្ត្រៃយ៍ និងជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា, ​លោក ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ង្វៀន ថាញ់ ជិញ អនុព័ន្ធ​យោធា​វៀតណាម​ប្រចាំ​នៅកម្ពុជា ព្រមទាំង​អ្នកចូលរួម​ជាច្រើនទៀត។

ប្រភពពី VNA បាន​ឲ្យដឹងដែរថា ត្រូវបាន​សាងសង់​ឡើ​ងលើ​ផ្ទៃដី ៤ហិកតា វិមាន​មិត្តភាព​កម្ពុជា-វៀតណាម ថ្មីនេះ គឺស្ថិត​នៅក្នុង​ចំណោម​វិមាន​មិត្តភាព​ចំនួន ២២ ដែល​កំពុង​ត្រូវបាន​ស្ថាបនាកែលម្អ និងសាងសង់​ឡើង នៅទូទាំង​ប្រទេស​កម្ពុជា ដើម្បី​បញ្ជាក់​ពី​សារសំខាន់​ជា​ប្រវិត្តិសាស្ត្រ នៃជំនួយ​របស់​ទាហា​ន​ស្ម័គ្រ​ចិត្ត​វៀតណាម ក្នុងការ​ជួយ​ប្រទេស​ជិតខាង​ក្នុងការ​ប្រឆាំង ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលសិង្ហបុរី ព្យាករសេដ្ឋកិច្ចជាថ្មីថាអាចនឹងធ្លាក់ចន្លោះ ៦% ទៅ ៦,៥% ក្នុងឆ្នាំ ២០២០

ព័ត៌មាន
រដ្ឋាភិបាលប្រទេសសិង្ហបុរី តាមរយៈក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បានធ្វើការព្យាករថា សេដ្ឋកិច្ចជាតិ អាចនឹងធ្លាក់ចុះចន្លោះពី ៦% ទៅ ៦,៥% ក្នុងឆ្…

អតីត​ប្រធានាធិបតី​បារាំង នីកូឡាស់ សាកូហ្ស៊ី ឡើងតុលាការ​ពីបទ​ចោទប្រកាន់ពុករលួយ

ព័ត៌មាន
នៅថ្ងៃចន្ទ (ទី២៣ វិច្ឆិកា)នេះ អតីត​ប្រធានាធិបតី​បារាំង លោក នីកូឡាស់ សាកូហ្ស៊ី (Nicolas Sarkozy) ត្រូវចូលសវនាការជំនុំជម្រះក្ដី ពីបទចោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ