ការនាំចូលឡាន​ទៅវៀតណាម

ចិនសម្រុកនាំចេញរថយន្ដទៅវៀតណាមហក់ឡើងជិត ៥០០% នៅ៤ខែឆ្នាំ២០២១


ម៉ាករថយន្ដរបស់ចិនល្បីៗកំពុងតែមានការពេញនិយមកាន់តែខ្លាំងឡើងពីអ្នកប្រើប្រាស់នៅក្នុងវៀតណាមសព្វថ្ងៃនេះ ជាក់ស្ដែងគ្រាន់តែនៅរយៈពេល ៤ខែដំបូងដើមឆ្នាំ២០២១នេះ វៀតណាមបាននាំចូលរថយន្ដពីប្រទេសចិនប្រមាណជាង៦ពាន់៦រយគ្រឿង។ នេះសបញ្ជាក់ឲ្យឃើញថា វៀតណាមនាំចូលរថយន្តពីចិន ៤ខែឆ្នាំនេះមានកំណើនដល់ទៅជិត ៥០០% ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកវៀតណាម VN Express។
ចិនសម្រុកនាំចេញរថយន្ដទៅវៀតណាមហក់ឡើងជិត ៥០០% នៅ៤ខែឆ្នាំ២០២១ (រូបភាព៖ Vietnam News)
ដោយ

អ្នកជំនាញនៅក្នុងឧស្សាហកម្មបានពន្យល់អះអាងថា កំណើននៃការពេញនិយមម៉ាករថយន្ដនាំចូលពីប្រទេសចិននេះ គឺដោយសារតែវាមានការរចនារូបរាងល្អ និងមានមុខងារទំនើបទាន់សម័យ។ បើទោះបីជា ការចូលរថយន្ដពីចិនកើនឡើងខ្ពស់ដល់ទៅជិត៥០០% ក៏ពិតមែន ប៉ុន្ដែ ប្រទេសចិននៅតែឈរត្រឹមលេខ៣ប៉ុណ្ណោះ នៃការផ្គត់ផ្គង់ឡានមកកាន់វៀតណាមនៅ៤ខែដើមឆ្នាំ ២០២១នេះ ដោយប្រទេសថៃឈរនៅលំដាប់លេខ១ ខណៈដែលឥណ្ឌនេស៊ីឈរចំណាត់ថ្នាក់លេខ២។

បើតាមអគ្គនាយកដ្ឋានគយវៀតណាម ប្រទេសថៃបានគ្រប់គ្រងការនាំចូលរថយន្ដមកកាន់វៀតណាមជាង២ម៉ឺន៥ពាន់គ្រឿង កើនឡើង៧៤% នៅ៤ខែដើមឆ្នាំនេះ តាមពីក្រោយដោយឥណ្ឌនេស៊ីមានជិត១ម៉ឺន៤ពាន់គ្រឿងកើនជិត៥%។ 

ប្រទេសថៃ និងឥណ្ឌូនេស៊ី ត្រូវបានដឹងថា គឺមានចំណែកទីផ្សារដល់ទៅ ៧៩% នៃការនាំចូលរថយន្ដសរុបរបស់វៀតណាមនៅក្នុងខែមេសា។ ប្រទេសទាំងពីរនេះ ឈរក្នុងតំណែងកំពូលនាំចូលរថយន្ដមកកាន់វៀតណាម តាំងពីមានកិច្ចព្រមព្រៀងលើមុខទំនិញអាស៊ាន ដែលបានចូលជាធរមានកាលពីឆ្នាំ២០១៨ ដោយសារតែពន្ធនាំចូលស្មើសូន្យ។ វៀតណាមនាំចូលរថយន្ដសរុបនៅ៤ខែមកនេះ មានការកើនឡើងដល់ទៅ ជាង៥៦% ដោយមានរថយន្ដចំនួន៥ម៉ឺនគ្រឿង។

ដោយឡែក ការលក់រថយន្ដដែលផលិតក្នុងស្រុកវិញនៅ៤ខែដើមឆ្នាំនេះ មានការកើនឡើងដល់ទៅ ៥៨% ដោយមានចំនួនសរុបជាង១០ម៉ឺនគ្រឿង។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ការនាំចូលរថយន្ដពីក្រៅប្រទេសសរុបរបស់វៀតណាមមានជាង១០ម៉ឺនគ្រឿងធ្លាក់ចុះ២៤% និងមានទឹកប្រាក់សរុបជាង២ពាន់៣រយលានដុល្លារ មានការធ្លាក់ចុះជាង២៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គនាយក CSX បារម្ភថាកូវីដ-១៩អូសបន្លាយ អាចប៉ះពាល់ផែនការចុះបញ្ជីក្រុមហ៊ុនថ្មីៗនៅឆ្នាំនេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជា (CSX)បានបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅដើមឆ្នាំនេះ២០២១នេះ ទោះបីជាកូវីដ-១៩ ឆ្លងរាតត្បាតខ្លាំង តែការជួញដូ…

មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជានៅថៃដំបូងគេបានបើកដំណើរការហើយ

ព័ត៌មាន
មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំនៅទីក្រុងបាងកកប្រទេសថៃ បានបើកដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី២០ ខែឧសភានេះ។ នេះអាចរាប់ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ