វៀតណាម​ទទួលជំនួយ​វ៉ាក់សាំងចិន ៥សែនដូស

វ៉ាក់សាំង​ចិន Sinopharm ៥សែនដូស ដឹក​មកដល់​ទីក្រុងហាណូយ​ហើយ


វ៉ាក់សាំង​ Sinopharm ផលិតនៅប្រទេសចិន ចំនួន ៥សែនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលក្រុង​ប៉េកាំង ដល់ប្រទេសវៀតណាម បាន​ដឹក​មក​ដល់​ព្រលានយន្តហោះ ណូយបៃ នៃទីក្រុងហាណូយ​ហើយ កាលពីរសៀលថ្ងៃអាទិត្យ (ទី២០ ខែមិថុនា ឆ្នាំ២០២១) ។
វ៉ាក់សាំង​ចិន Sinopharm ៥សែនដូស ដឹក​មកដល់​ទីក្រុងហាណូយ​ហើយ
ដោយ

សារព័ត៌មាន VN Express ជាភាសាអង់គ្លេសរបស់វៀតណាម បាន​ផ្សាយថា វ៉ាក់សាំងទាំងនេះ​នឹង​ចាក់​ឲ្យ​ជនជាតិ​ចិនដែល​កំពុងរស់នៅក្នុងប្រទេសវៀតណាម ជនជាតិវៀតណាម​ដែល​នឹង​ទៅសិក្សា ធ្វើការ ឬ​ធ្វើដំណើរទៅកាន់ប្រទេសចិន​ដើម្បី​ហេតុផល​មុខជំនួញ និងប្រជាជន​ដែលត្រូវការវ៉ាក់សាំង​នៅតាម​ព្រំដែនវៀតណាម-ចិន ។ 

ប្រទេសវៀតណាមបាន​អនុម័ត​​​វ៉ាក់សាំងចិន Sinopharm សម្រាប់​ការប្រើប្រាស់​បន្ទាន់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ។ 

ប្រទេសវៀតណាម​ បច្ចុប្បន្ន កំពុង​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca សម្រាប់​កម្មវិធី​វ៉ាក់សាំងជាតិរបស់ខ្លួន ។ កន្លងមក វៀតណាមបានអនុម័ត​ការប្រើប្រាស់​វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស, Gererium របស់រុស្ស៊ី, Sinopharm របស់ចិន និង​វ៉ាក់សាំងដែល​ផលិតរួម​គ្នា​​ដោយ​ក្រុមហ៊ុន​អាមេរិក Pfizer និងក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ៖ យើងមិនអាចរង់ចាំដល់​ពលរដ្ឋ​ចាក់វ៉ាក់សាំងបានគ្រប់គ្នា ឬពិភពលោក​អស់កូវីដ-១៩ ទើបអាចបើកប្រទេសបាននោះទេ!

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃបានប្រកាសថា ប្រទេសថៃត្រូវតែបើកចេញ ពីការបិទខ្ទប់ឲ្យមានសកម្មភាពឡើងវិញសម្រាប់រយៈពេល ១២០ ថ្ងៃ ឬស្មើនឹង៤ខែ រាប់ចាប់តាំងពីពាក…

មន្ត្រី WHO៖ មេរោគកូវីដបំប្លែងខ្លួនថ្មី«ឌែលតា»កំពុងរាលដាលជុំវិញពិភពលោក

ព័ត៌មាន
មេរោគកូវីដ១៩បំប្លែងខ្លួនដែលមានប្រភពដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយដែលត្រូវបានអង្គការសុខភាពពិភពលោកផ្តល់ឈ្មោះសម្គាល់ថាជាមេរោគ «ឌែលតា» ពេលនេះត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ