វិស័យ​វាយនភណ្ឌ​វៀតណាម

Covid-19 អាចនឹងធ្វើឲ្យវិស័យវាយនភណ្ឌវៀតណាម បាត់ចំណូល ៤៧០ លានដុល្លារ និងបាត់បង់ការងារកម្មករ រាប់លាននាក់


ការីករាលដាលនៃមេរោគ Covid-19 អាចនឹងធ្វើឲ្យវិស័យឧស្សាហកម្មវាយនភណ្ឌវៀតណាម ត្រូវបាត់បង់ចំណូលយ៉ាងហោចណស់ ៤៧៣ លានដុល្លារអាមេរិក និងមានកម្មកររាប់លាននាក់ ត្រូវបាត់បង់ការងារ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
កម្មការី​កាត់ដេរ​វៀតណាម កំពុងធ្វើការ​​ក្នុងរោងចក្រ​ (http://vietnamfriendship.vn)
ដោយ

លោក Le Tien Truong នាយកប្រតិបត្តិ​ក្រុម​វាយនភណ្ឌ​ និងកាត់ដេរជាតិ​វៀតណាម ដែលមាន​មូលដ្ឋាន​នៅ​ ហាណូយ បាននិយាយថា ការប៉ាន់ប្រមាណ​ពី​ការចំណាយ​របស់​វិស័យ​ឧស្សាហកម្ម​វាយនណ្ឌ​ដែលមាន​តម្លៃ ជាង ៤៧០ លាន​ដុល្លារអាមេរិកនេះ គឺ​ផ្អែកលើ​ការសន្និដ្ឋាន​ បញ្ហាការរីក​រាលដាល​នៃ Covid-19 អាចគ្រប់គ្រងបាន នៅក្នុងខែ​ឧសភា ហើយ​សេដ្ឋកិច្ច​សកល​ចាប់ផ្ដើម​ប្រសើរឡើងវិញ​នៅក្នុង​ខែ​មិថុនា។

រោងចក្រ​ផលិតអាវ នៅហានូយ Garment 10 Jsc ដែលមានបាន​ផលិត​អាវ ៤ម៉ឺន​អាវ​រួចហើយនោះ មិនទាន់ត្រូវបាន​​អ្នកបញ្ជាទិញពីកូរ៉េ​ខាងត្បូង​ទិញអាវ​ពួកគេ​យកទៅ​នៅឡើយទេ ហើយ​ក្រុមហ៊ុន​បញ្ជាទិញ ក៏បាន​លុបចោល​ការ​កម្ម៉ង់​​សម្លៀកបំពាក់ ៣,៩ ម៉ឺនសម្រាប់​ នៅខែក្រោយផងដែរ។

លោក Than Duc Viet នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Garment 10 Jsc បាន​និយាយថា អ្នកបញ្ជាទិញ​ពីអាមេរិក ក៏ប្រាប់​ឲ្យរោងចក្រលោក​ព្យួរ​ផលិតកម្ម​ ដែលកំពុងផលិត​ផលិតផល​ រាប់​ម៉ឺន​​ផលិតផល​ផងដែរ។

លោក Viet ថា «យើង​មិនចង់​លើព័ត៌មាន នៃការព្យួរ​ការ​នាំចូល​ពី​អ្នកបញ្ជា​ទិញទាំងនោះ​តទៅទៀតទេ។ ផលខូចខាត​នឹង​ធ្ងន់ធ្ងរ ប្រសិនបើ​រឿងនេះ​កើតឡើងក្នុងទ្រង់ទ្រាយធំ»។

រោងចក្រកាត់ដេរ​ Hoa Tho Textile and Garment Jsc ដែលមានមូលដ្ឋាន​នៅក្រុងដាណាង ក៏បានរាយការណ៍ដែរថា មាន​ទំនិញ​ ៥០ម៉ឺនមុខទំនិញ ត្រូវបាន​លុបចោល និងពន្យារពេល។

បញ្ហា​ស្ដុកទំនិញ ក៏ជាបញ្ហា​មួយទៀតដែរ ដោយឧស្សាហកម្ម​នេះ មានការ​នាំចូលសម្ភារវត្ថុធាតុដើម ក្នុងតម្លៃ ប្រហែល ១,៥ ពាន់លាន​ដុល្លារអាមេរិក​ក្នុងមួយខែៗ ប៉ុន្ដែ បើ​២០% នៃ កុងត្រា​បញ្ជាទិញ​​ត្រូវបានលុបចោល នោះមានន័យថា​សម្ភារវត្ថុធាតុដើម​តម្លៃ ៣០០ លានដុល្លារ គឺជាស្ដុក​អត់ប្រយោជន៍ ហើយ​វា​នឹងបាត់​តម្លៃទៅតាម​ពេលវេលា។ 

ឧស្សាហកម្ម​វាយនភណ្ឌ​វៀតណាម គឺជា​ទំនិញនាំចេញ​មានតម្លៃ​ធំបំផុត​ទី៣ របស់វៀតណាម ​ ហើយវា​បាន​រាំងស្ទះ​វត្ថុធាតុដើម ពីប្រទេសចិន កាលពីខែមុន ដោយសារតែ​បញ្ហា​ផ្ទុះរាលដាល​នៃមេរោគ Covid-19។

ឥឡូវនេះ ខ្សែច្រវាក់​ផ្គត់ផ្គង់​ត្រូវបាន​ដោះស្រាយហើយ ប៉ុន្ដែ ក្រុមហ៊ុន​ផលិត បែរជាត្រូវ​ជួបបញ្ហា​ក្នុងការ​លក់​ផលិតផល​ទៅកាន់​ទីផ្សារ​សំខាន់ៗ ដូចជា អឺរ៉ុប និងអាមេរិក ដែលមាន​ចំណែក​ជាង ៦០% នៃ​ការនាំចេញ​ផលិតផល​វាយនភណ្ឌសរុប។

លោក Viet បាននិយាយថា ការ​លុបចោល​កិច្ចសន្យាបញ្ជាទិញ​នឹង​ធ្វើឲ្យ​ចំណូល​ប្រចាំឆ្នាំ​របស់​រោងចក្រ​ផលិតត្រូវបាត់បង់​ ហើយ​ការងារ​នឹង​កម្មករ​នឹងត្រូវបាន​កាត់ប្រមាណ ៣០ ទៅ៥០ ភាគរយ នៃ​កម្មករ​សរុប ក្នុងវិស័យនេះមាន​ប្រមាណ ២,៨លាននាក់ នៅក្នុង​រយៈពេល ២ខែ​ខាងមុខនេះ។

សមាគម​វាយនភណ្ឌ​ និងកាត់ដេរ សម្លៀកបំពាក់វៀតណាម ថ្មីៗនេះ បាន​ស្នើដល់​ក្រសួង​ការងារ ជនពិការ និង​សង្គមកិច្ច ឲ្យផ្ដល់​ ៥០% នៃប្រាក់ខែគោល ដើម្បី​ជួយដល់​កម្មករ​ក្នុងវិស័យ​វាយនភណ្ឌ ដែលគ្មាន​ការងារ​ ព្រោះតែ​បញ្ហា Covid-19។

សមាគមនេះ ក៏បាន​ស្នើ​ដល់រដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនផលិត​ក្នុងស្រុក នាំចេញ​ផលិតផល​ការពារការ​ឆ្លង​​មេរោគ ដូចជា​ម៉ាស ដើម្បី​បង្កើន​ប្រាក់ចំណូល​របស់ពួកគេ។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានប្រហែល ៦៨០០ អាជីវកម្ម​វាយនភណ្ឌ​នៅវៀតណាម។ កាលពីឆ្នាំ២០១៩ ពួកគេ​បាននាំចេញ ទំនិញតម្លៃជាទឹកប្រាក់ ៣២,៨៥ ពាន់លាន​ដុល្លារអាមេរិក មានកំណើន​៧,៨% ធៀបនឹង​ឆ្នាំ២០១៨។ សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន គឺជា​អ្នកបញ្ជាទិញ​ធំបំផុត​នៃវិស័យវាយនភណ្ឌ​វៀតណាម។ នេះបើយោង​តាម​របាយការណ៍ពីគយវៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី លក់មូលបត្រជាង ១០ពាន់លានដុល្លារ ដើម្បីស្រោចស្រង់ស្ថានការណ៍ដ៏លំបាក

ព័ត៌មាន
ក្រោយពេលដែល រដ្ឋាភិបាលសិង្ហបុរី ចេញវិធានការរឹតបន្តឹងលើ ការធ្វើដំណើរឆ្លងកាត់ប្រទេសសិង្ហបុរី រួចមក ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានសម្រេចក…

ក្រសួងឧស្សាហកម្មថៃ ស្នើពន្យារពេលបង់ពន្ធ សម្រាប់សហគ្រាសអាជីវកម្មខ្នាតតូច

ព័ត៌មាន
ក្រសួងឧស្សាហកម្មថៃ បានបង្ហាញពីវិធានការជួយសង្គ្រោះ ដោយពន្យារពេលបង់ពន្ធ រយៈពេល ៦ ទៅ ១២ខែ សម្រាប់ សហគ្រាសអាជីវកម្មខ្នាតតូចជាច្រើនវិស័យ ដែលរង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ