ពាណិជ្ជកម្មវៀតណាម

វៀតណាមនាំចូលសាច់ជ្រូកពីរុស្ស៊ីច្រើនជាងគេបង្អស់


ប្រទេសរុស្ស៊ីកាលពីឆ្នាំ២០២០រកចំណូលបានប្រមាណជាង១៣០លានដុល្លារ ពីការនាំចេញសាច់ជ្រូកទៅកាន់ប្រទេសវៀតណាម ហើយក៏បានក្លាយជាប្រទេសនាំចេញសាច់ជ្រូកច្រើនជាងគបំផុតទៅកាន់វៀតណាមផងដែរ ដោយមានបរិមាណនាំចេញសរុបជាង៦ម៉ឺនតោន ឬស្មើនឹងប្រមាណ ២៥% នៃការនាំចូលសាច់ជ្រូកសរុបរបស់វៀតណាម។ នេះបើតាមការរាយការណ៍ ដោយភ្នាក់ងារព័ត៌មានវៀតណាម VNA។
វៀតណាមនាំចូលសាច់ជ្រូកពីរុស្ស៊ីច្រើនជាងគេបង្អស់
ដោយ

ស្រប​ពេល​ដែលរ​ស្ស៊ី​មានការ​នាំ​ចេញ​សាច់ និង​ផលិតផល​សាច់​កែ​ច្នៃ​កាន់តែ​ច្រើន​ក៏​ពិតមែន​ប៉ុន្ដែ ក្រសួងកសិកម្ម​របស់​ប្រទេស​នេះ បាន​លើក​ឡើង​ថា វា​ពុំ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ម្ហូបអាហារ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​នោះ​ទេ​។ ក្រសួងកសិកម្ម​រុ​ស្ស៊ី បាន​បន្ថែម​ទៀត​ថា តម្លៃ​សាច់​ជ្រូក​នៅ​ឆ្នាំ​នេះ នឹង​មិន​ឡើងថ្លៃ​នោះ​ទេ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​មានការ​កើនឡើង​ខ្លាំង ហើយ​ការ​ចិញ្ចឹម​ក៏​មានការ​កាត់​បន្ថយ​ថ្លៃដើម​ទាប​ជាង​មុន​ផង​ដែរ​។

កាលពី​ឆ្នាំ​២០២០​វៀតណាម​បាន​នាំ​ចូល​សាច់​ជ្រូក​ប្រមាណ​២៧​ម៉ឺន​តោន កើនឡើង​ដល់​ទៅ ៤៤% ធៀប​នឹង​ឆ្នាំ​២០១៩​។ វៀតណាម​មាន​តម្រូវការ​សាច់​ជ្រូក​នាំ​ចូល​ខ្លាំង ក៏​ដោយសារ​តែ​កន្លង​មក​ប្រទេស​នេះ ជួប​ប្រទះ​នឹង​ជំងឺ​ប៉ះ​ជ្រូក ដែល​បណ្ដាល​ឲ្យ​ការ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ប៉ះពាល់​យ៉ាង​ខ្លាំង និង​បាន​បង្ក​ឲ្យ​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​ក្នុងស្រុក​មានការ​ខ្វះខាត​។

កាលពី​ឆ្នាំ​២០១៩ ជំងឺ​ប៉ះ​ជ្រូក​អាហ្វ្រិក បាន​រីក​រាល​ដា​ពាសពេញ​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី បណ្ដាល​ឲ្យ​ការ​ចិញ្ចឹម​ជ្រូក​ធ្លាក់​ចុះ​ជាង​១១% ហើយ​ទិន្នផល​សាច់​ជ្រូក​ក៏​មានការ​ធ្លាក់​ចុះ​១២%​ផង​ដែរ​។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​សាច់​ដែល​មាន​ខ្ពស់ កន្លង​មកនេះ វៀតណាម​បាន​និង​កំពុង​នាំ​ចូល​ប្រភេទ​សាច់​ផ្សេង​ទៀត ក្រៅ​តែ​ពី​សាច់​ជ្រូក​ផង​ដែរ​។

ទោះជា​យ៉ាងណា ដោយសារ​តែ​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​ក្នុងស្រុក​មានការ​ខ្វះខាត កន្លង​មក​វៀតណាម​ក៏​បាន​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ផង​ដែរ ប៉ុន្ដែ កាលពី​ចុងខែ​ឧសភា​កន្លង​ទៅ​នេះ វៀតណាម​បាន​សម្រេច​ផ្អាក​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​បណ្ដោះអាសន្ន ក្រោយ​ពី​រក​ឃើញ​ថា មាន​ជ្រូក​នាំ​ចូល​ពី​ប្រទេស​ថៃ​មួយ​ចំនួន​ឆ្លង​ជំងឺ​ប៉ះ​ជ្រូក​អាហ្វ្រិក​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២០ វៀតណាម​បាន​នាំ​ចូល​ជ្រូក​រស់​ពី​ថៃ​ជិត​៤៥​ម៉ឺន​ក្បាល ស្មើនឹង​បរិមាណ​សាច់​ជ្រូក​ប្រមាណ​ជិត ៤​ម៉ឺន​៥​ពាន់​តោន​។ ទន្ទឹម​នឹង​នោះ វៀតណាម​ក៏​បាន​នាំ​ចូល​ជ្រូក​ពូជ​ពី​ប្រទេស​ថៃ​ជាង​៣​ម៉ឺន​៤​ពាន់​ក្បាល​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំពុងសម្រួចមហិច្ឆតាក្លាយជាប្រទេសទី៣នៅអាស៊ាន ដែលមាន FTA ជាមួយអឺរ៉ុប

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃបានបង្ហាញពីជំនឿចិត្តថា ប្រទេសថៃអាចនឹងចាប់ផ្ដើមបន្ដដំណើរការឡើងវិញនូវកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយន…

អាមេរិកសម្រេចបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលលើគម្រោងព្រៃឡង់បៃតង

ព័ត៌មាន
សហរដ្ឋអាមេរិក បានសម្រេចបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលនៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID។ ការសម្រេចកាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ