បើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម ការសម្រេចបន្ថែមចំនួនថ្ងៃនៃការធ្វើចត្តាឡីស័កនេះ ចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃពុធ ទី៥ ឧសភា មក និងបានធ្វើឡើងបន្ទាប់ពីក្រសួងសុខភិបាលវៀតណាមបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដើម្បីការពារសុវត្ថិភាពសហគមន៍ធំៗ ។
ការសម្រេចខាងលើនេះបានធ្វើឡើងបន្ទាប់ពីមានមនុស្សជាច្រើននាក់បានឆ្លងកូវីដ-១៩ នៅក្រោយពេលពួកគេបញ្ចប់ការធ្វើចត្តាឡីស័ករួច និងបានធ្វើតេស្តអវិជ្ជមានពីរលើក ឬបីលើករួចហើយ ។
គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ប្រទេសវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៣២៤៥នាក់ ក្នុងនោះជាសះស្បើយ ២៦០២នាក់ ។ ករណីស្លាប់មានចំនួន ៣៥នាក់ ៕