ការរំពឹងចំណូលការនាំចេញកៅស៊ូឆ្នាំ២០២២របស់វៀតណាម

វៀតណាមមានរំពឹងថាចំណូលពីការនាំចេញកៅស៊ូនៅឆ្នាំ២០២២នឹងកើនដល់ ៣,៥ពាន់លានដុល្លារ


អ្នកជំនាញវៀតណាមបានអះអាងថា ប្រាក់ចំណូលដែលបានមកពីការនាំចេញកៅស៊ូរបស់វៀតណាមត្រូវបានរំពឹងថា នឹងឈានដល់ ៣ពាន់៥រយលានដុល្លារក្នុងឆ្នាំ ២០២២ ហើយតម្លៃកៅស៊ូនឹងកើនឡើងដល់ជិត ៤ ដុល្លារក្នុងមួយគីឡូក្រាមក្នុងឆមាសទីពីរឆ្នាំនេះ។ តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យការនាំចេញកៅស៊ូវៀតណាមនឹងកើនកាន់តែខ្ពស់យ៉ាងដូច្នេះ?
ការរំពឹងចំណូលការនាំចេញកៅស៊ូឆ្នាំ២០២២របស់វៀតណាម
ដោយ

អ្នកជំនាញ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម បាន​អះអាង​នៅ​ក្នុង​សារព័ត៌មាន Vietnam Plus ថា ការ​នាំ​ចេញ​កៅស៊ូ​វៀតណាម​រំពឹង​នឹង​កើន​ខ្ពស់​នៅ​ឆ្នាំ​២០២២ ដល់​ទៅ​៣​ពាន់​៥​រយ​លាន​ដុល្លារ ដោយសារ​តែ​កង្វះខាត​កៅស៊ូ​ធម្មជាតិ និង​តម្លៃ​ប្រេង​លើ​ពិភពលោក​មានការ​កើនឡើង ដូចនេះ​ហើយ​តាម​រយៈ​កត្តា​ទាំង​ពីរ​នេះ អ្នកជំនាញ​ជឿជាក់​ថា នឹង​ជំរុញ​ឲ្យ​តម្លៃ​កៅស៊ូ​នឹង​ងើបឡើង​វិញ​នៅ​ចុង​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ​ផង​ដែរ​។

ទន្ទឹម​នេះ វិស័យ​កៅស៊ូ​របស់​វៀតណាម​ក៏​ត្រូវ​បាន​ព្យាករ​ដែរ​ថា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​វិវិត្ត​នៃ​តម្លៃ​ទីផ្សារ​កើនឡើង​ជាស​កល​នៅ​ក្នុង​ឆ្នាំ ២០២២-២០២៤ ដោយសារ​តែ​បណ្តាល​មក​ពី​កង្វះខាត​ផ្គត់ផ្គង់​កៅស៊ូ​។

យ៉ាងណាមិញ យោង​តាម​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​បរទេស​របស់​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​វៀតណាម បាន​ឲ្យ​ដឹង​ថា វៀតណាម​បាន​នាំ​ចេញ​កៅស៊ូ​ទៅ​ក្រៅប្រទេស​ចំនួន​ជិត ២ លាន​តោន កើន​១៣% ខណៈ​តម្លៃ​នាំ​ចេញ​វិញ ៣​ពាន់​៣​រយ​លាន​ដុល្លារ កើន ៣៩% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២០​។ សូម​ជម្រាប​ថា ទីផ្សារ​ប្រទេស​ដែល​បាន​បង្កើន​ការ​នាំ​ចូល​កៅស៊ូ​ពី​វៀតណាម រួម​មាន ប្រទេស​ចិន ឥណ្ឌា សាធារណរដ្ឋ​កូរ៉េ អា​មេ​រិ​ក ឥណ្ឌូ​នេ​ស៊ី ទួ​រ​គី ហូ​ឡង់ សាធារណរដ្ឋ​ឆែក និង​កា​ណា​ដា​។

គួរ​កត់​សម្គាល់ថា ការ​នាំ​ចេញ​កៅស៊ូ​របស់​វៀតណាម​ទៅ​កាន់​សហភាព​អឺរ៉ុប​ក្នុង​ខែវិច្ឆិកា មាន​ចំនួន ១០​ម៉ឺន​តោន​កើន​ជិត​៣៤% និង​មាន​តម្លៃ​នាំ​ចេញ ១៧៥ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង ៧២% ។

យ៉ាងណាមិញ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-​វៀតណាម ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្តល់​សម្ទុះ​ដល់​ការ​នាំ​ចេញ​កៅស៊ូ​របស់​វៀតណាម​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​ជា​អ្នក​នាំ​ចូល​ធំ​បំផុត​មួយ​នៃ​ផលិតផល​កសិកម្ម​របស់​វៀតណាម​ផង​ដែរ​។

ទន្ទឹម​នេះ អ្នកជំនាញ​ក៏​បាន​ស្នើ​ឱ្យ​វិស័យ​កៅស៊ូ​ក្នុងស្រុក​លើកកម្ពស់​ផលិតកម្ម​ប្រកបដោយ​ចីរភាព​ស្រប​តាម​ស្តង់ដារ​ក្រុមប្រឹក្សា​គ្រប់គ្រង​ព្រៃឈើ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សហភាព​អឺរ៉ុប​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរឥណ្ឌូនេស៊ីហាមក្រុមហ៊ុនហិរញ្ញវត្ថុសម្របសម្រួលឲ្យមានការលក់ទ្រព្យឌីជីថល (Crypto)

ព័ត៌មាន
អាជ្ញាធរសេវាហិរញ្ញវត្ថុឥណ្ឌូនេស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញមកព្រមានខ្លាំងៗទៅកាន់ក្រុមហ៊ុនហិរញ្ញវត្ថុ ដោយមិនត្រូវអនុញ្ញាតឲ្យមានការសម្របសម្…

ធនាគារ ជីប ម៉ុង បើកសម្ពោធសាខាថ្មី និងប្ដេជ្ញាចិត្តពង្រីកខ្លួនទូទាំងប្រទេសជាមួយសេវាកម្មឌីជីថលកាន់តែសម្បូរបែប

ព័ត៌មាន
ធនាគារ ជីប ម៉ុង បានប្រកាសអំពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកសាខាឲ្យបានដល់ទូទាំង២៥ខេត្ត-ក្រុងនៅកម្ពុជា ជាមួយនឹងការផ្ដល់ជូននូវសេវាឌីជី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ