ការនាំចេញ​សម្លៀកបំពាក់​វៀតណាម​

វៀតណាម រំពឹងការនាំចេញសម្លៀកបំពាក់កើនឡើងដល់ ៣៥ ពាន់លានដុល្លារ នៅឆ្នាំនេះ


ការនាំចេញ ផលិតផលសម្លៀកបំពាក់ របស់ប្រទេសវៀតណាម នៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ជិត ១៥% ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណ ៣៥ពាន់លានដុល្លារអាមេរិក។ បើតាមប្រភពផ្លូវការពីរដ្ឋាភិបាលវៀតណាម កំណើននេះ គឺដោយសារតែ ការទទួលបាននូវឥទ្ធិពលវិជ្ជមាន ពីសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចអាមេរិក និងចិន ដែលបាននិងកំពុងដំឡើងឫទ្ធិដាក់គ្នាឥតឈប់ឈរ។
វៀតណាម រំពឹងការនាំចេញសម្លៀកបំពាក់កើនឡើងដល់ ៣៥ ពាន់លានដុល្លារ នៅឆ្នាំនេះ (https://e.vnexpress.net)
ដោយ

វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ត្រូវបាន​គេ​ដឹងថា គឺជា​​ផលិតផល​​នាំចេញ​​ធំបំផុត​ទី២ ​របស់​ប្រទេស​វៀតណាម បន្ទាប់​ពីផលិតផល​​ទូរស័ព្ទ​ស្មាត​ហ្វូន។  

ប្រភព​ព័ត៌មាន​របស់​វៀតណាម Vietnam Express បាន​ផ្សាយថា ការរំពឹង​ទុកនូវ​ចំណូល​ពីការ​នាំចេញ​សម្លៀក​បំពាក់​ប្រមាណ ៣៥ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំនេះ គឺដោយ​សារតែ ក្រុមហ៊ុន​លក់រាយ​របស់​សហរដ្ឋ​អាមេរិក ធ្វើពិពិធកម្ម​​ផលិតផល​វត្ថុធាតុ​ដើម​​របស់​ពួកគេ​ ដើម្បី​​រក្សា​ថ្លៃដើម សំដៅ​ធ្វើការ​គ្រប់គ្រង​លើ​ជម្លោះ​ពាណិជ្ជកម្ម​​ជាមួយ​ប្រទេស​ចិន។

សហរដ្ឋអាមេរិក ក៏ទើប​តែបាន​​កំណត់​ដក​ហូតពន្ធ​​លើទំនិញ​​តម្លៃ ​២៥០ ពាន់​លាន​ដុល្លារ​របស់​ចិន ហើយជា​ការឆ្លើយ​តបសង​សឹក​វិញ ចិន​ក៏​បាន​​កំណត់​​ដកហូត​ពន្ធ​បន្ថែម​​លើមុខ​ទំនិញ​របស់​អាមេរិក ក្នុងតម្លៃ​​ប្រមាណ ១១០​ពាន់លាន​ដុល្លារ​អាមេរិក​ផងដែរ។ 

លោក Vu Duc Giang ប្រធាន​សមាគម​វាយនភណ្ឌ​ និងសំលៀក​បំពាក់​វៀតណាម បាន​និយាយ​ថា ផលិតផល​​សម្លៀក​បំពាក់​របស់​វៀតណាម កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​ និង​ការបញ្ជា​ទិញ​កាន់តែ​ច្រើន​ឡើងក្នុង​ពេលឆាប់ៗ​ខាងមុខនេះ ពីសំណាក់​​ក្រុមហ៊ុន​បញ្ជា​ទិញ​ពីក្រៅ​ប្រទេស ជាពិសេស​ពីសហរដ្ឋ​អាមេរិក​តែម្ដង។

ប្រទេស​វៀតណាម ក៏បាន​​ចុះហត្ថលេខា​​លើ​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ជាច្រើន​​ផងដែរ ដែល​​បាន​​លុប​ចោល​​ទាំងស្រុង និងខ្លះទៀត​​បាន​កាត់​បន្ថយ​​ពន្ធ ទៅលើ​​ទំនិញ​នាំចេញ​​នាំចូល​ជាច្រើន​មុខផងដែរ។

របាយការណ៍ពី រដ្ឋាភិបាល​វៀតណាម​បាន​ឲ្យ​ដឹងថា ការនាំចេញ​​ផលិតផល​សម្លៀក​បំពាក់​​របស់​វៀតណាម​ ទៅសហរដ្ឋ​អាមេរិក បានកើន​ឡើង ​១២% គិតត្រឹម ១០ខែ ក្នុងឆ្នាំ​២០១៨នេះ ដែល​មានតម្លៃ​ជាទឹក​ប្រាក់​​ជាង ​១០ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ក្នុងរយៈពេល​ដូចគ្នា​នេះ ការនាំចេញ​សម្លៀក​បំពាក់​ទៅកាន់​ប្រទេស​ចិន​​វិញ បាន​ហក់​កើន​ឡើង​ដល់ ៤៩% ស្មើនឹង​​ទំហំ​ទឹក​ប្រាក់​ជាង ១ពាន់​លាន​ដុល្លារ​អាមេរិក។

 លោក Vu Duc Giang បាននិយាយ​ទៀត​ថា លំហូរវិនិយោគ​បរទេស​​​នៅក្នុង​​វិស័យ​​កាត់ដេរ​ និងផលិតផល​វាយនភណ្ឌក្នុងប្រទេស​វៀតណាម នៅក្នុង៨ខែ​ឆ្នាំនេះ បានកើនឡើងដល់ ២ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ វិនិយោគ​ភាគច្រើន មកពី​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង​ តៃវ៉ាន់ និងចិន។

សូមជម្រាប​ថា តាម​​​ការ​អះអាង​ពី​រដ្ឋាភិបាល​វៀត​ណាម បច្ចុប្បន្ន​ប្រទេស​​ជាប់​ភូមិផង​របង​ជាមួយ​កម្ពុជា​មួយ​នេះ មាន​​រោងចក្រ​ផលិត​​ផលិត​​ផល​វាយនភណ្ឌ និង​សម្លៀក​បំពាក់​​ជាង​ ៦ពាន់​រោងចក្រ ដែល​ផ្ដល់ការងារ​​ដល់ពលរដ្ឋ​ក្នុង​ប្រទេស​នេះ ប្រមាណ ៣លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំពុងព្រួយចិត្ត រឿងបំណុលរបស់កសិករ កំពុងកើនឡើង

ព័ត៌មាន
របាយការណ៍ពី ការិយាល័យស្ថិតិជាតិរបស់ថៃ បានបង្ហាញថា ក្នុងចំណោមពលរដ្ឋជំពាក់បំណុលរដ្ឋជិត ៤លាននាក់ មានជាង ១លាននាក់ទៅហើយ ជាកសិករ ខណៈដែល…

អង្ករកម្ពុជា​អាចនឹង​បាត់បង់​ឱកាស​លើក​លែង​ពន្ធ​​​នាំចូល​​ទៅកាន់​ទីផ្សារ​អឺរ៉ុប?

ព័ត៌មាន
អង្ករកម្ពុជាជាច្រើនឆ្នាំកន្លងមកនេះ បាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប ក្រោមការអនុគ្រោះពន្ធ ដែលមានអត្រាពន្ធសូន្យ ប៉ុន្ដែ កាលពីថ្ងៃទី ៥ខែ វិច្ឆិកាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ