វិស័យធនាគារវៀតណាម

ធនាគារវៀតណាម កំពុងរឹតបន្ដឹងការផ្ដល់កម្ចី ខណៈកំណើនឥណទានកញ្ជ្រោលឡើងខ្លាំង


ធនាគារពាណិជ្ជជាច្រើននៅវៀតណាម កំពុងរឹតបន្តឹងការផ្ដល់កម្ចីស្របពេលដែលទំហំនៃកំណើនឥណទានរបស់ធនាគារកំពុងកើនឡើងខ្ពស់តាមអ្វីដែលធនាគារបានកំណត់។ ការរឹតបន្ដឹងនេះ ក៏បានធ្វើឲ្យមានការត្អូញត្អែរពីសំណាក់អតិថិជន ដែលជាខ្ចីប្រាក់ពីធនាគារ នៅវៀតណាមផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Express។
វៀតណាម ដាក់គោលដៅ កាត់បន្ថយ កម្រិតបំណុលសាធារណៈឲ្យនៅមានត្រឹម៥២,៧% នៅឆ្នាំ ២០២២ (រូបភាព៖ VN Express)
ដោយ

ប្រភពព័ត៌មាន​ដដែលនេះ បាន​ឲ្យដឹងទៀតថា បើទោះបីជា​ធនាគារ​រដ្ឋវៀតណាម SBV កំពុង​មាន​គោលដៅ​កំណត់​កំណើន​ឥណទាន​ឲ្យមាន​នៅត្រឹម​១៤% នៅឆ្នាំនេះ ក៏ដោយ ប៉ុន្ដែ មានធនាគារ​ចំនួន ៦ នៃធនាគារ​ចំនួន ២២ បាន​បង្ហាញពី​របាយការណ៍​ហិរញ្ញវត្ថុ​របស់ខ្លួន​នៅ៩ខែ​ឆ្នាំនេះថា ទំហំ​ឥណទាន​ដែល​ធនាគារ​ទាំង៦នេះ បាន​ផ្ដល់​ជូនអតិថិជន គឺមានការកើនឡើង​ហួស​ការ​កំណត់ ខណៈដែល​មាន​ធនាគារ​ចំនួន​៤ផ្សេងទៀត គឺបាន​កើនឡើង​រហូតដល់ទៅជាង ២០% ឯណោះ។

យោងតាម របាយការណ៍​ហិរញ្ញវត្ថុ បាន​ឲ្យដឹងថា ធនាគារ​ដែលមានកំណើន​ឥណទាន​ខ្ពស់​បំផុត គឺភាគច្រើន​បាន​មកពី​អ្នកខ្ចីថ្នាក់កណ្ដាល។ ក្នុងនោះ ធនាគារ Techcombank និង VIB គឺបាន​នាំមុខ ឧស្សាកម្មនេះ ដោយធនាគារនីមួយៗ​មាន​កំណើន​ឥណទាន លើស២៨% និងតាម​ពីក្រោយ​ដោយធនាគារ TPBank មានកំណើន​ឥណទាន​២០,៤% រីឯ VPBank និង HDBank មានកំណើន​ឥណទាន ជាង​១៤%។ 

ទោះយ៉ាងណា ក៏មាន​ធនាគារ​មួយចំនួន​មានកំណើន​ឥណទាន​ទាបជាង​ការ​កំណត់​ ១៤% ដែរ ដូចជា​ធនាគារ Vietcombank, BIDV និង VietinBank ជាដើម។ ប៉ុន្ដែ បើគេ​ពិនិត្យទៅមើល ទំហំ​ប្រាក់កម្ចី មិនទាន់សង​របស់ធនាគារ​ទាំងនេះ មាន​ទំហំ​ស្មើនឹង​៣ ទៅ៤​ដង នៃទំហំ​អ្នកខ្ចី​ថ្នាក់កណ្ដាល​គិតជាមធ្យម ហើយធនាគារ​ទាំងបីនេះ ក៏ជា​ធនាគារ​លំដាប់​កំពូល​ទាំង៣ នៅវៀតណាម​គិតក្នុង​ទំហំ​ទ្រព្យសកម្ម​សរុប​ផងដែរ។

ស្របពេល​ដែលមានការ​កាត់រឹតបន្ដឹង​ការផ្ដល់កម្ចីនេះដែរ ក៏មាន​អតិថិជន​ខ្ចីប្រាក់​កាន់តែច្រើនឡើង​បាន​ត្អូញត្អែរ ដ្បិតថា ពួកគេ​ពិបាក​ក្នុងការ​ទទួលបាន​កម្ចី​ពី​ធនាគារ​ពាណិជ្ជ​មួយចំនួន។

មន្ត្រីឥណទាន​របស់ធនាគារ​ពាណិជ្ជ​នៅវៀតណាម បាន​ពន្យល់​ថា ពួកគេ​ទទួលបាន​បញ្ជា​ ឲ្យឈប់​ការ​ផ្ដល់​ប្រាក់​កម្ចី ព្រោះតែ​ធនាគារ​បាន​ឈាន​ដល់​ទំហំ​ឥណទាន​ដែលខ្លួន​បាន​​កំណត់។ 

យ៉ាងណាក៏ដោយចុះ កំណើនឥណទាន​នៃវិស័យធនាគារ​ទាំងមូល ត្រូវបាន​គេរំពឹងថា នឹង​ថមថយ​កំណើន​នៅឆ្នាំនេះ។ តួយ៉ាង តាម​តួលេខ​ចុងក្រោយ​មួយ​របស់​ធនាគារ​រដ្ឋវៀតណាម SBV នៅ៩ខែ​ឆ្នាំ២០១៩នេះ កំណើន​ឥណទាន សម្រាប់​វិស័យ​ធនាគារ​ទាំងមូល សម្រេចបាន​ត្រឹម ៨,៤% ខណៈដែល​ធនាគារ​រដ្ឋវៀតណាម​បាន​ដាក់គោលដៅ​សម្រាប់​ពេញមួយឆ្នាំ២០១៩នេះ ក្នុងកំណើន​ ១៤%។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ កំណើន​ឥណទាន​ក្នុងវិស័យធនាគារ​របស់វៀតណាម​សម្រេចបាន​ ១៤% ដែលជា​កំណើន​មួយខ្ពស់បំផុត​មិនធ្លាប់មាន​ ខណៈដែល​កំណើនទាបបំផុត​មាន​តាំងពី​ឆ្នាំ២០១៤៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យសំណង់បន្តរីកចម្រើនជាលំដាប់នៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ វិស័យសំណង់កម្ពុជាបានបន្តរីកចម្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត គឺសុទ្ធសឹងតែបានបង្ហា…

ទីបំផុត កូរ៉េខាងត្បូងអនុញ្ញាត​ឲ្យ​កម្ពុជា នាំចូលផ្លែស្វាយ​នៅខែធ្នូ ឆ្នាំ២០១៩នេះហើយ!

ព័ត៌មាន
នៅទីបំផុត ផ្លែស្វាយរបស់កម្ពុជាត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងអនុញ្ញាតឲ្យនាំចូលនៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះហើយ បន្ទាប់ពីបានអូសបន្លាយពេលវេលាអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ