អឺរ៉ុប វៀតណាម

វៀតណាមនាំចេញទៅអឺរ៉ុប ២២៧ លានដុល្លារ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម ចូលជាធរមានបាន១ខែ


ត្រឹមតែរយៈពេល១ខែ ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាមបានចូលធរមាន យ៉ាងហោចណាស់មានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញជាង៧.២០០ វិញ្ជាបនបត្រ ត្រូវបានផ្ដល់ជូនក្រុមហ៊ុនសម្រាប់ការនាំចេញទំនិញពីវៀតណាម ទៅកាន់សហភាពអឺរ៉ុបក្នុងតម្លៃជាទឹកប្រាក់ប្រមាណ ២២៧លានដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
វៀតណាមនាំចេញទៅអឺរ៉ុប ២២៧ លានដុល្លារ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម ចូលជាធរមានបាន១ខែ (រូបភាព៖nhandan.org.v)
ដោយ

វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើមទំនិញ​ទាំងនោះ​បាន​ផ្ដល់ជូន​ភាគច្រើន​សម្រាប់​ផលិតផល​ស្បែកជើង, អាហារសមុទ្រ, ផលិតផល​ផ្លាស្ទិក, កាហ្វេ, ផលិតផល​កាត់ដេរ, កាបូបដៃ, វ៉ាលី, បន្លែ និងផលិតផល​ធ្វើពីផ្ដៅ។

ប្រទេស​សំខាន់ៗ​ដែលបាន​នាំចូល​ទំនិញ​ពីវៀតណាម រួមមាន បែលហ្ស៊ិក, អាល្លឺម៉ង់, ហូឡង់ និងបារាំង ដែល​ប្រទេសទាំងនោះ មាន​កំពង់ផែសមុទ្រ និង​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នៅក្នុង​សហភាព​អឺរ៉ុប។

តំណាង​នាយកដ្ឋាន​នាំចេញ នាំចូល នៃក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​បាន​ឲ្យដឹងថា វៀតណាម​មាន​គុណសម្បត្តិ​ច្រើន​ក្នុង​ការ​ផលិត និង​រនាំចេញ​ផលិតផល​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខណៈដែល​សហភាព​អឺរ៉ុប មាន​តម្រូវការ​ធំ សម្រាប់​មុខទំនិញ​ទាំងអស់នោះ ប្រហែល​៨,៤% នៃ​តម្លៃ នាំចូល​សរុប​ប្រចាំឆ្នាំ។ នេះសបញ្ជាក់​ឲ្យឃើញ ពីសក្ដានុពល​ដ៏​ធំធេង​ក្នុង​​កំណើន​នាំចេញ​ពីវៀតណាម​ទៅកាន់​សហភាព​អឺរ៉ុប។

តួយ៉ាង​ ក្រុមហ៊ុន​មាន​បច្ចេកវិទ្យា​កសិកម្ម​កម្រិតខ្ពស់របស់​វៀតណាម បាន​នាំចេញ​អង្ករ​៣ពាន់តោន​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដោយមានអត្រាពន្ធសូន្យ។ ក្នុងនោះ តម្លៃ​អង្ករ​ប្រភេទ ST20 ថ្លៃ ១ពាន់ដុល្លារ​ក្នុងមួយតោន និង​៦០០ ដុល្លារ​ក្នុងមួយតោន​សម្រាប់​អង្ករក្រអូប ដែល​មាន​ថ្លៃខ្ពស់ជាងមុន ២០០​ដុល្លារ។

អ្នកជំនាញ​សេដ្ឋកិច្ច​វៀតណាម បាន​ឲ្យដឹងថា ដើម្បី​ពង្រីក​ចំណែក​ទីផ្សារ​នៅក្នុង​សហភាព​អឺរ៉ុប វៀតណាម​ត្រូវ​ធ្វើយ៉ាងណា​ជំរុញ​​អឺរ៉ុប​ឲ្យដក​ការពិន័យ​កាតលឿង​ដែលបាន​ដាក់​មកលើ​​ផលិតផល​គ្រឿងសមុទ្រ​វៀតណាម​ឲ្យបាន​លឿនបំផុត ដើម្បី​អាច​បើក​ឱកាស​នាំចេញ​បន្ថែមទៀត នៅក្នុង​ទីផ្សារអឺរ៉ុប សម្រាប់​សហគ្រាស​ក្នុងស្រុក។ សហគ្រាសក្នុងស្រុក ក៏ត្រូវ​សិក្សា​ពីព័ត៌មាន​ទីផ្សារ​ និង​តម្រូវការ​អ្នកប្រើប្រាស់​នៅក្នុង​សហភាព​អឺរ៉ុប​ផងដែរ។

តាម​រដ្ឋាភិបាល​​វៀតនាម កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និងវៀតណាម​ ដែល​បាន​ចូល​ជាធរមាន​កាលពីថ្ងៃទី ១ សីហា​កន្លងទៅនេះ នឹង​ជួយ​ឲ្យ​វៀតណាម​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​របស់ខ្លួន ក៏ដូចជា​ផលិតផល​នាំចេញ​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Samsung នឹងបញ្ឍប់ផលិតកម្មរោងចក្រទូរទស្សន៍តែមួយគត់របស់ខ្លួននៅក្នុងប្រទេសចិន នៅត្រឹមខែវិច្ឆិកាខាងមុខនេះហើយ!

ព័ត៌មាន
ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានសម្រេចចិត្តនឹងបញ្ឈប់ផលិតកម្មរោងចក្រទូរទស្សន៍តែមួយគត់របស់ខ្លួននៅក្នុងប្រទេសចិន នៅត្រឹមចុងខែវិច្ឆិកាខាងមុខ…

ទេសចរបារាំងម្នាក់ ត្រូវបានពិន័យប្រាក់ជាង១ពាន់ដុល្លារ ព្រោះតែកើបយកខ្សាច់២គីឡូក្រាម ពីឆ្នេរសមុទ្រអ៊ីតាលី

ព័ត៌មាន
ភ្ញៀវទេសចរជនជាតិបារាំងម្នាក់ត្រូវបានបង្គាប់ឲ្យបង់ប្រាក់ពិន័យ១.២០០ លានដុល្លារអាមេរិក បន្ទាប់ពីបានប៉ុនប៉ងហោះហើរចេញពីកោះ Sardinai នៃប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ