ថាមពល​អគ្គិសនីវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាម បញ្ជាមិនឲ្យមានបញ្ហាកង្វះថាមពលអគ្គិសនីទៀតទេ នៅឆ្នាំ២០២០


នាយករដ្ឋមន្ត្រីវៀតណាម លោក ក្វៀន សៀនហ្វុក កាលពីពេលថ្មីៗនេះ បានបញ្ចាមិនឲ្យមានបញ្ហាកង្វះថាមពលអគ្គិសនីក្នុងប្រទេសកើតឡើងទៀតនោះទេ នៅឆ្នាំ២០២០ នៅពេលដែលតម្រូវការថាមពលអគ្គិសនីក្នុងប្រទេសនេះ នឹងកើនឡើងដល់ទៅជាង ៩%។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន ក្នុងស្រុកវៀតណាម VN Express។
លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម (រូបភាព៖ https://vietnamnet.vn/)
ដោយ

លោក នាយក​រដ្ឋមន្ត្រីវៀតណាម ក្វៀន សៀនហ្វុក បាន​និយាយថា ថាមពលអគ្គិសនី គឺជាបញ្ហាសន្ដិសុខសង្គម ហើយ​បញ្ហា​កង្វះ​ថាមពលនេះ គឺមិនត្រូវ​ឲ្យកើតមាន​ឡើង​នោះទេ ទោះក្នុងកាលៈទេសៈ​ណាក៏ដោយ។

អ្នកជំនាញ ក្នុង​វិស័យថាមពល​អគ្គិសនី និង​វិស័យផ្សេងទៀត បានព្រមានថា វៀតណាម​នឹង​ប្រឈម​បញ្ហា​កង្វះថាមពល​អគ្គិសនីប្រើប្រាស់​នៅប៉ុន្មាន​ឆ្នាំខាងមុខនេះ។ ស្ថាប័ន​ឧបករណ៍ប្រើប្រាស់​ថាមពលជាតិ​វៀតណាម បាន​ប៉ាន់ប្រមាណថា តម្រូវការ​ថាមពល​នឹង​កើនឡើងដល់​ជាង ៩% ពោលគឺកើនដល់ទៅ ២៦២ ពាន់លាន​គីឡូវ៉ាត់ម៉ោង នៅឆ្នាំក្រោយនេះ ហើយ​រោងចក្រផលិត​ថាមពល​អគ្គិសនី​ ដោយប្រើប្រាស់​ប្រេង នឹង​អាច​ផលិត​ថាមពល​បាន​ចន្លោះពី ជាង ៣ពាន់​លាន​គីឡូវ៉ាត់ម៉ោង ទៅដល់ ៦ពាន់​លាន​គីឡូវ៉ាត់ម៉ោង ពោលគឺមានខ្ពស់ជាង​២ ទៅ៣ ដង ធៀបនឹងឆ្នាំមុន។ 

ប្រទេសវៀតណាម ក៏កំពុងពិចារណា​ទិញ​ថាមពលអគ្គិសនី​បន្ថែមពីប្រទេសឡាវ ដើម្បី​ផ្គង់ផ្គង់​ឲ្យគ្រប់តម្រូវការផងដែរ។

លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏​ទទូច​ឲ្យ​អាជ្ញាធរ​អគ្គិសនីវៀតណាម បង្កើតខ្សែបណ្ដាញ​បញ្ចូន​ថាមពល និងសាងសង់​គម្រោង​ថាមពល​ចំនួន​១០ គម្រោង​បន្ថែមទៀត។

ការប្រើប្រាស់​ថាមពល​បានកើនឡើង​៨,៩% ចាប់តាំងពីឆ្នាំមុន មកដល់ជិត ២៤០ ពាន់លាន​គីឡូវ៉ាត់ម៉ោង នៅឆ្នាំនេះ នេះបើតាមទិន្នន័យពី​អគ្គិសនីវៀតណាម។

ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ច​របស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៧% នៅឆ្នាំ ២០១៩នេះ ដែលជាកំណើន​ខ្ពស់២ឆ្នាំជាប់គ្នា។ ទន្ទឹមនឹងកំណើននេះ វាក៏បាន​ដាក់សម្ពាធ​កាន់តែខ្លាំង ទៅលើ​ផលិតកម្ម​ថាមពល​របស់ប្រទេសនេះ ដោយសារតែ​ការផ្គត់ផ្គង់​ធ្យូងថ្ម និងឧស្ម័ន​បានថយចុះ និងសក្ដានុពល​វារីអគ្គិសនី ត្រូវបាន​ទាញយកប្រើប្រាស់​ស្ទើរតែ​គ្មានសល់ទៅហើយ។

ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាន​ប៉ាន់ប្រមាណថា កង្វះថាមពល​នៅឆ្នាំ២០២១ នឹងមាន​៣ពាន់ ៧០០ លានគីឡូវ៉ាត់ម៉ោង ហើយកង្វះថាមពល​ខ្លាំងបំផុត គឺនឹង​មាន​ដល់ ១៥ ពាន់លាន​គីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៣ មុននឹង​វា​ធ្លាក់ចុះ​មកនូវ​៣ពាន់៥០០ លានគីឡូវ៉ាត់ម៉ោង នៅក្នុង​ឆ្នាំ២០២៥៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ នៅ១១ខែ ឆ្នាំនេះ រអិល​ធ្លាក់ចុះ៣%

ព័ត៌មាន
ពាណិជ្ជកម្មតាមព្រំដែន រវាងប្រទេសថៃ និងបណ្ដាប្រទេសជាប់ភូមិផងរបងជាមួយគ្នា ដែលក្នុងនោះ ក៏មានកម្ពុជាយើងផងដែរនោះ នៅរយៈពេល ១១ខែ ឆ្នាំ២០១៩នេះ…

តម្លៃខុនដូលក់មិនដាច់នៅថៃ ត្រូវបាន​រំពឹងថានឹងបន្ដដាំក្បាលចុះ!

ព័ត៌មាន
ខុនដូលក់មិនដាច់ និងបានសាងសង់ជិតរួចរាល់ដើម្បីផ្ដល់ជូនអ្នកទិញនៅឆ្នាំក្រោយ ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ថ្លៃ ដោយសារតែកត្តាអវិជ្ជមាននៅពីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ