ការដឹកជញ្ជូន​តាមផ្លូវដែក

វៀតណាម បង្ហាញផែនការប្រតិបត្តិការខ្សែរថភ្លើងដឹកទំនិញពីវៀតណាមឆ្ពោះទៅចិន នឹងបន្ដទៅអឺរ៉ុប


ក្រុមហ៊ុនសាជីវកម្មផ្លូវដែកវៀតណាម បានបង្ហាញពីផែនការនៅក្នុងឆ្នាំនេះ ក្នុងការប្រតិបត្តិការរថភ្លើងដឹកទំនិញដឹកពីវៀតណាមទៅកាន់ប្រទេសចិន រួចបន្ដឆ្ពោះទៅកាន់ប្រទេសទី៣ ដូចជារុស្ស៊ី និងប្រទេសផ្សេងទៀត នៅក្នុងទ្វីបអឺរ៉ុប។ នេះបើតាមការរាយការណ៍មួយរបស់សារព័ត៌មាន VN Express។
វៀតណាម បង្ហាញផែនការប្រតិបត្តិការខ្សែរថភ្លើងដឹកទំនិញពីវៀតណាមឆ្ពោះទៅចិន នឹងបន្ដទៅអឺរ៉ុប (រូបភាព៖ VN Express)
ដោយ

នៅក្នុង​ផែនការ​ឆ្នាំ ២០២០នេះ ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវដែកវៀតណាម បាន​កំពុងស្វែងរក​ការបង្កើត​ឲ្យមាន​ការប្រើប្រាស់​ការដឹកជញ្ជូន​ទំនិញ​តាមរថភ្លើង​ជាអន្តរជាតិ ដោយគម្រោងនេះ នឹង​ធ្វើការដឹកជញ្ជូន​ផ្លែឈើ​ និងផលិតផល​វារីវប្បកម្ម ដោយផ្ទាល់​ពីខេត្ត​ភាគខាងត្បូង​នៃប្រទេសវៀតណាម ដឹកឆ្ពោះទៅកាន់​ប្រទេសចិន ដោយប្រើប្រាស់​កុងតឺន័រ​ដែលអាច​ក្លាសេ​បង្កក​ផលិតផល​ទាំងនោះបាន​។

ក្រុមហ៊ុន​សារជីវកម្ម​ផ្លូវដែកវៀតណាម ក៏បានសន្យាថា នឹងខិតខំ​រិះរកវិធី ដើម្បី​លុបបំបាត់​ឧបសគ្គ​នានា ដើម្បី​បង្កើន​បរិមាណ​ទំនិញ​​ដែល​ដឹកតាម​ផ្លូវ​ឆ្ពោះទៅកាន់​ប្រទេសចិន នឹងបន្ដ​ទៅកាន់​ប្រទេសទី៣ ដែលជា​គោលដៅ គឺដឹកទៅ រុស្ស៊ី និងអឺរ៉ុប។ 

ទោះយ៉ាងណា ផែនការ​នេះ ត្រូវ​រាំងស្ទះ តាំងពី​ប្រាក់ចំណូល​របស់​មានការធ្លាក់ចុះ និងត្រូវបាន​រំពឹងថា នឹងរងផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្លាក់ចុះ​ខ្លាំងនៃចំនួន​អ្នកដំណើរ នៅឆ្នាំនេះ និងផ្លូវដែក​នៅកន្លែងខ្លះ ត្រូវបាន​បិទ ដើម្បីអនុវត្ត​ការងារ​ហេដ្ឋារចនាសម្ព័ន្ធ។

ក្រុមហ៊ុន​ផ្លូវដែកវៀតណាម រំពឹង​ថា នឹង​រង​ការ​ខាតបង់​​សុទ្ធ​ប្រមាណ ៦០លាន​ដុល្លារអាមេរិក នៅក្នុងឆ្នាំនេះ។

បើ​ជាការសន្មត ថាប្រទេសវៀតណាម ​នឹងបញ្ចប់​ការរីករាលដាល​កូវីដ-១៩ នៅចុងខែនេះ នោះ​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​ផ្លូវដែកវៀតណាម អាចនឹង​មានការខាតបង់​ប្រមាណជាង ៧,៣លាន​ដុល្លារអាមេរិក ហើយ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​នៅ​ហាណូយ និងសៃហ្គន អាចនឹង​ខាតបង់​ប្រហែល​ជិត​២៧ លាន​ដុល្លារអាមេរិក។

ដោយសារតែបញ្ហា​កូវីដ-១៩ បានធ្វើ​ឲ្យប្រាក់ចំណូល​ធ្លាក់ចុះយ៉ាងដូច្នេះ គេមិនទាន់ដឹង​នៅឡើយទេថា តើ​ក្រុមហ៊ុននេះ អាចនឹង​បន្ដ​ផែនការ​ផ្លូវរថភ្លើង​ដឹកទំនិញ​ទៅចិន រួចបន្ដឆ្ពោះទៅអឺរ៉ុបនេះ បានដែរយ៉ាងណានោះទេ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម នឹងចូលជាធរមាន​នៅថ្ងៃទី ០១ ខែសីហា

ព័ត៌មាន
នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម នឹងចូលជាធរមានហើយ ដោយកិច្ចព្រមព្រៀងនេះនឹងមានការលើកលែងពន្ធ សម្រាប់…

ធនាគារអេស៊ីលីដា ចេញមុខច្រានចោលរបាយការណ៍ស្ដីពី “ធ្វើការងាររហូត​​ជំពាក់បំណុលវ័ណ្ឌក”

ព័ត៌មាន
ធនាគារអេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ០២ ខែកក្កដានេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានច្រានចោលចំពោះរបាយការណ៍មួយ ដែលមានចំណងជើងថា “ធ្វើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ