ការនាំចេញ​នាំចូល​វៀតណាម​

វៀតណាមនាំចេញបន្លែផ្លែឈើជិត ២ពាន់លានដុល្លារ និងនាំចូល​មកវិញជិត ១ពាន់លាន​ដុល្លារ នៅ៥ខែ ឆ្នាំនេះ


ប្រទេសវៀតណាម ដែលពិភពលោកស្គាល់ថា ជាប្រទេសនាំចេញកសិកម្មធំមួយនៅអាស៊ីអាគ្នេយ៍នោះ បាននាំចេញ បន្លែផ្លែឈើក្នុងទំហំប្រមាណជិត ២ ពាន់លានដុល្លារអាមេរិក នៅ៥ខែដំបូងឆ្នាំនេះ ខណៈដែលការនាំចូលបន្លែផ្លែឈើមកវិញ ក៏កើនខ្លាំងណាស់ដែរពោលគឺក្នុងទំហំជាទឹកប្រាក់ប្រមាណ ជិត១ពាន់ លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍ពី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមដែលបានផ្សាយនាពេលថ្មីៗនេះ។
វៀតណាមនាំចេញបន្លែផ្លែឈើជិត ២ពាន់លានដុល្លារ និងនាំចូលមកវិញជិត ១ពាន់លានដុល្លារ នៅ៥ខែ ឆ្នាំនេះ (រូបភាព៖ Vietnam Express)
ដោយ

តាម​ការបញ្ជាក់​ក្នុងរបាយការណ៍ ក្នុងរយៈពេល​៥ខែ មកនេះ វៀតណាម ក៏បាននាំចេញ​បន្លែផ្លែឈើ​ប្រមាណ​ជាង ១,៨ ពាន់លានដុល្លារអាមេរិក ស្មើនឹង​កំណើន​ជាង​១០% ធៀបនឹង​ឆ្នាំកន្លងទៅ។

ទន្ទឹមនឹងនេះ ការនាំចូល​បន្លែ​ផ្លែឈើ​ពីក្រៅប្រទេស​មកវិញ ក៏មាន​កើនឡើង​ខ្ពស់ណាស់ដែរ ពោលគ មាន​ជាង ៨៧៨ លាន​ដុល្លារអាមេរិក​ស្មើនឹង​កំណើន​រហូតដល់​៤៦%ធៀបនឹង​ឆ្នាំមុន។ ក្នុងនោះ ប្រទេសថៃ ត្រូវបានដឹងថា គឺជា​អ្នកនាំចូល​ផ្លែឈើ​ច្រើនជាងគេបំផុត​ចូលក្នុងទីផ្សារ​ប្រទេស​វៀតណាម ដែលមាន​ប្រមាណ ជាង​៤៥% នៃចំណែក​ទីផ្សារ​សរុប បន្ទាប់មក​គឺប្រទេសចិន អាមេរិក និងអូស្ត្រាលី​ ដែលមានចំណែក​ទីផ្សារ រៀងគ្នា ១៩% ១០,៦% និង​៧,៨%។ 

គួរចាប់អារម្មណ៍​ដែរថា នារយៈចុងក្រោយនេះ ការនាំចេញ​ផលិតផល​បន្លែ​ផ្លែឈើ​វៀតណាម គឺទទួលបាន​ជោគជ័យ​គួរ​ឲ្យកត់សម្គាល់​ក្នុងការចូលក្នុង​ទីផ្សារ​ធំៗ​ដូចជា​អាមេរិក ញ៉ូស័រឡែន និង​អូស្ត្រាលីជាដើម ទោះបីជា​មាន​ការ​ដាក់​កម្រិត​លើស្ដង់ដារ​ខ្ពស់ក៏ដោយ។  

យ៉ាងណា​ក៏ដោយចុះ អ្នកជំនាញ បាន​ក្រើនរំឭកថា ប្រទេសវៀតណាម​គួរតែ​បន្ដ​ភាពជាអាទិភាព​ជាមួយ​នឹង​ប្រទេសចិន ព្រោះចិន​គឺជា​ទីផ្សារធំបំផុត​មួយ ដែលមាន​តម្រូវការ​អ្នកប្រើប្រាស់​ច្រើន ជាមួយនឹង​ចំនួន​ប្រជាជន​សរុប​ជាង ១,៤ពាន់​លាននាក់ ខណៈដែល​ផ្ទៃដីដាំដុះកសិកម្ម ការអភិវឌ្ឍ​ឧស្សាហកម្ម​ក្នុងវិស័យនេះ​នៅបច្ចុប្បន្ននេះ កំពុង​មានការ​កាត់បន្ថយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រះមហាក្សត្រ​និង​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ព្រះ​បរម​រាជានុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូល​ក្រាប​បង្គំ​គាល់​និង​ថ្វាយ​តង្វាយ​ជា​ថវិកា​សម្រាប់​ព្រះរាជកិច្ច​មនុស្សធម៌

ព័ត៌មាន
នៅព្រះមហាប្រាសាទខេមរិន្ទ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទ …

នៅពីក្រោយភាពជោគជ័យ របស់មហាសេដ្ឋីលេខ១ របស់ថៃ ម្ចាស់ក្រុមហ៊ុន CP Group

ព័ត៌មាន
ប្រទេសថៃ ជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេមួយនៅអាស៊ីអាគ្នេយ៍។ បើតាម ទស្សនាវដ្ដី Forbes ដែលផ្សាយនាពេលថ្មីៗនេះ ឲ្យដឹងថា នៅប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ