វៀតណាមចាប់ផ្ដើមរឹតបន្ដឹងចំពោះការផ្សាយពាណិជ្ជកម្ម

វៀតណាមចាប់ផ្ដើមរឹតបន្ដឹងចំពោះការផ្សាយពាណិជ្ជកម្មនៅលើ Google និង Facebook


ប្រទេសវៀតណាមថ្មីៗនេះបានដាក់ចេញនូវអនុក្រឹត្យថ្មីមួយ ដើម្បីបញ្ញាត្តិរឹតបន្ដឹងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មឆ្លងដែន ដែលមាននៅលើបណ្ដាញ ភ្លែតហ្វមរបស់ក្រុមហ៊ុនបរទេសដូចជា Google និង Facebook ជាដើម។
វៀតណាមរឹតបន្ដការផ្សាយពាណិជ្ជកម្មតាម Google និង Facebook
ដោយ

តាមរយៈ​អនុក្រឹត្យថ្មីនេះ ​ក្រសួង​ព័ត៌មាន និងទំនាក់ទំនង​របស់​វៀតណាម នឹង​ទទួលខុសត្រូវ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​​ការគ្រប់គ្រងរាល់​​ការផ្សាយពាណិជ្ជកម្ម​នៅលើ​បណ្ដាញ​ក្រុមហ៊ុនបរទេសទាំងនោះ ដោយមិនចាំបាច់​ត្រូវ​ចែករំលែក​ទំនួលខុសត្រូវ​ជាមួយនឹង​ក្រសួង​វប្បធម៌ កីឡា និងទេសចរណ៍ដូចពីមុននោះឡើយ។

ការផ្សព្វផ្សាយ​ដូចជា​នៅលើ Google និង Facebook ជាដើមនោះ ត្រូវតែ​ផ្ដល់​​ព័ត៌មានលម្អិត​នៃអាជីវកម្មទាំងនោះ ទៅឲ្យ​ក្រសួង​ព័ត៌មាន​ក្នុងរយៈពេល​១៥ថ្ងៃសិន មុននឹងអាច​​ប្រតិបត្តិការ​ផ្សាយពាណិជ្ជកម្ម​នៅលើក្រុមហ៊ុន​បរទេស​ទាំងអស់នោះបាន។

ការផ្សាយពាណិជ្ជកម្ម​នៅលើ​បណ្ដាញ​របស់​​ក្រុមហ៊ុនបរទេស​ ដូចជា​Google និង Facebookនេះទៀតសោត​ ត្រូវតែ​មានការការពារ ឬដកចោល​នូវ​មាតិកាណា ​ដែល​រំលោភបំពាន​ច្បាប់​នៅក្នុង​ប្រទេសវៀតណាម ហើយក្រុមហ៊ុនទាំងនេះ ក៏ត្រូវ​បង្ហាញព័ត៌មាន​របស់​ក្រុមហ៊ុន ឬបុគ្គលទាំងឡាយណា ដែល​ផ្សាយ​មាតិកាខុសច្បាប់​ ទៅឲ្យ​រដ្ឋាភិបាលវៀតណាម​តាមការទាមទារផងដែរ។

រសួង​ព័ត៌មាន​របស់វៀតណាម ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត អាច​មានសិទ្ធិរាំងខ្ទប់ការផ្សាយពាណិជ្ជកម្មទាំងឡាយណា​ដែល​ខុសនឹងច្បាប់ ប្រសិនបើ​ក្រុមហ៊ុនទទួលការផ្សាយពាណិជ្ជកម្មទាំងនោះ មិនព្រមធ្វើតាម​អ្វីដែល​ការទាមទារពីអាជ្ញាធរទេនោះ។

មន្ត្រីជាន់ខ្ពស់​នៃក្រសួងព័ត៌​មានវៀតណាម​និយាយថា អនុក្រឹត្យថ្មីនេះ នឹងនាំមកនូវ​អត្ថប្រយោជន៍​ថ្មី សម្រាប់​ស្ថាប័នកាសែត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​នៅក្នុងស្រុក។ ផ្ដល់​ប្រយោជន៍ច្រើន ដ្បិតថា វានឹងជំរុញ​ឲ្យមានការ​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញព័ត៌មាន​ក្នុងស្រុកច្រើនជាងមុន ជាជាង​ផ្សព្វផ្សយ​លើ​បណ្ដាញ​ឌីជីថល​ជាមួយ​ក្រុមហ៊ុន​ Google និង Facebookជាដើម ដោយសារតែមានភាពសាំញ៉ាំ​តាមការតម្រូវ​ពីខាងអាជ្ញាធរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រាប់អាមេរិកឲ្យកែកំហុសខ្លួនឯងឲ្យបានសិន ជាជាងមកចេះអត្ថាធិប្បាយគ្មានមូលដ្ឋានជុំវិញជម្លោះរវាងចិន និងអូស្រ្ដាលី

ព័ត៌មាន
ប្រទេសចិននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រាប់ទៅកាន់អាមេរិកថា គួរតែកែកំហុសរបស់ខ្លួនឲ្យបានសិន ជាជាងចេញមុខមកធ្វើអត្ថាធិប្បាយគ្មានមូលដ្ឋាន ជុ…

អ្នកនាំពាក្យអាកាសចរស៊ីវិល៖ កូវីដ-១៩ មិនបានធ្វើឲ្យគម្រោងសាងសង់អាកាសយានដ្ឋានថ្មីៗត្រូវពន្យារពេលទេ!

ព័ត៌មាន
បច្ចុប្បន្ន កម្ពុជាកំពុងមានការសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិធំៗជាច្រើនដូចគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី អាកាសយាន្ដអន្តរជាតិភ្នំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ