សេដ្ឋកិច្ចវៀតណាម

វៀតណាមបន្ដអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព ដើម្បីជំរុញកំណើន និងកសាងខ្សែចង្វាក់តម្លៃ


ប្រទេសវៀតណាម នឹងបន្ដអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពកាន់តែខ្លាំងក្លាថែមទៀត ក្នុងទិសដៅកសាងខ្សែចង្វាក់តម្លៃ, បង្កើនការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។ នេះបើតាមការអះអាងរបស់លោក អនុរដ្ឋមន្ត្រីវៀតណាម ត្រិញ ឌិញ ដុង នៅក្នុងវេទិកាមួយនាពេលថ្មីៗនេះ។
វៀតណាមអនុម័តផែនការ១០ឆ្នាំ ដើម្បីក្លាយជាប្រទេសមានការអភិវឌ្ឍកសិកម្មសរីរាង្គជឿនលឿន (រូបភាព៖https://baomoi.com)

លោក ត្រិញ ឌីញ ដុង​បាន​មានលើកឡើង​ទៀតថា នៅក្នុងពេល​ជាមួយគ្នានេះ រឹតចំណង​ទំនាក់ទំនង​រវាង​សហករណ៍ ក៏នឹងត្រូវ​លើកកម្ពស់​ដើម្បីបង្កើត​សមាគម ឬសហជីព​បន្ថែមទៀត។

ដើម្បីអភិវឌ្ឍ​សេដ្ឋកិច្ច​សមូហភាព​ ជាមួយនឹង​សហករណ៍​ស្នូល​ដ៏សំខាន់បាន គឺចាំបាច់​ត្រូវចាត់ទុកថា សេដ្ឋកិច្ច​សមូហភាពនេះ គឺសមាសធាតុ​សេដ្ឋកិច្ច​ដ៏​សំខាន់មួយ ក្នុងចំណោម​សមាសធាតុ​ចំនួន​៤ នៅក្នុង​សេដ្ឋកិច្ច​ទីផ្សារ​ទិសដៅ​សង្គមនិយម។

បើតាម​លោកអនុរដ្ឋមន្ត្រីវៀតណាម ចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ វិស័យ​សេដ្ឋកិច្ច​សមូហភាព​ ក៏ដូចជា​សហករណ៍ បាន​បន្ដ​អភិវឌ្ឍ​ក្នុង​ការធ្វើកសិកម្ម​ភាគច្រើន ដែល​វាបាន​ធ្វើឲ្យមាន​​ចូលរួម​យ៉ាងសំខាន់​ ក្នុងកំណើន​សេដ្ឋកិច្ចជាតិ។ ទោះយ៉ាងណា វិស័យ​សេដ្ឋកិច្ច​សមូហភាពនេះ ក៏នៅមាន​ការលំបាក និង​ការកំរិត​ជាច្រើន ដែលត្រូវ​ដោះស្រាយផងដែរ។

បើតាម​មន្ត្រីជាន់ខ្ពស់នៃរដ្ឋភិបាល​វៀតណាម​បាន​បន្ថែមទៀតថា ការអភិវឌ្ឍ​សេដ្ឋកិច្ចសមូហភាព និង​សហការណ៍ គឺស្ថិត​នៅក្រោម​សក្ដានុពល​ដែលមាន​នៅឡើយ ដោយមាន​អត្រាកំណើន​យឺត ជាង​វិស័យ​សេដ្ឋកិច្ច​ដទៃទៀត និង​ការចូលរួម​ចំណែក​ក្នុង​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ក៏មិនទាន់​បាន​ដល់​ការរំពឹងទុក​នោះដែរ។

យន្ដការ និងគោលនយោបាយ​ និង​ការអនុវត្ត ដោយ​ភ្នាក់ងារ​គ្រប់គ្រង​ដោយ​រដ្ឋ និង​សហការណ៍ គឺជា​ផ្នែក​នៃ​បញ្ហា។ លោក​អនុរដ្ឋមន្ត្រីវៀតណាម​បាន​បន្ថែមថា វានៅមាន​ការខ្វះចន្លោះ​ការណែនាំ​ជាក់លាក់ សម្រាប់​ការអនុវត្ត​បទប្បញ្ញត្តិមួយចំនួន នៃច្បាប់​ទាក់ទង​នឹង​សេដ្ឋកិច្ច​សមូហភាព និងសហករណ៍។

ក្នុងឆ្នាំ២០១៩ សហករណ៍ ដែលមាន​ដាំដុះ​ផ្លែឈើ​នាំចេញ​មានសរុប​ប្រមាណ ២ម៉ឺនតោន នាំចេញទៅកាន់ទីផ្សារ​ធំៗ​ដូចជា​អឺរ៉ុប អាមេរិក និងអូស្ត្រាលី។ ទន្ទឹមនឹងនោះ សហករណ៍ ផលិត​ផលិតផល​កសិកម្ម​សរីរាង្គ ក៏បាន​បង្កើត​ការងារ​ជាច្រើន និងបង្កើន​ចំណូល​សម្រាប់​ពលរដ្ឋ​ក្នុងស្រុក​ថែមទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​ផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាសរុបជិត ១៣០ លានដុល្លារអាមេរិក នៅឆ្នាំ២០២០

ព័ត៌មាន
នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ហិរញ្ញប្បទានដែលមានចំនួន សរុបប្រមាណ ១២៨,៧ លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកអភិវឌ្ឍ…

គយ សម្រេចពន្យារពេលអនុវត្តការកំណត់សុពលភាពថ្មីនៃឯកសារតម្លៃគិតពន្ធ

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានសាទរចំពោះការសម្រេចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការសម្រេចពន្យាពេលអនុវត្តការកំណត់សុពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ