ជម្លោះសមុទ្រចិនខាងត្បូង

ស្ងាត់ៗវៀតណាមសាង់សង់មូលដ្ឋានខែលការពារទប់ទល់ជាមួយចិននៅសមុទ្រចិនខាងត្បូង


វិទ្យាស្ថានអន្តរជាតិសិក្សាភូមិសាស្ត្រ និងយុទ្ធសាស្រ្តនាវាចរណ៍អាស៊ី ដែលមានទីតាំងនៅសហរដ្ឋអាមេរិកបានបញ្ចេញរបាយការណ៍សិក្សាថ្មីមួយរបស់ខ្លួន រកឃើញថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះប្រទេសវៀតណាមបាននិងកំពុងកសាងមូលដ្ឋានទ័ពជាខែលការពារ នៅតំបន់ប្រជុំកោះស្ព្រាតលី (Spratly) ដើម្បីធានាពីការវាយប្រហារណាមួយពីប្រទេសចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង ព្រមទាំងឲ្យធានាបានពីការវាយប្រហារតបទៅទីតាំងរបស់ចិនវិញ នៅក្នុងតំបន់ប្រជុំកោះ ដែលមានជម្លោះក្បែរនោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
កោះ Sin Cowe របស់វៀតណាមដែលបានចាក់ដីពង្រីកធ្វើជាមូលដ្ឋានខែកការពារ ក្បែរប្រជុំកោះ Spratly (រូបភាព៖ Google Earth)

របាយការណ៍​ដដែល​បានបង្ហាញថា វៀតណាមបាន​បំពាក់ស្ទើរ​តែនៅ​គ្រប់កន្លែង​ទាំងអស់​នៃតំបន់​ប្រជុំកោះ Spratly ក្នុងដែនដី​របស់ខ្លួន​ជាមួយនឹង​ប្រព័ន្ធ​ខែលការពារ​ដែនអាកាស និងដែនទឹក​ទំនើបៗ។

ជាពិសេសវៀតណាម​បានផ្តោត​ទៅលើតំបន់២ ដែលទំនង​ជាកន្លែង​យុទ្ធសាស្ត្រ​សំខាន់ រួមមាន​តំបន់ថ្មប៉ប្រះទឹក Sin Cowe និង West Reef ដោយវៀតណាម​បានបំពាក់​នូវអាវុធ​ទំនើប​ចុងក្រោយ​បំផុត​នៅទីនោះ។  

សូមជម្រាបជូនដែរថា សមុទ្រចិន​ខាងត្បូង​មានក្រឡា​ផ្ទៃ៣លាន​គីឡូម៉ែត្រ​ក្រឡា និងមាន​កោះចំនួន២៥០ ។ បច្ចុប្បន្ន ចិនបានចូល​កាន់កាប់​អស់ជិត​៨០ភាគរយ​ទៅហើយក្នុងតំបន់នោះ។ ឯវៀតណាម ជារឿយៗ​បានគំរាមថា នឹងប្ដឹង​ចិនទៅកាន់តុលាការ​យុត្តិធម៌​អន្តរជាតិ និងទទូច​ឲ្យ​ចិនគោរព​ច្បាប់សមុទ្រអន្តរជាតិ​ឆ្នាំ១៩៨២។ 

ប៉ុន្តែកន្លងមកគេ​សង្កេតឃើញថា ការបង្ហាញ​សាច់ដុំ​ដាក់គ្នា​បានកើតឡើង​ញឹកញាប់​តែរវាងចិន និងសហរដ្ឋអាមេរិក ដែល​ជាប្រទេស​ក្រៅតំបន់ប៉ុណ្ណោះ ពោលគឺ​អាមេរិកតែង​ធ្វើ​សមយុទ្ធ​យោធាជើងទឹក និង​ចល័ត​នាវា​ដឹកយន្តហោះ​របស់ខ្លួន​ក្នុងដែន​ទឹកនេះ ដោយ​សំអាងថា​តំបន់នោះ ជាដែន​នាវាចរណ៍អន្តរជាតិ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈកម្មាធិការថវិកាតំណាងរាស្ត្រអាមេរិកសម្រេចអនុម័តកញ្ចប់ថវិកា១,៩ ទ្រីលានដុល្លារអាមេរិកហើយ

ព័ត៌មាន
គណៈកម្មាធិការថវិកានៃសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២១ បានសម្រេចអនុម័តកញ្ចប់ថវិកា១,៩ទ្រីលានដុល្លារ សម្រាប់ការប្រើប្រាស់ដោ…

អ្នកជំនាញ៖ការជួញដូរផ្សារហ៊ុននៅមិនទាន់ប៉ះពាល់ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទេ

ព័ត៌មាន
នៅចំពោះមុខការចម្លងកូវីដ១៩ទៅក្នុងសហគមន៍ជាលើកទី៣ ពោលគឺសំដៅដល់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អ្នកជំនាញក្នុងវិស័យផ្សារមូលបត្រនៅកម្ពុជាបានឲ្យដឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ