វិស័យ​អាកាសចរណ៍​វៀតណាម

វៀតណាម​កំពុង​ជ្រួល​ច្របល់​រឿង​បើក​ជើង​ហោះហើរ​ត្រង់​ទៅ​អាមេរិក


ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ជា​ច្រើន បាន​និង​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ការ​បើក​ជើង​ហោះហើរ​ត្រង់​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក្រោយ​ទទួល​បាន​ការ​អនុញ្ញាត​បើ​ទោះបី​ជា​ដឹង​ថា ការ​ចាប់​ផ្តើម​ដំបូង អាច​នឹង​ខាតបង់​ច្រើន​រហូត​ដល់​រាប់​លាន​ដុល្លារ​ឯណោះ មុន​នឹង​អាច​មើល​ឃើញ​ប្រាក់​ចំណេញ​មកវិញ។
វៀតណាម​កំពុង​ជ្រួល​ច្របល់​រឿង​បើក​ជើង​ហោះហើរ​ត្រង់​ទៅ​អាមេរិក
ដោយ

ក្រុមហ៊ុន Vietnam Airlines បាន​បង្ហាញ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កំពុង​ពិចារណា​ទិញ​យន្តហោះ​ធន់​ធំ​ប្រភេទ ប៊ូអ៊ីង ចំនួន ២គ្រឿង ដើម្បី​រៀបចំ​សម្រាប់​ដំណើរការ​ជើង​ហោះហើរ​ពី​ទីក្រុង​ហូជីមិញ ទៅកាន់​ទីក្រុង Los Angeles ឬ San Francisco ក្នុង​ឆ្នាំ​២០២០ ខាង​មុខ។​ នេះ​​បើ​យោងតាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម។

ការ​ចាប់ផ្តើម​ជើងហោះហើរ​ដំណាក់​កាល​ដំបូង នឹង​មាន​ការ​ចុះចត​ក្នុង​ប្រទេស​ជប៉ុន ឬ​តៃវ៉ាន់ ឬ​កូរ៉េខាងត្បូង តែ​ក្រោយ​មក នឹង​ហោះហើរ​ត្រង់​តែ​ម្តង​ក្នុង​ឆ្នាំ​២០២២​ខាងមុខ។

លោក ឌួង ទ្រី ថាន់ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Vietnam Airlines បាន​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ក្នុង​អាជីវកម្ម​ខាង​វិស័យ​អាកាសចរណ៍ ផ្លូវធ្វើ​ដំណើរ​កាន់​តែ​ឆ្ងាយ គឺ​កាន់តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង តែយ៉ាងណា​មិញ ក្រុមហ៊ុន​បាន​សម្លឹង​ឃើញ​ផ្លូវ​រត់​ថ្មី​រវាង​វៀតណាម-​តំបន់​ឆ្នេរ​ខាងលិច​របស់​អាមេរិក ដែល​រំពឹង​ទទួល​បាន​អ្នក​ដំណើរ ១​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។

លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន​អាច​នឹង​ខាតបង់​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ សម្រាប់​ការ​បើក​ជើង​ហោះហើរ​ត្រង់​ទៅ​អាមេរិក​នេះ ហើយ​អាច​នឹង​រក​ចំណូល​មិន​បាន​ក្នុង​ចន្លោះ​ប្រមាណ ៥ ទៅ ១០​ឆ្នាំ​ឯណោះ ដែល​ត្រូវការ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ជួយ​គាំទ្រ។

ក្រុមហ៊ុន Bamboo Airways  ក៏បាន​កុម្ម៉ង់​ទិញ​យន្តហោះ​ធន់​ធំ ២០​គ្រឿង កាលពីឆ្នាំ​មុន ហើយ​នឹង​បន្ថែម ១០​គ្រឿង​ទៀត ក្នុង​​ឆ្នាំ​២០១៩​នេះ សរុប​ជា​ទឹក​ប្រាក់​ប្រមាណ ៨​ពាន់ ៦​រយ​លាន​ដុល្លារ​អាមេរិក ហើយ​ក៏​រៀប​ចំ​ខ្លួន សម្រាប់​បើក​ជើង​ហោះហើរ​ត្រង់​ទៅ​អាមេរិក នៅ​ចុង​ឆ្នាំ​២០១៩ ឬ​ដើម​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

រម្លឹក​ជា​ថ្មីថា កាលពីខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​សហព័ន្ធ​អាកាសចរណ៍​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​វៀតណាម បើក​ជើង​ហោះហើរ​ត្រង់​មក​កាន់​ទីក្រុង​របស់​ខ្លួន ហើយ​ជន​ជាតិ​វៀតណាម​ជាង ២​លាន​នាក់ ដែល​រស់នៅ​អាមេរិក ត្រូវ​បាន​គេរំពឹងថា នឹង​ក្លាយ​ជា​ប្រភព​នៃ​តម្រូវការ​ជើង​ហោះហើរ​ទាំង​អស់​នេះ។

គួរ​ជម្រាប​ដែរ​ថា វិស័យ​អាកាសចរណ៍​វៀតណាម មាន​សន្ទុះ​កើន​ឡើង​ខ្លាំង នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ក្នុង​ឆ្នាំ​២០១៨ បាន​ទទួល​អ្នក​ដំណើរ​ជាង ៥០​លាន​នាក់ កើន​ឡើង​ប្រមាណ ១០​ភាគរយ ធៀបនឹង​ឆ្នាំ​២០១៧ កន្លង​ទៅ៕




អត្ថបទបន្ទាប់


វៀតណាម​វិនិយោគ ១ពាន់ ៦០០លាន​ដុល្លារ​ នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍

ព័ត៌មាន
តម្លៃទុន​វិនិយោគ​វៀតណាម​នៅ​ក្នុង​ខេត្ត​កម្ពុជា​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម បាន​កើន​ឡើង​ដល់​ជាង ១ពាន់ ៦០០​លាន​…

ឧកញ៉ា នួន រិទ្ធី បោះទុន៨លានដុល្លារ វិនិយោគសាងសង់បុរីលំនៅដ្ឋានក្នុងទឹកដីស្រុកកៀនស្វាយ

ព័ត៌មាន
គម្រោងបុរីលំនៅដ្ឋានថ្មីមួយ ដែលមានតម្លៃវិនិយោគសរុបជាង៨លានដុល្លារអាមេរិក កំពុងចាប់ផ្ដើមសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាបណ្ដើរៗហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ