ការសិក្សា

នៅ​ក្នុង​អាស៊ាន វៀតណាម​បញ្ជូន​និស្សិត​ទៅ​រៀន​នៅ​អាមេរិក​ច្រើន​ជាងគេ​បំផុត


វៀតណាម​និង​អាមេរិក គឺ​ជាសត្រូវ​ដ៏ស្រួច​ស្រាល់​កាល​ក្នុង​អំឡុង​សម័យសង្គ្រាម​ឥណ្ឌូចិន។ ប៉ុន្តែ ឥឡូវ អ្វីៗ​ប្រែប្រួល​ហើយ ពី​សត្រូវ​ប្រែ​ក្លាយ​ជា​មិត្ត ទាំង​លើ​វិស័យ​នយោបាយ និង​លើ​វិស័យ​សេដ្ឋកិច្ច។
ទិដ្ឋភាពទីក្រុង​ ដាណាង ប្រទេស​វៀតណាម ពេល​រាត្រី។ រូបភាព៖ pixabay.com
ដោយ

មិន​តែ​ប៉ុណ្ណោះ បើ​និយាយ​រឿង​ការសិក្សា វៀតណាម​បញ្ជូន​និស្សិត​ទៅ​រៀន​នៅ​ប្រទេស​មហា​អំណាច​ អតីត​ជាសត្រូវ​មួយ​នេះ ច្រើន​ជាងគេ​បំផុត នៅ​ក្នុង​អាស៊ាន​យើងនេះ។

សារព័ត៌មាន VN Express ចុះ​ផ្សាយ​ថ្មីៗ​នេះ ថា គិតត្រឹម​ខែ​មីនា ឆ្នាំ​២០១៧ វៀតណាម​បាន​បញ្ជូន​និស្សិត​ជិត ៣ម៉ឺន ១ពាន់​នាក់ ទៅសិក្សា​នៅ​សហរដ្ឋអាមេរិក។ 

ចំនួន​នេះ​ធ្វើ​ឲ្យ​វៀតណាមជាប់​លេខ​៥ ក្នុង​ចំណោម​ប្រទេស​នៅ​លើ​ពិភព​លោក​ដែល​បានបញ្ជូន​និស្សិត​ទៅ​រៀន​នៅ​អាមេរិក និង​ជាប់​លេខ​១ ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អាស៊ាន​ទាំង១០។

ចំនួន​និស្សិតវៀតណាម​ទៅរៀន​នៅ​អាមេរិក​ធៀបនឹង​ប្រទេស​នានា​ក្នុង​អាស៊ាន

គិត​ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក ចំនួន​និស្សិត​វៀតណាមដែល​ទៅរៀន​នៅ​អាមេរិក កើន​ឡើង​ស្ទើរតែ​ទ្វេ​ដង ពោល​គឺ​ ១ម៉ឺន ៦ពាន់​នាក់ នាឆ្នាំ​២០០៩ ធៀប​នឹង​ជាង ៣ម៉ឺន​នាក់ នាឆ្នាំ​២០១៧។ 

ក្រៅ​ពី​អាមេរិក ប្រទេស​ដែល​ជាគោលដៅ​សិក្សា​ជាទីពេញ​និយម​សម្រាប់​និស្សិត​វៀតណាមដែរនោះ គឺ​អង់គ្លេស និងអូស្ត្រាលី។ 

ប្រជាជន​វៀតណាម​មានចំណូល​ប្រចាំ​ឆ្នាំ​សរុប ២១០០​ដុល្លារ​ (តួលេខ​ឆ្នាំ​២០១៥) ប៉ុន្តែ ក្នុង​មួយឆ្នាំ ប្រជាជន​វៀតណាម​ចាយ​លុយ​ជិត ១ពាន់​លាន​ដុល្លារ ទៅ​លើថ្លៃ​សាលា និង​ការចំណាយ​លើ​ការរស់នៅ​របស់​កូនៗ ដែល​ទៅរៀន​នៅ​សហរដ្ឋ​អាមេរិក៕




អត្ថបទបន្ទាប់


មិន​ថា​តែ​ម្រេច​ខ្មែរទេ ម្រេច​វៀតណាម​ក៏ធ្លាក់​ថ្លៃ​ដែរ!

ព័ត៌មាន
នៅវៀតណាម កសិករ​ដាំ​ម្រេច​កំពុង​ជួប​បញ្ហា​ម្រេច​ធ្លាក់​ថ្លៃ ដោយសារ​តែ​ការផ្គត់ផ្គង់​លើសតម្រូវការ ពោល​គឺ​ផលិត​បាន​ច្រើន​​ហួស​ពី​តម្រូវកា…

ប្រទេស​១០​ដែល​មាន​អន្តោប្រវេសន៍​ចិន​រស់នៅ​ច្រើន​ជាង​គេ​បំផុត!

ព័ត៌មាន
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្លះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ