នុយក្លេអ៊ែរ

វៀតណាម ចាប់ដៃរុស្សីបន្តអភិវឌ្ឍគម្រោងថាមពលនុយក្លេអ៊ែរ ក្រោយពីបានពន្យារពេលជាង ១០ឆ្នាំ


ក្នុងដំណើរទស្សនៈនៅប្រទេសរុស្ស៊ី ប្រធានាធិបតីវៀតណាមបាននិយាយថា ប្រទេសវៀតណាមនឹងបន្តគម្រោងសាងសង់រោងចក្រថាមពលដើរដោយនុយក្លេអ៊ែរ ទំហំ ១០ មេហ្គាវ៉ាត់ ដោយមានជំនួយស្រាវជ្រាវពីប្រទេសរុស្ស៊ី។ ការបន្ដនូវគម្រោងនេះឡើងវិញ ត្រូវបានគេមើលឃើញថា គឺជាជំហានថ្មីមួយឆ្ពោះទៅរកការរស់ឡើងវិញនូវផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែររបស់វៀតណាម ក្នុងរយៈពេលមួយទសវត្សរ៍ បន្ទាប់ពីគ្រោះមហន្តរាយរោងចក្រនុយក្លេអ៊ែរនៅ Fukushima នៃប្រទេសជប៉ុនកាលពីឆ្នាំ ២០១១មក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
វៀតណាម ចាប់ដៃរុស្សីបន្តអភិវឌ្ឍគម្រោងថាមពលនុយក្លេអ៊ែរ
ដោយ

ឧបទ្ទវហេតុ​នៅ Fukushima នៅ​ប្រទេស​ជប៉ុន បាន​ធ្វើ​ឱ្យ​គម្រោង​ថាមពលនុយក្លេអ៊ែរ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​នឹង​ថ្កល់ ដោយ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​បង្កក ឬ​បោះបង់​ចោល​ផែនការ​របស់​ពួក​គេ​។ ប៉ុន្តែ ១០ ឆ្នាំ​ក្រោយមក រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នេះ រួម​ទាំង​ប្រទេស​វៀតណាម បាន​ចាប់ផ្តើម​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គម្រោង​ថាមពលនុយក្លេអ៊ែរ​នេះ ដែល​ជា​ប្រភព​ថាមពល​ដ៏​មាន​សក្តានុពល ដើម្បី​បំពេញ​ការ​ប្តេជ្ញា​ចិត្ត សម្រេច​បាន​នូវ​អព្យាក្រឹតភាព​កាបូន និង​ការ​ធានា​និរន្តរភាព​កំណើនសេដ្ឋកិច្ច​។ ក្នុង​នោះ អ្នកជំនាញ​ក៏​បាន​និយាយ​ដែរ​ថា ប្រទេស​វៀតណាម នឹង​ត្រូវ​ពឹងផ្អែក​លើ​នុយក្លេអ៊ែរ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ដ៏​លឿន​បំផុត​ក្នុង​តំបន់ ក៏​ដូច​ជា​សេដ្ឋកិច្ច​ដែល​ត្រូវការ​ថាមពល និង​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​គ្មាន​ការ​បំ​ភាយ​ឧស្ម័ន​ពុល​។

សូម​ជម្រាប​ថា វៀតណាម និង​រុ​ស្ស៊ី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ក្នុង​ឆ្នាំ ២០១១ ដើម្បី​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​ពន្យារពេល ដោយសារ​តែ​ការ​កើនឡើង​នៃ​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព បន្ទាប់​ពី​ការ​កើត​មាន​ឡើង​នូវ​ឧបទ្ទវហេតុ​រោងចក្រ​នុយក្លេអ៊ែរ​នៅ Fukushima ប្រទេស​ជប៉ុន​ក្នុង​ខែមីនា​ឆ្នាំ​២០១១​។

សូម​បញ្ជាក់​ថា គម្រោង​ដែល​មាន​តម្លៃ ៣៥០ លាន​ដុល្លារ​នេះ រួម​មាន​ម៉ាស៊ីន​ដែល​ផលិត​ដោយ​រុ​ស្ស៊ី

សូម​បញ្ជាក់​ថា គម្រោង​ដែល​មាន​តម្លៃ ៣៥០ លាន​ដុល្លារ​នេះ រួម​មាន​ម៉ាស៊ីន​ដែល​ផលិត​ដោយ​រុ​ស្ស៊ី ព្រមទាំង​មន្ទីរពិសោធន៍​ស្រាវជ្រាវ​ផង​ដែរ ខណៈ​ការ​វិនិយោគ​សរុប​របស់​រោងចក្រ​នុយ​ក្លែ​អ៊ែ​រ​នេះ អាច​មាន​ច្រើន​ជាង ៥០០ លាន​ដុល្លា​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Vietnam Investment Review ។ ដោយ​ក្នុង​នោះ ក្រុមហ៊ុន​រដ្ឋ​រុ​ស្ស៊ី Rosatom Group ក៏​នឹង​ចូលរួម​ក្នុង​គម្រោង​នេះ ជាមួយនឹង​គោលដៅ​នៃ​ការ​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ ២០២៤​។

យ៉ាងណាមិញ ជុំវិញ​បញ្ហា​នេះ ក្រុមប្រឹក្សា​ថាមពល​វៀតណាម ក៏​បាន​ស្នើ​ឱ្យ​រដ្ឋសភា និង​នាយក​រដ្ឋមន្ត្រី​វៀតណាម ត្រូវ​តែ​រួម​បញ្ចូល​ថាមពលនុយក្លេអ៊ែរ​នៅ​ក្នុង​ផែនការមេ​អគ្គិសនី​ថ្មី ខណៈ​តម្រូវការ​អគ្គិសនី​របស់​ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ក្នុង​ល្បឿន​ពី ៨,៥% ទៅ ៩,៤% ជា​រៀង​រាល់​ឆ្នាំ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី៣ មានប្រសិទ្ធភាព ៩៤% ប្រឆាំងមេរោគ អូមីក្រុង

ព័ត៌មាន
ក្រោយពីការសិក្សាមួយបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសទី២ នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ផ្តល់នូវការការពារមិនគ្រប់គ្រាន់ប្រឆាំងនឹងមេរោគអូមីក្រុង …

ឧស្សាហកម្មផលិតដែក និងវិស័យពាក់ព័ន្ធនៅចិន រងឥទ្ធិពលអាក្រក់ពីបញ្ហាអចលនទ្រព្យកំពុងកើនឡើង

ព័ត៌មាន
បញ្ហាបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយរបស់ចិន ពេលនេះបានសាយភាយឥទ្ធិពលមិនល្អ ដល់ឧស្សាហកម្មដែក ដែលជាសរសៃឈាមដ៏សំខាន់នៃវិស័យឧស្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ