ការលក់រថយន្ដ​នៅវៀតណាម

កូវីដ-១៩ ធ្វើឲ្យការលក់រថយន្តនៅវៀតណាមធ្លាក់ចុះខ្លាំងដល់ទៅ ២៨%


វិបត្តិមេរោគកូវីដ១៩ នៅក្នុងប្រទេសវៀតណាម បានសាយភាយឥទ្ធិពលអាក្រក់ដល់ សកម្មភាព ទិញលក់រថយន្តផងដែរ ដោយក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២០នេះ ការលក់រថយន្តនៅវៀតណាម សម្រេចបាន ១៣ម៉ឺនគ្រឿង ដែលមានការធ្លាក់ចុះប្រមាណ ២៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
កូវីដ-១៩ ធ្វើឲ្យការលក់រថយន្តនៅវៀតណាមធ្លាក់ចុះខ្លាំងដល់ទៅ ២៨% (រូបភាព៖ Reuters)
ដោយ

សមាគម​ផលិត​រថយន្ត​វៀតណាម បាន​គូសបញ្ជាក់​ថា ការ​លក់​រថយន្ត​នៅ​ក្នុង​ប្រទេស​វៀតណាម ធ្លាក់​ចុះ​គ្រប់​ប្រភេទ​រថយន្ត ក្នុង​នោះ រថយន្ត​ដឹក​អ្នកដំណើរ ធ្លាក់​ចុះ ២៩% រថយន្ត​ពាណិជ្ជកម្ម​ធ្លាក់​ចុះ ២៣% និង​រថយន្ត​សម្រាប់​ប្រើប្រាស់​ពិសេស ធ្លាក់​ចុះ ៣៩%​។

ដោយឡែក នៅ​ក្នុង​ខែកក្កដា កន្លង​ទៅ​នេះ ការ​លក់​រថយន្ត​សរុប​បា​នាង ២​ម៉ឺន ៤​ពាន់​គ្រឿង ដោយ​ក្នុង​នោះ រថយន្ត​តម្លើង​ក្នុងស្រុក លក់​បាន ១​ម៉ឺន ៦​ពាន់​គ្រឿង និង​រថយន្ត​នាំ​ចូល លក់​បាន ៨​ពាន់​គ្រឿង​។

ទោះ​យ៉ាងណា តួលេខ​នេះ មិន​បង្ហាញ​ពី តថភាព​ទាំងស្រុង​នៃ​ទីផ្សារ​រថយន្ត​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ទេ ដោយសារ​តែ​មិន​បាន​រាប់​បញ្ចូល​នូវ ក្រុមហ៊ុន​ដទៃ ដែល​មិនមែន​ជា​សមាជិកសមាគម​ផលិត​រថយន្ត​វៀតណាម ដូច​ជា ក្រុមហ៊ុន Audi, Land Rover, Volvo ជាដើម​។

យ៉ាងណាមិញ រដ្ឋាភិបាល​វៀតណាម លើកទឹកចិត្ត​ឲ្យ ក្រុមហ៊ុន​ផលិត និង​តម្លើងរថយន្ត​ក្នុងស្រុក គួរ​ផ្លាស់​ប្តូរ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​សម្រប​ខ្លួន​ទៅ​តាម ទីផ្សារ​រថយន្ត នា​ពេល​បច្ចុប្បន្ន ដែល​អាច​នឹង​រង​គ្រោះជា​ថ្មី​ម្តងទៀត ដោយ​រលក​ទី ២ នៃ​មេរោគ​កូ​វី​ដ​១៩​។

រដ្ឋាភិបាល​វៀតណាម ក៏​បាន​បង្ហាញ​ពី តម្រុយ​ភ្លើង​បៃតង ក្នុង​ការ​កាត់​បន្ថយថ្លៃ​ចុះបញ្ជី​រថយន្ត នៅ​ត្រឹម​ពាក់កណ្តាល​នៃ​តម្លៃ​ដើម ពោល​គឺ តម្លៃ​ចុះបញ្ជី​រថយន្ត​ពី​មុន គិត​ចាប់ពី ១០ ទៅ ១២% នៃ​តម្លៃ​រថយន្ត​សរុប អាច​នឹង​កាត់​នៅ​ត្រឹម ៥ ទៅ ៦% នៃ​តម្លៃ​រថយន្ត​សរុប៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ មិនទាន់មានតម្រុយបើកជើងហោះហើរឡើងវិញ ខណៈដែលការបិទបានអូសបន្លាយមកជាច្រើនខែ

ព័ត៌មាន
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានអះអាង ការបិទជើរហោះហើរអន្តរជាតិរបស់ប្រទេសថៃ នៅតែបន្តមានសុពលភាព ពុំទាន់មានតម្រុយណាមួយ ថាអាចនឹងបើកឡើងវិ…

ទោះបីមានកូវីដ-១៩ តែចំណូលពន្ធដារនៅតែប្រមូលបានជិត២ពាន់លានដុល្លារ កើនជិត១០% នៅ៧ខែឆ្នាំនេះ

ព័ត៌មាន
បើទោះបីជាបញ្ហាកូវីដ-១៩បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងក្ដី ប៉ុន្ដែ នៅរយៈពេល៧ខែ ដំបូងនៃឆ្នាំ២០២០ ចំណូលពន្ធដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ