វៀតណាមនាំចេញឈើកើន ៥៥%

វៀតណាមនាំចេញឈើកើន ៥៥% នៅ៧ខែឆ្នាំ២០២១ ទោះបីកូវីដ-១៩កំពុងបន្ដលុកលុយខ្លាំង


បើទោះបីជាវៀតណាមបច្ចុប្បន្នកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយកូវីដ-១៩ ប៉ុន្ដែវៀតណាម មិនបានបន្ធូរដៃក្នុងការជំរុញការនាំចេញរបស់ខ្លួននោះទេ។ ជាក់ស្ដែង ពេល៧ខែដំបូងក្នុងឆ្នាំ២០២១ វៀតណាមបានចេញឈើ និងផលិតផលធ្វើពីឈើ ដែលមានតម្លៃប្រមាណជិត ៩ពាន់ ៦រយលានដុល្លាអាមេរិក ទៅកាន់ទីផ្សារក្រៅប្រទេស ជាមួយនឹងអត្រាកំណើនដល់ទៅ ៥៥%។ នេះបើយោងតាមអគ្គនាយកដ្ឋានគយវៀតណាម។
ក្នុងឆ្នាំ២០២១ វៀតណាមបានចេញឈើ និងផលិតផលធ្វើពីឈើ ដែលមានតម្លៃប្រមាណជិត ៩ពាន់ ៦រយលានដុល្លាអាមេរិក ទៅកាន់ទីផ្សារក្រៅប្រទេស

ការ​នាំ​ចេញ​ឈើ និង​ផលិតផល​ឈើ​របស់​វៀតណាម​នៅ​ជាង​ពាក់កណ្ដាល​ឆ្នាំ​២០២១​នេះ នៅ​តែ​ធ្វើ​បាន​ល្អជា​មួយ​កំណើន​ជាង​ពាក់កណ្ដាល​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ នៅ​ក្នុង​ចំណោម​ការ​នាំ​ចេញ​ឈើ​និង​ផលិតផល​ឈើ​សរុប​ជិត​៩​ពាន់​៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​៧​ខែ​ឆ្នាំ​២០២១ ការ​នាំ​ចេញ​ឈើ មាន​តម្លៃ​ដល់​ទៅ ជាង​៧​ពាន់​លាន​ដុល្លារ កើន​៦៤% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ទន្ទឹម​នេះ ក្រុម​អ្នកជំនាញ​ក្នុងស្រុក បាន​លើក​ឡើង​ថា ការ​កើនឡើង​គំហុក​នៃ​ការ​នាំ​ចេញ​ឈើ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស ដោយសារ​តែ​មាន​តម្រូវការ​គ្រឿង​សង្ហា​រឹម​មានការ​កើនឡើង​ក្នុង​កំឡុង​ពេល​នៃ​ការ​រាតត្បាត​កូ​វី​ដ​១៩​។

ប្រធាន​សមាគម​គ្រឿង​សង្ហា​រឹម​ប៊ី​ញ​ឌឿ​ង លោក ដៀ​ន ខួង ហៀ​ប (Die Quang Hiep) បាន​និយាយ​ថា ការ​នាំ​ចេញ​ផលិតផល​ឈើ​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក​មាន​ប្រមាណ ៦៥% នៃ​ការ​នាំ​ចេញ​ផលិតផល​ឈើ​សរុប ជាមួយនឹង​ការ​កើនឡើង ៨១ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ខណៈ​ដែល​ទីផ្សារ​ហុងកុង កើនឡើង​៤៧​ភាគរយ និង ទីផ្សារ​នៅ​កោះ​តៃវ៉ាន់ បាន​កើនឡើង ៤៣%​។

អគ្គនាយករង​រដ្ឋបាល​ព្រៃឈើ​វៀតណាម បាន​និយាយ​ថា ទន្ទឹម​នឹង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក ជប៉ុន និង ហុងកុង ការ​នាំ​ចេញ​ឈើ និង ផលិតផល​ឈើ​របស់​វៀតណាម​ទៅ​កាន់​ទីផ្សារ​អ៊ឺ​រ៉ុ​ប​ក៏​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២១ ក្រោយ​មានការ​គ្រប់គ្រង​ហើយ​វិធានការ​ត្រូវ​បាន​បន្ធូរបន្ថយ​បន្តិច​ម្ដង​ៗ​។

ថ្វី​ត្បិត​ថា ការ​នាំ​ចេញ​ឈើ និង​ផលិតផល​ឈើ​របស់​វៀតណាម​ទទួល​បាន​សន្ទុះ​ឡើង​វិញ​ក៏​ដោយ តែ​វៀតណាម​ក៏​បាន​ជួប​បញ្ហា​ប្រឈម​ដូច​គ្នា ពោល​គឺ បញ្ហា​ដែល​ចោទ​ខ្លាំង​ក្នុង​ការ​នាំ​ចេញ គឺ​ការ​ខ្វះ​ទូរ​កុង​ទឺ​ន័​រ​សម្រាប់​ការ​ដឹក​ជញ្ជូន ដែល​វា​បាន​ជំរុញ​ឱ្យ​ថ្លៃ​ដឹក​ជញ្ជូន​មានការ​កើនឡើង គុណ​នឹង​២ ឬ​គុណ​នឹង​៣ និង​កើន​ខ្ពស់​ដល់​ទៅ ១០​ដង​ឯណោះ បើ​ធៀប​នឹង​តម្លៃ​កាលពី ២-៣​ឆ្នាំ​មុន​៕

អត្ថបទ​៖ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីកំពុងព្យាយាមចែចូវឥណ្ឌាកាន់តែខ្លាំង ក្រោយប្រះឆាជាមួយចិន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងឥណ្ឌានឹងអូស្ត្រាលី នឹងបង្ហាញពីការសហការគ្នាដ៏ល្អរបស់ប្រ…

ឥណ្ឌាកំពុងពិចារណាបន្ធូរបន្ថយពន្ធនាំចូលរថយន្ដអគ្គិសនី ក្រោយ Tesla បង្ហើបពីផែនការបើករោងចក្រនៅប្រទេសខ្លួន

ព័ត៌មាន
ក្រោយមានការបញ្ចុះបញ្ជូលពីក្រុមហ៊ុន Tesla តើឥណ្ឌាអាចកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនីរបស់ Tesla ដែរឬទេ?កាលពីខែមុន មហាសេដ្ឋីអាមេរិកម្ចាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ