វៀតណាម អាចនឹងពន្យារពេលបង់ពន្ធ

វៀតណាម អាចនឹងពន្យារពេលបង់ពន្ធជាង ៣,៤ពាន់លានដុល្លារ សម្រាប់អាជីវកម្មរងគ្រោះដោយវីរុសកូវីដ១៩


ជាការចូលរួមចំណែកសម្រាលបន្ទុកដល់ អាជីវកម្ម ដែលរងគ្រោះដោយសារតែមេរោគកូវីដ១៩ នោះ ក្រសួងហិរញ្ញវត្ថុវៀតណាម បានដាក់សំណើពន្យារពេលបង់ពន្ធ រយៈពេល ៥ខែ ដែលមានទឹកប្រាក់សរុបប្រមាណ ៣,៤ពាន់លានដុល្លារអាមេរិក សម្រាប់អាជីវកម្មដែលជួបបញ្ហាទាំងអស់នោះ ដោយសំណើនេះ កំពុងរង់ចាំការសម្រេចពី នាយករដ្ឋមន្ត្រីវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម អាចនឹងពន្យារពេលបង់ពន្ធជាង ៣,៤ពាន់លានដុល្លារ សម្រាប់អាជីវកម្មរងគ្រោះដោយវីរុសកូវីដ១៩(រូបភាព www.vietnamonline.com)
ដោយ

នៅ​ក្នុង​កញ្ចប់​សំណើ​ថ្មី​នេះ វៀតណាម នឹង​ពន្យារពេល​បង់ពន្ធ សម្រាប់​វិស័យ​ជា​ច្រើន រួម​មាន កសិកម្ម ផលិតកម្ម​រថយន្ត សេវាកម្ម​ម្ហូបអាហារ វាយ​ន​ភណ្ឌ និង​ទេសចរណ៍​ជាដើម ហើយ​ក្នុង​នោះ ការ​ពន្យារពេល​បង់ពន្ធ គឺ​អនុវត្ត​ទៅ​លើ ប្រភេទ​ពន្ធ​ជា​ច្រើន រួម​មាន​ទាំង ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល និង​ពន្ធ​លើ​ការ​ប្រើប្រាស់​ដីធ្លី​។

 គ្រប់​វិស័យ​ទាំង​អស់នោះ សុទ្ធសឹងតែ​បាន​ធ្វើ​សេចក្តីរាយការណ៍​ពី ការ​ខាតបង់​ជា​ច្រើន ដោយសារ​មេរោគ​កូ​វី​ដ​១៩ ដោយ​វិស័យ​ទេសចរណ៍​ខាតបង់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក វិស័យ​វាយ​ន​ភណ្ឌ​ខាតបង់​ប្រមាណ ៤៧០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចេញ​គ្រឿង​សមុទ្រ ត្រូវ​បាន​លុប​ចោល​កុងត្រា​ដោយ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​ភោជនីយដ្ឋាន​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទីក្រុង​ហាណូយ និង​ហូ​ជី​មិ​ញ ត្រូវ​បាន​បញ្ជារ​អោយ​ផ្អាក​ដំណើរការ​។

យ៉ាងណា​ក៏​ដោយ​ចុះ បញ្ហា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម យកចិត្តទុកដាក់ ដោយ​វា​ជា​វិធានការ​មួយ ក្នុង​ការ​ជួយ​ទប់ស្កាត់​ការ​ខាតបង់​សេដ្ឋកិច្ច ដោយសារ​មេរោគ​រលាក​ផ្លូវដង្ហើម​នេះ ដែល​អាច​នឹង​ទាញ​កំណើនសេដ្ឋកិច្ច​វៀតណាម ឲ្យ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៥.៩៦% ខណៈ​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ សម្រេច​បាន​ជាង ៧%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងឧស្សាហកម្មថៃ ស្នើពន្យារពេលបង់ពន្ធ សម្រាប់សហគ្រាសអាជីវកម្មខ្នាតតូច

ព័ត៌មាន
ក្រសួងឧស្សាហកម្មថៃ បានបង្ហាញពីវិធានការជួយសង្គ្រោះ ដោយពន្យារពេលបង់ពន្ធ រយៈពេល ៦ ទៅ ១២ខែ សម្រាប់ សហគ្រាសអាជីវកម្មខ្នាតតូចជាច្រើនវិស័យ ដែលរង…

ឧស្សាហកម្មផលិតកែច្នៃនៅកម្ពុជា កំពុងទទួលរងផលប៉ះពាល់ខ្លាំង ដោយសាមេរោគកូវីដ១៩

ព័ត៌មាន
ឧស្សាហកម្មកែច្នៃផលិតផលក្នុងស្រុក កំពុងតែទទួលរងផលប៉ះពាល់ខ្លាំងពីមេរោគកូវីដ១៩ ដែលកំពុងសាយភាយទូទាំងសកលលោក ដែលធ្វើឲ្យផលិតផលក្នុងស្រុកសម្រាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ