ការវិនិយោគជប៉ុន

ជប៉ុន ចាត់ទុកវៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតក្នុងតំបន់អាស៊ានក្នុងឆ្នាំ ២០២០


បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ខ្លាំងពី សំណាក់វិនិយោគិនបរទេស ដោយសារតែ សក្តានុពលនៃភាពរីកចម្រើនទៅមុខនៃសេដ្ឋកិច្ចជាតិ និងកម្លាំងពលកម្មដែលមានតម្លៃទាបនោះ វៀតណាម ក៏ទទួលបាននូវការវាយតម្លៃខ្ពស់ពី សំណាក់ក្រុមហ៊ុនជប៉ុន ដែលចាត់ទុក វៀតណាម ជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតរបស់ពួកគេ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
ជប៉ុន ចាត់ទុកវៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតក្នុងតំបន់អាស៊ានក្នុងឆ្នាំ ២០២០ (រូបភាព៖vietnamplus.vn)
ដោយ

យោងតាមការស្ទង់មតិរបស់ បណ្តាញសារព័ត៌មាន​ជប៉ុន​ដ៏ធំមួយ បានគូសបញ្ជាក់ថា ប្រទេសវៀតណាម ត្រូវបាន​ក្រុមហ៊ុន​វិនិយោគជប៉ុន ចាត់ទុកជា គោលដៅ​ដ៏មាន​សក្តានុពល និងទាក់ទាញ​បំផុត សម្រាប់ឆ្នាំ ២០២០នេះ ដោយសារតែ​ប្រទេសវៀតណាម នៅមានសក្តានុពល​សម្រាប់ការ​លូតលាស់ខ្ពស់ និងមានកម្លាំង​ពលកម្ម​ដែលមានជំនាញ និងតម្លៃប្រាក់​ឈ្នួលទាប។

លើសពីនេះទៅទៀត អ្នកវិនិយោគ ក៏មើលឃើញ​ពីភាពជិតស្និទ្ធ​នៃទំនាក់ទំនងរវាង វៀតណាម និងប្រទេសចិន​ ដែលជា​សេដ្ឋកិច្ច​យក្សទី ២​ លើពិភពលោក ហើយវា​ក៏ជាគន្លឹំះសំខាន់មួយ ដែលទាក់ទាញ​ការវិនិយោគ​ពីក្រៅប្រទេស មកកាន់​វៀតណាមផងដែរ។

យ៉ាងណាក៏ដោយ ប្រទេសវៀតណាម នៅតែរំពឹងថា នឹងអាចទទួល​បានការវិនិយោគ​ផ្ទាល់ពីក្រៅ​ប្រទេស​បន្ថែមទៀត ជាពិសេសគឺ មកពី ប្រទេសជប៉ុន ដែលជា​ការវិនិយោគ​ប្រកបដោយ​គុណភាពខ្ពស់ ទៅលើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន។

បើតាមក្រសួងផែនការ និងវិនិយោគវៀតណាម​បានឲ្យដឹងថា ប្រទេសវៀតណាម ពិតជាមាន​តម្រូវការធំណាស់​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដែលជា​សសៃឈាម​ដ៏សំខាន់ សម្រាប់​សេដ្ឋកិច្ចជាតិ ហើយ​រដ្ឋាភិបាល ក៏កំពុងតែ​ប្រមូល​ថវិកាជាតិ ភាពជាដៃគូរដ្ឋ-ឯកជន និងជំនួយ​អភិវឌ្ឍន៍ផ្លូវការ​ពីដៃគូបរទេស​ផងដែរ។

ទីភ្នាក់ងារវិនិយោគ​បរទេស​ស្ថិតក្រោម​ក្រសួងផែនការ​ និងវិនិយោគវៀតណាម ក៏បានបង្ហាញ​នៅក្នុង​របាយការណ៍​ឲ្យដឹងដែរថា នៅក្នុងឆ្នាំ ២០១៩ ប្រទេសវៀតណាម ទទួលបាន​ការវិនិយោគ​ដោយផ្ទាល់​ពីបរទេស ប្រមាណ ៣៨ពាន់លានដុល្លារ​អាមេរិក ដែលកើន​ឡើង ៧% ធៀបនឹងឆ្នាំ ២០១៨ ហើយតួលេខនេះ គឺកើនខ្ពស់បំផុត​មិនធ្លាប់មាន ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

ក្នុងចំណោម ១២៥ប្រទេស ដែលវិនិយោគនៅក្នុង​ប្រទេស​វៀតណាម គឺប្រទេស​កូរ៉េខាងត្បូង ឈរលើ​កំពូលតារាង ហើយហុងកុង ឈរលេខ ២ និងសិង្ហបុរី ឈរលេខ ៣ ខណៈដែរ ជប៉ុន ឈរនៅ​លេខរៀងទី ៤៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បណ្តាលឲ្យតម្លៃផលិតផលកសិកម្មទូទាំងប្រទេសថៃ កើនឡើងខ្ពស់

ព័ត៌មាន
នៅក្នុងឆ្នាំ ២០២០នេះ ប្រទេសថៃ អាចជួបនឹងវិបត្តិគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលនឹងប៉ះពាល់ដល់ ផលិតផលកសិកម្មជាច្រើនមុខ ដូចជា អង្ករ បន្លែ ផ្លែឈើ ន…

ក្រុមហ៊ុនអចលនទ្រព្យពីអាមេរិក ផ្សព្វផ្សាយលក់អចលនទ្រព្យសម្រាប់អ្នកវិនិយោគនៅកម្ពុជា

ព័ត៌មាន
វិនិយោគិនដែលជាអ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យនៅសហរដ្ឋអាមេរិកបានប្រកាសស្វែងរកការវិនិយោគពីកម្ពុជា ខណៈក្រុមហ៊ុននេះមើលឃើញថា សេដ្ឋកិច្ចកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ