ការវិនិយោគផ្ទាល់ពីបរទេស​របស់វៀតណាម

វៀតណាមស្រូបទាញបានការវិនិយោគផ្ទាល់ពីបរទេស ១៤ពាន់លានដុល្លារ ត្រឹម៥ខែឆ្នាំ២០២១


តួលេខដែលបង្ហាញដោយក្រសួងផែនការ និង វិនិយោគវៀណាម បានបង្ហាញថា នៅ៥ខែដំបូងនៅឆ្នាំ២០២១នេះ វៀតណាមបានស្រួបទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស១៤ពាន់លានដុល្លារអាមេរិកមានកំណើនជិត១%។ នេះជាកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់ ខណៈប្រទេសជាច្រើននៅលើពិភពលោកដាំដូងចុះ ហើយជាពិសេស វៀតណាមបានបង្ហាញពីសក្ដានុពលប្រទេសរបស់ខ្លួន ចំពោះវិនិយោគិនបរទេស នៅអំឡុងពេលដែលពិភពលោកកំពុងច្របូកច្របល់ជាមួយនឹងជំងឺកូវីដ-១៩។
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់តៃវ៉ាន់ នឹងពង្រីកការវិនិយោគ២៧០ លានដុល្លារនៅវៀតណាម
ដោយ

តាមរបាយការណ៍ពីក្រសួង​ផែនការ និងវិនិយោគវៀតណាម បាន​ឲ្យដឹងទៀតថា ក្នុងចំណោមគម្រោងដែលមានការវិនិយោគផ្ទាល់ពីបរទេសនេះ ការវិនិយោគលើគម្រោងថ្មីៗ​មានដល់ទៅជាង ៦០០គម្រោង ដែលមាន​ទុនវិនិយោគ​ជិត​៩ពាន់លាន​ដុល្លារអាមេរិក។

ការវិនិយោគផ្ទាល់​ពីក្រៅប្រទេស​នៅវៀតណាម គឺមាននៅក្នុង​១៨វិស័យ​សំខាន់ៗ ក្នុងនោះ ការវិនិយោគភាគច្រើន​ផ្ដោត​លើ​វិស័យ​ផលិត និងកែច្នៃមានតម្លៃទុនវិនិយោគ ៦ពាន់លាន​ដុល្លារ និង​​វិស័យ​ថាមពល​មានជាង​៥ពាន់លាន​ដុល្លារ។

តើប្រទេសណាខ្លះ​អ្នកវិនិយោគ​គ្រាក់ៗ​នៅប្រទេសវៀតណាម?
មែនទែនទៅ​ ការវិនិយោគនៅវៀតណាម​គឺ​មានចម្រុះជាតិសាសន៍​ មិនខុសពីកម្ពុជាយើងនោះទេ ប៉ុន្ដែ ក្នុងនោះ គេមើលឃើញថា សិង្ហបុរី​គឺឈរក្នុងលំដាប់ទី១ ដែលទំហំវិនិយោគ​ច្រើនជាង​ ពោលមាន៣៧%​នៃទំហំវិនិយោគផ្ទាល់ពីបរទេសសរុប និងតាមពីក្រោយដោយ​​ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន ហុងកុង និងតៃវ៉ាន់។

នៅក្នុងវិស័យ​វិនិយោគផ្ទាល់ពីបរទេសនេះ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ផែនការ និងវិនិយោគ​វៀតណាម​បញ្ជាក់ថា មាន​​អតិរេកពាណិជ្ជកម្ម​​ជាង​១៤ពាន់លាន​ដុល្លារ នៅរយៈពេល​៥ខែ​ដំបូងនៅឆ្នាំនេះ ក្នុងនោះ ការនាំចេញសំខាន់ៗ​រួមមាន ប្រេងឆៅ ដែលមានតម្លៃ ៩៨ពាន់លាន​ដុល្លារអាមេរិក មានដល់ទៅទំហំ​៧៥% នៃ​ចំណូលនាំចេញ​សរុប​។

យ៉ាងណាក៏ដោយចុះ នៅឆ្នាំ២០២០កន្លងទៅ វៀតណាម​សម្រេចបាន​ការវិនិយោគផ្ទាល់ពីក្រៅប្រទេស​សរុប​ជាង​២៨ពាន់លានដុល្លារ មានការធ្លាក់ចុះ​២៥% នៅចំពេលដែល​មានការផ្ទុះរាលដាលកូវីដ-១៩ ហើយ​រដ្ឋាភិបាលបាន​ដាក់វិធានការ​ហាមឃាត់ការធ្វើដំណើរ ដែលវាបានធ្វើឲ្យ​ប៉ះពាល់ដល់​សតិអារម្មណ៍​​របស់​អ្នកវិនិយោគ​ចំពោះប្រទេសវៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋបាលលោកចូ បៃឌិន ស្នើកញ្ចប់ថវិកាជាតិ ៦ទ្រីលានដុល្លារសម្រាប់ឆ្នាំ២០២២ តែត្រូវបានរងការរិះគន់

ព័ត៌មាន
រដ្ឋាភិបាលអាមេរិកកាលពីសប្តាហ៍មុនបានបង្ហាញពីសំណើកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២២ ចំនួន៦ទ្រីលានដុល្លារអាមេរិក ដែលជាចំនួនច្រើនបំ…

មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Foxconn មានផែនការធ្វើសប្បុរសធម៌ នាំចូលវ៉ាក់សាំង ៥លានដូសសម្រាប់ពលរដ្ឋតៃវ៉ាន់

ព័ត៌មាន
មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ លោក Tery Gou ជាម្ចាស់ក្រុមហ៊ុន Foxconn ដែលជាអ្នកផលិត ផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុន Appleនោះ បានប្រកាសព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ