ការវិនិយោគវៀតណាម​នៅកម្ពុជា

តើអ្នកដឹងទេថា ១ទសវត្សរ៍ចុងក្រោយនេះ វៀតណាមបានវិនិយោគនៅកម្ពុជាប៉ុន្មានពាន់លានដុល្លារ?


កម្ពុជា និងវៀតណាម មិនត្រឹមតែជាប្រទេសភូមិផងរបងជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយផងដែរ។ ជាក់ស្ដែង នៅក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ ពោលគឺ គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ក្រុមហ៊ុនវៀតណាមបានចូលមកវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ២,៧ពាន់លានដុល្លារអាមេរិក ជាមួយគម្រោងវិនិយោគចំនួន ១៨០ គម្រោង។ នេះបើតាមទិន្នន័យពីក្រសួងផែនការ និងវិនិយោគរបស់វៀតណាម។
ក្រុមហ៊ុនទូរគមនាគមន៍​​របស់​យោធា​វៀតណាមទទួលបាន​ភ្លើងខៀវ​ឲ្យ​បង្កើត​បុត្រ​សម្ព័ន្ធ​នៅក្នុង​ប្រទេស៦ រួមទាំងកម្ពុជា។
ដោយ

តាមរយៈ​​ទំហំ​វិនិយោគ ២,៧ ពាន់លានដុល្លារ​ បានធ្វើឲ្យ​​កម្ពុជា ក្លាយជា​ទិសដៅ វិនិយោគក្រៅនៅ​ប្រទេស​ធំបំផុត​ទី៣របស់​វៀតណាម បន្ទាប់ពី​ប្រទេស​ឡាវ និងរុស្ស៊ី។

តាមរបាយការណ៍​របស់​ក្រសួងផែនការ និងវិនិយោគ វៀតណាម បាន​ឲ្យដឹងទៀតថា រយៈពេល១០ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន​វៀតណាម​បានចេញ វិនិយោគនៅ​ក្រៅប្រទេស​មានទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ ៩,៥ ពាន់​លាន​ដុល្លារអាមេរិក ​និងបានទទួល​បានប្រាក់​ចំណេញ និងដើមទុន​ត្រឡប់​មកប្រទេស​កំណើតវិញ​ប្រមាណ ៣ពាន់លាន​ដុល្លារ​អាមេរិក។

ទិសដៅ​វិនិយោគ​នៅក្រៅប្រទេស​ដែលក្រុមហ៊ុន​វៀតណាម បានដាក់ទុន​រកស៊ី​ច្រើនជាងគេ​បង្អស់ នៅរយៈពេល ១០ឆ្នាំមកនេះ គឺប្រទេសឡាវ ដែលមាន​តម្លៃទុន​វិនិយោគ​សរុប​ដល់ទៅ ៤,៩ពាន់​លាន​ដុល្លារអាមេរិក ជាមួយ​គម្រោង​វិនិយោគ ២០៨ គម្រោង បន្ទាប់មក​គឺប្រទេស​រុស្ស៊ី​មាន២,៨ ពាន់ លាន​ដុល្លារ​អាមេរិក ជាមួយគម្រោង​វិនិយោគតែ ១៥គម្រោង​ប៉ុណ្ណោះ ខណៈដែលកម្ពុជា​​ឈរលេខ៣ ​ទទួលបាន​ទុនវិនិយោគ​ពីវៀតណាម ២,៧ ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយគម្រោង​វិនិយោគ​ចំនួន ១៨០ គម្រោង និងតាមពី​ក្រោយ​ដោយ​ប្រទេស​វេណេស៊ុយអេឡា និងមីយ៉ាម៉ា ដែលមានទុន​វិនិយោគ ក្រោម ២.០០០ លាន​ដុល្លារ​អាមេរិកដូចៗគ្នា។

គម្រោងដែល​ក្រុមហ៊ុនវៀតណាម​វិនិយោគ ភាគច្រើន គឺស្ថិតនៅក្នុង​វិស័យ​ផលិតកែច្នៃ បន្ទាប់មក គឺទូរគមនាគមន៍ និងបច្ចេកវិទ្យា និងការរុករកប្រេង និងហ្គាសជាដើម។ ប៉ុន្ដែ បើមើលទៅ​លើទំហំ​វិនិយោគវិញ គឺការវិនិយោគ​ទៅក្នុងវិស័យ​រុករកប្រេង និងហ្គាស គឺមានទំហំទុន​វិនិយោគ​ធំជាងគេ​បង្អស់ បន្ទាប់មក​គឺវិស័យ​ទូរគមនាគមន៍ វារីអគ្គិសនី និងរោងចក្រ​ផលិតកែច្នៃ។

តាមទិន្នន័យ​ពីគេហទំព័រ​ផ្លូវការ​របស់ស្ថាន​ទូត​វៀតណាម​ប្រចាំកម្ពុជា បានឲ្យដឹងថា សម្រាប់រយៈពេល ៥ខែ ដំបូងនៅឆ្នាំ ២០២០នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និងវៀតណាម សម្រេច​បានជាង ២,១ពាន់​លាន​ដុល្លារ​អាមេរិក មានការ​ធ្លាក់ចុះជាង ៨% បើធៀប​នឹងរយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន ដែល​ការថយចុះ​នេះ គឺបណ្តាល​មកពី ការជះឥទ្ធិពល​អវិជ្ជមាន​នៃ​មេរោគកូវីដ-១៩។ 

ការនាំចេញទំនិញពី​ប្រទេសកម្ពុជា ទៅកាន់វៀត​ណាម សម្រេចបាន​ជាង ៤៧៦​លានដុល្លារ​អាមេរិក ដែលមាន​ការធ្លាក់ចុះ ១៥% ខណៈដែល ការនាំចេញ​ទំនិញ​ពីប្រទេស​វៀតណាម មកកាន់​ប្រទេសកម្ពុជា វិញ សម្រេច​បានជាង ១,៧ ពាន់​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ ៦% បើធៀប​នឹងរយៈពេល​ដូចគ្នា កាលពីឆ្នាំ​ ២០១៩។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៩​កន្លងទៅ ទំហំ​ពាណិជ្ជកម្ពុជា និង​វៀតណាម សម្រេច​បានជិត៥,៣ ពាន់​លាន​ដុល្លារអាមេរិក កើនឡើងជាង ១១% បើធៀបនឹងឆ្នាំ ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញរបស់កម្ពុជាទៅជប៉ុនធ្លាក់ចុះជិត ១ភាគរយនៅ៥ខែដើម ឆ្នាំ២០២០

ព័ត៌មាន
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅជប៉ុននៅដើមឆ្នាំនេះ ហាក់ធ្វើមិនសូវបានល្អដូចពេលមុននោះទេ ដោយក្នុងរយៈពេ…

រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាឲ្យ​រឹតបន្តឹងសំណើនាំចូលផលិតផលជលផល

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជានាពេលថ្មីៗនេះ បានចេញសេចក្តីណែនាំ ដោយបានចាត់ ឲ្យរដ្ឋបាលជលផលរបស់ខ្លួនរិតបន្តឹងការនាំចូលផលិតផលជលផលពីបរទេស ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ