បំណុល​សាធារណៈ​វៀតណាម

វៀតណាមរំពឹងថា កម្រិតបំណុលសាធារណៈនឹងថយចុះ ២,៣% នៅឆ្នាំនេះ


រំលងតែ១ខែប៉ុណ្ណោះ របស់រដ្ឋាភិបាលវៀតណាម បានព្យាករជាថ្មីថា កម្រិតបំណុលសាធារណៈប្រទេសនេះ អាចនឹងថយចុះមកនៅ តែជាង ៦១% ប៉ុណ្ណោះនៃ GDP ខណៈដែលកាលពីខែសីហាកន្លងទៅ ព្យាករថា អាចនឹងមានដល់ ៦៤% នៃ GDP។ កម្រិតបំណុលសាធារណៈអាចនឹងថយចុះ ២,៣%នេះ ត្រូវបានក្រសួងផែនការ និងវិនិយោគវៀតណាម អះអាងថា ដោយសារកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំនេះ ហាក់មានភាពអំណោយផលជាងមុន ពោលគឺអាចនឹងកើនដល់ ៦,៧%។
នៅវៀតណាម មន្ត្រី​ពុករលួយ​អាច​រួច​ពី​ទោស​ស្លាប់ បើ​ប្រគល់​ទ្រព្យសម្បត្តិ​បាន​មក​ដោយ​ខុស​ច្បាប់​ទៅ​ឲ្យ​រដ្ឋ​វិញ។
ដោយ

តាម​របាយការណ៍​របស់​ក្រសួង​ផែនការ និង​វិនិយោគ​រៀតណាម បានឲ្យដឹងថា កម្រិត​បំណុល​សាធារណៈ​នៅឆ្នាំនេះ អាចនឹង​ថយចុះ ប្រមាណ ២,៣% ពោលគឺ​នៅមាន​ចំនួន​តែ​ប្រមាណ ១៣៤​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ នៃចំនួន​ទំហំ GDP ដែល​មាន​ជាង ២១៨ ពាន់​លាន​ដុល្លារ​អាមេរិក។

បើគិត​ជា​ភាគរយ​វិញ កម្រិត​បំណុល​សាធារណៈ នៅឆ្នាំនេះ អាចនឹង​ថយចុះ​មកនៅ​តែ ៦១% នៃ GDP ខណៈ​ដែល តួលេខ​ប៉ាន់​ដែលរដ្ឋា​ភិបាល​វៀតណាម​ប៉ាន់ស្មាន​កាលពីខែ​សីហា​កន្លងទៅ​មាន ៦៤% នៃ GDP។

ទោះយ៉ាងណា​រដ្ឋាភិបាល​វៀតណាម ក៏ធ្លាប់​បានដាក់​ពិដាន​រួច​ហើយដែរ លើ​កម្រិត​បំណុល​សាធារណៈ​នេះ ដោយកំណត់​មិនឲ្យ​លើសពី ៦៥% នៃGDP នោះឡើយ ដោយសារ​បារម្ភ​អំពី​វិបត្តិ​ធ្ងន់ធ្ងរ ដែល​អាចកើត​មាន។

តាមរបាយការណ៍​ដដែល បានប៉ាន់​ស្មានថា ការប្រមូល​ចំណូល​នៅឆ្នាំនេះ នឹងកើន​ដល់ ៥៦ពាន់លានដុល្លារ​អាមេរិក ស្មើនឹងកំណើន​ជាង ៥% ខណៈដែល​ការចំណាយ​​លើស​លុប​របស់​រដ្ឋាភិបាល​វិញ នៅមាន ៣,៦% នៃ GDP។

ក្នុងឆ្នាំនោះដែរ ចំណូល​បានមក​ពីការ​នាំចេញ​របស់​វៀតណាម រំពឹងថា​នឹងកើន​ដល់ ២៥៦​ពាន់លាន​ដុល្លារ​អាមេរិក ស្មើ​នឹង​កំណើន​​ប្រចាំឆ្នាំ ៨% ខណៈ​ដែល​ការនាំចូល​វិញ នឹង​សម្រេច​បាន ២៦១​ពាន់​លានដុល្លារអាមេរិក។

មន្ត្រីជាន់ខ្ពស់​វៀតណាម ទោះបីជា​សេដ្ឋកិច្ច​នៅរក្សា​បាន​ស្ថិរភាព​ល្អ​នៅឆ្នាំនេះ​ក៏ដោយ ប៉ុន្ដែ ក៏អាច​ទទួលរងផល​ប៉ះពាល់​ពីបរិកាណ៍​ខាងក្រៅ​ផងដែរ។ តួយ៉ាង​ការរងសម្ពាធ​ពីគោល​នយោបាយ​គាំពារ​និយម​របស់អាមេរិក តម្លៃប្រេង និងតម្លៃ​ទំនិញ​សកល​លោក​មានការ​កើនឡើង និងសង្គ្រាម​ពាណិជ្ជកម្ម​រវាងចិន អាមេរិក​ផងដែរ។

គួរជម្រាបថា តាម​ការសន្និដ្ឋាន​កាលពីខែ​សីហា​កន្លងទៅ របស់​ក្រសួង​ផែនការ និងការវិនិយោគ​របស់​វៀតណាម នៅចុង​ឆ្នាំ២០១៨ ទំហំ​បំណុល​សាធារណៈ​របស់​ប្រទេស​វៀតណាម ត្រូវបាន​គេ​មើល​ឃើញថា ទំនង​នឹងអាច​កើនដល់​ប្រមាណ ៦៤% នៃទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប GDP របស់​ប្រទេស​នេះ ពោលគឺមាន​តម្លៃជា​ទឹកប្រាក់ ប្រមាណ ១៥០ពាន់លាន​ដុល្លារ​អាមេរិក។ ក្នុង​កម្រិត​បំណុលនេះ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ​របស់​វៀតណាម នឹងត្រូវ​ជាប់​បំណុល​សាធារណៈ​រហូតដល់ ១៥០០ ដុល្លារ​អាមេរិក។

ទោះយ៉ាងណា តាមរបាយការណ៍​ចុងក្រោយ​នៅចុង​ខែ​កញ្ញានេះ រដ្ឋាភិបាល​វៀតណាម រំពឹងថា កំណើនសេដ្ឋកិច្ច​នៅឆ្នាំនេះ នឹង​ជួយ​កាត់បន្ថយ​កម្រិត​បំណុល​សាធារណៈ​នេះឲ្យនៅ​ត្រឹម ៦១% ប៉ុណ្ណោះនៃ GDP៕ 




អត្ថបទបន្ទាប់


ទូត​អាមេរិក៖ ពេល​វេលា​​ល្អ​មកដល់​ហើយ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​​ពិចារណា​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

ព័ត៌មាន
លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃទី២៦ កញ្ញា ២០១៨​ ថា វា​ដល់​ពេល​វេលា​ល្អ​ហើយ ដែល​​ក្រ…

ADB៖ ឆ្នាំនេះ និងឆ្នាំក្រោយ កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅតែ​រឹងមាំ ៧%

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានចេញរបាយការណ៍ថ្មីចុងក្រោយមួយ កាលពីថ្ងៃទី២៦ ខែកញ្ញា ដោយបានព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ