ទំនាក់ទំនង​​ជប៉ុន-វៀតណាម

វៀតណាម កំពុងក្លាយជាទិសដៅដ៏សំខាន់សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មរបស់ជប៉ុន


ប្រទេសវៀតណាម កំពុងក្លាយជាទិសដៅដ៏សំខាន់នៅក្នុងក្រសែភ្នែករបស់ជប៉ុន ទាំងក្នុងក្របខណ្ឌកិច្ចការនយោបាយការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ។ តួយ៉ាង នាយករដ្ឋមន្ត្រីជប៉ុន គឺលោក យ៉ូហ្ស៊ី ហ៊ីដេ ស៊ូហ្គា ដែលទើបតែបានឡើងកាន់តំណែងថ្មី ជំនួសលោក ស៊ិន ហ្សូអាបេ នោះ បាននិងកំពុងធ្វើដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងប្រទេសវៀតណាម។ តាមរយៈដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ទំនាក់ទំនងរបស់វៀតណាម និងជប៉ុន នឹងឈានទៅរកភាពកាន់តែស្អិតល្មួតថែមមួយកម្រិតទៀត។
វៀតណាម កំពុងក្លាយជាទិសដៅដ៏សំខាន់សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មរបស់ជប៉ុន (រូបភាព៖ https://www.straitstimes.com)
ដោយ

ប្រទេសជប៉ុន ត្រូវបាន​គេដឹងថា គឺជា​ដៃគូ​សេដ្ឋកិច្ច​ដ៏ធំជាងគេ​បំផុត​ទី ៤ របស់​វៀតណាម ដោយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេស​ទាំងពីរ បាននិងកំពុង​មានការកើនឡើង​ជាលំដាប់។ តួយ៉ាង​នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម​រវវាង​វៀតណាម និងជប៉ុន សម្រេចបាន​ដល់ទៅជិត​ ៤០ ពាន់លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ ការនាំចេញ​ នាំចូល​រវាងគ្នានឹងគ្នា នៃប្រទេសពីរនេះ គឺមាន​ទំហំ​ប្រាក់ប្រហែល​គ្នា ដោយ នៅឆ្នាំ២០១៩ វៀតណាម​នាំចេញ ទៅជប៉ុន​មាន​ប្រមាណ ២០ពាន់​លានដុល្លារអាមេរិក ខណៈជប៉ុន​នាំចេញទៅវៀតណាម​វិញ មានជិត​២០ពាន់លាន​ដុល្លារអាមេរិក​ដូចគ្នាដែរ។

ដោយឡែក សម្រាប់​រយៈពេល ៩ ខែ ឆ្នាំ២០២០នេះ ឃើញថា ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​សម្រេចបាន​ជាង ២៨ពាន់លាន​ដុល្លារអាមេរិក ហើយការនាំចេញ​នាំចូល​រវាងគ្នា​គឺមានប្រហាក់​ប្រហែលគ្នា។

បើនិយាយពី ការវិនិយោគ របស់ជប៉ុន​នៅក្នុង​ប្រទេសវៀតណាមវិញ ឃើញថា ជប៉ុន​ឈរលំដាប់​ទី២ ជាប្រទេស​វិនិយោគ​ច្រើនជាងគេ​នៅវៀតណាម ដោយ​គិតត្រឹម​ថ្ងៃទី ២០ ខែ​កញ្ញា ឆ្នាំ២០២០ មានដើមទុន​ចុះបញ្ជី​សរុប​របស់​ក្រុមហ៊ុនជប៉ុន​វិនិយោគនៅវៀតណាម​មាន​ប្រមាណ ៦០ពាន់លាន​ដុល្លារអាមេរិក។ ដោយឡែក សម្រាប់​ឆ្នាំ២០១៩ កន្លងទៅ ជប៉ុន​វិនិយោគនៅវៀតណាម ជាង ១ពាន់៨រយ លាន​ដុល្លារ ជាមួយ​ចំនួន​គម្រោងវិនិយោគ​សរុប ៤៣៥ គម្រោង។ រីឯ នៅរយៈពេល ៩ខែ ឆ្នាំ២០២០វិញ ជប៉ុន​វិនិយោគ​នៅវៀតណាម ជាង​៨០០​លាន​ដុល្លារ ជាមួយគម្រោងវិនិយោគ ជាង​២០០​គម្រោង។

អ្វីដែលពិសេសជាងនេះទៀត គឺ​វៀតណាម​កំពុង​ក្លាយជា​ទិសដៅ​សំខាន់មួយ​សម្រាប់​ការ​ផ្លាស់ប្ដូរ​ខ្សែចង្វាក់​ផ្គត់ផ្គង់​របស់ជប៉ុន ដែល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​ជប៉ុន​កំពុង​ជួយ​ឲ្យ​ក្រុមហ៊ុន​ធំៗ​របស់ខ្លួន ឲ្យរើ​ផលិតកម្ម​ចេញពីប្រទេសចិន មកកាន់ប្រទេស​តំបន់អាស៊ីអាគ្នេយ៍វិញ។ ក្នុងនោះ មានក្រុមហ៊ុន​ចំនួន ៣០ ហើយ ដែល​បាន​សម្រេច​ថា​នឹងរើផលិតកម្ម​ចេញពីចិន ហើយ​មាន​ក្រុមហ៊ុន ១៥ ក្នុងចំណោម​នោះ បាន​សម្រេចចិត្ត​នឹងរើ​ចូលទៅ​កាន់​វៀតណាម។ 

អតីត​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំប្រទេសជប៉ុន លោក ង្វៀន ភូបិញ បាន​អះអាងថា វៀតណាម និងជប៉ុន​កំពុង​ប្រឈម​នឹង​បញ្ហា​កូវីដ-១៩ និង​ការរំខាន​ដល់​ទំនាក់ទំនង​អន្តរជាតិ​ ដូចគ្នា។ ក្នុងនាម​ជាប្រទេស​ពឹងផ្អែកខ្លាំង​លើ​ទីផ្សារ​បរទេស ទាំង​វត្ថុធាតុដើម និងផលិតកម្ម បានធ្វើឲ្យជប៉ុន ត្រូវ​ប្រឈម​នឹង​បញ្ហា​ខែចង្វាក់​ផ្គត់ផ្គង់​សកល ពិសេសស​គឺ​ពីប្រទេសចិន ដែល​កំពុង​ត្រូវបាន​រាំងខ្ទប់​ដោយសារតែ​បញ្ហា​កូវីដ-១៩។ លើសពីនេះ ទីក្រុងតូក្យូ ក៏ត្រូវពិចារណា លើ​ជម្រើស​របស់ខ្លួន​ផងដែរ ខណៈ​ការប្រកួត​ប្រជែងរវាង​​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ផុតលេខ​របស់ពិភពលោក  គឺ​អាមេរិក និងចិន​បាននិង​កំពុង​បន្តកើន​ឡើងកម្ដៅ​ឥតឈប់ឈរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បាត់ខ្លួន​ទាហានជាង ២០នាក់ នៅវៀតណាម ក្នុង​ហេតុការណ៍​​បាក់ដីរអិលចុះពីលើ​ភ្នំ

ព័ត៌មាន
នៅថ្ងៃអាទិត្យ​នេះ មានទាហានយ៉ាងហោចណាស់ ២២នាក់ បាន​បាត់ខ្លួន​នៅក្នុង​គ្រោះថ្នាក់​បាក់ដី​រអិល​ធ្លាក់​ពីលើ​ភ្នំ​បានសង្កត់​លើ​អគារ​ស្នាក់នៅ…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ គ្រោងចាក់បន្ថែមដើមទុន ២៥លានដុល្លារ ក្រោយពីបានប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត គ្រោងនឹងចាក់បន្ថែមដើមទុនវិនិយោគ ២៥ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១ ខាងមុខ បន្ទាប់ពីគ្រឹះស្ថាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ