យោធាវៀតណាមល្បាតរឹតបន្ដឹងវិធានការកូវីដ-១៩

វៀតណាមដាក់ពង្រាយកម្លាំងយោធាដើរល្បាត ដើម្បីរឹតបន្ដឹងវិធានការកូវីដ-១៩


នៅគ្រាដែលប្រទេសវៀតណាមកំពុងផុងខ្លួនកាន់តែជ្រៅទៅៗដោយសារតែមានអ្នកឆ្លងកូវីដ១៩ ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃនោះ អាជ្ញាធរទីក្រុងហូជីមិញរបស់វៀតណាមនៅថ្ងៃចន្ទសប្តាហ៍នេះបានដាក់ការរឹតបន្ដឹងកាន់តែខ្លាំង ដោយបានពង្រាយកម្លាំងយោធាដើរល្បាត ដើម្បីធានាឱ្យបាននូវវិធានការគម្លាតសង្គម។ ក្រសួងការពារជាតិវៀតណាមមានផែនការកៀរគរកងប្រដាប់អាវុធប្រមាណ ៣ម៉ឺន ៥ពាន់នាក់ និង ទាហានរាប់ពាន់នាក់ផ្សេងទៀត ដែលតម្រូវឱ្យឈរជើងនៅខេត្ត ប៊ិញឌឿងជាប់ព្រំដែនទីក្រុងហូជីមិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
កងកម្លាំងយោធាជិះម៉ូតូល្បាតរឹតបន្តឹងវិធានការកូវីដ១៩នៅក្នុងទីក្រុងហូជីមីញ

វៀតណាម​បាន​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​រយៈពេល​ពី​រស​ប្តា​ហ៍​ទៀត ចាប់ពី​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នេះ រហូត​ដល់ ថ្ងៃ​ទី​១៥ ខែកញ្ញា ដោយនៅ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ដាក់​ពង្រាយ​កម្លាំងយោធា​ក្នុង​ការ​ដើរ​ល្បាត​ដើម្បី​ធានា​ឱ្យ​បាន​នូវ​វិធានការ​គម្លាត​សង្គម​ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នៅ​ទូ​ទាំង​ចំណុចកណ្តាល​ទីក្រុង​ហូ​ជី​មិ​ញ​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ គ្រូពេទ្យ​ជាង ២​ពាន់​នាក់ និង​រថយន្ត​សង្គ្រោះ​បន្ទាន់ ៣០​គ្រឿង​ដែល​គ្រប់គ្រង​ដោយ​យោធា​នៅ​ភាគ​ខាងជើង​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីក្រុង​ហូ​ជី​មិ​ញ​ដើម្បី​ចូលរួម​ធ្វើតេស្ត​និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ ។

សូម​បញ្ជាក់​ដែរ​ថា កងកម្លាំង​ទាំងអស់​មុន​ពេល​បំពេញ​កាតព្វកិច្ច​ត្រូវ​តែ​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១​រួចរាល់ និង​ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វី​ដ​ថ្មី​រៀង​រាល់​បី​ថ្ងៃ​ម្តង​។

ទីក្រុង​ហូ​ជី​មិ​ញ បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​រលក​ឆ្លង​កូ​វី​ដ ដែល​កំពុង​បន្ត​កើត​មាន ពោល​ប្រជាជន​ក្នុង​ទីក្រុង​នេះ រួម​ទាំង​ជន​ចំណាកស្រុក​ចំនួន​ជាង ១​សែន ៧​ម៉ឺន​នាក់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង មាន​អ្នក​ស្លាប់​ប្រមាណ ៦​ពាន់ ៥​រយ​នាក់​។

ប្រការ​នេះ​ហើយ​បាន​ធ្វើ​ឱ្យ នាយក​រដ្ឋមន្ត្រី​វៀតណាម ផា​ម មិ​ញ​ជិ​ញ បញ្ជា​ឱ្យធ្វើ​តេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ទីក្រុង​ហូ​ជី​មិ​ញ​។ យ៉ាងណាមិញ ភាព​មិន​ប្រាកដប្រជា​នៃ​ការ​ឆ្លង​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ថ្មី​ៗ​នេះ​ក៏​បាន​បង្ក​ការ​ប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ និង​ពលរដ្ឋ​អ្នក​តវ៉ា​ជុំវិញ​ការ​រឹតត្បិត​ការ​ទិញ​ម្ហូបអាហារ​ផង​ដែរ​។

បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​វៀតណាម​បានឱ្យ​ដឹង​ថា ការ​ហាមឃាត់​ការ​ទិញ​ទំនិញ​ត្រូវ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ២៣ ខែសីហា​រហូត​ដល់​ថ្ងៃ​ទី ៦ ខែកញ្ញា​។ ទោះ​យ៉ាងណា អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម បាន​និយាយ​ថា នឹង​ធានា​ឱ្យបាន​នូវ​ការ​ផ្តល់​ស្បៀងអាហារ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​។

សូម​ជម្រាប​ថា ពលរដ្ឋ​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​១​ដូ​ស​សរុប​មាន​ប្រមាណ ១៥​លាន​នាក់ និង​ចាក់​បាន​គ្រប់​២​ដូ​សមាន​ជិត ១​លាន ៨​សែន​នាក់ ដែល​តិច​ជាង ២% នៃ​ប្រជាជន​សរុប ៩៨​លាន​នាក់​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្រូវការវ៉ាក់សាំងដូសទី៣ ជំរុញឲ្យក្រុមហ៊ុនវ៉ាក់សាំងអាមេរិកធំៗ២ រំពឹងប្រាក់ចំណេញហក់ឡើងកាន់តែខ្ពស់

ព័ត៌មាន
ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer និង Moderna កំពុងមើលឃើញពីការកើនឡើងនូវការលក់វ៉ាក់សាំងរបស់ខ្លួន បានដល់រាប់ពាន់លានដុល្លារលើសពីការរំព…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរំពឹងក្លាយទៅជាធនាគារពាណិជ្ជឆាប់ៗ ក្រោយក្រុមហ៊ុនកូរ៉េ KB ទិញយកភាគហ៊ុន ១០០%

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជាគឺប្រាសាក់បានសម្រេចលក់ភាគហ៊ុន១០០% ឲ្យទៅក្រុមហ៊ុន KB Financial Group របស់ប្រទេសកូរ៉េខាងត្បូង ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ