វ៉ាក់សាំងកូវីដ-១៩

វៀតណាមប្រកាសក្ដែងៗថា ខ្លួននឹងមានវ៉ាក់សាំងជាង១២០លានដូសនៅឆ្នាំនេះ


ក្រសួងសុខាភិបាលវៀតណាមបានចេញមុខមកប្រកាសក្ដែងៗថា ប្រទេសខ្លួន នឹងមានវ៉ាក់សាំងជាង ១២០លានដូស សម្រាប់ចាក់ជូនពលរដ្ឋក្នុងឆ្នាំ២០២១នេះ។ ការអះអាងបែបនេះ គឺស្របពេលដែលវៀតណាមបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា មានសភាពយឺតយ៉ាវជាងគេជាងឯង នៅក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន ពោលគឺមកទល់ពេលនេះ ប្រទេសក្បែរខាងកម្ពុជាមួយនេះ មានប្រជាជនប្រមាណតែ១%ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប ដែលបានចាក់វ៉ាក់សាំង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Bloomberg។
វៀតណាមប្រកាសក្ដែងៗថា ខ្លួននឹងមានវ៉ាក់សាំងជាង១២០លានដូសនៅឆ្នាំនេះ (រូបភាព៖ handan.org.vn)
ដោយ

ក្នុងចំណោមវ៉ាក់សាំង១២០លានដូស ដែលវៀតណាមនឹងទទួលបាននៅឆ្នាំ២០២១នេះ ត្រូវបានក្រសួងសុខាភិបាលវៀតណាម អះអាងថា មាន៥លានដូសជាវ៉ាក់សាំងមកពីអាមេរិក Moderna, ២០លានដូសទៀត ជាវ៉ាក់សាំង Sputnik V ពីប្រទេសរុស្ស៊ី និង ៣១លានដូសទៀត ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក និងដៃគូអាល្លឺម៉ង់ Pfizer-BioNTech។

បន្ថែមលើសពីនេះទៅទៀត វៀតណាម ក៏នឹងទិញវ៉ាក់សាំង AstraZeneca ចំនួន៣០លានដូស និង ជិត ៣៩លានដូសទៀត គឺជាជំនួយមកពីកម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។ ប៉ុន្ដែ ចំនួនវ៉ាក់សាំងទាំងអស់ខាងលើនេះ ភាគច្រើនគឺគ្រាន់តែស្ថិតនៅក្នុងបញ្ជី ដែលវៀតណាមនឹងទទួលបានប៉ុណ្ណោះ ប៉ុន្តែការដែលទទួលបានជាក់ស្ដែងក្នុងចំនួនប៉ុន្មាននោះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ដ្បិតថា បច្ចុប្បន្នតម្រូវការវ៉ាក់សាំងទូទាំងសកលលោកកំពុងមានការកើនឡើងខ្លាំង ហើយខ្សែចង្វាក់ផលិតផ្គត់ផ្គង់វ៉ាក់សាំង ពិសេសការផ្គត់ផ្គង់សម្រាប់កម្មវិធីកូវ៉ាក់ក៏កំពុងជួបបញ្ហាដែរ ក្រោយពីប្រទេសឥណ្ឌាដែលជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងដ៏ធំរបស់កម្មវិធីនេះ កំពុងជួបបញ្ហាឆ្លងរាលដាលកូវីដ-១៩ធ្ងន់ធ្ងរ។

បើមើលទៅលើតួលេខនេះបង្ហាញឲ្យឃើញថា វៀតណាមគឺមានការបញ្ជាទិញវ៉ាក់សាំងជិតគ្រប់ទៅនឹងចំនួនផែនការ១៥០លានដូសរបស់ខ្លួនទៅហើយនៅឆ្នាំនេះ សម្រាប់ចាក់ជូនពលរដ្ឋឲ្យបាន ៧៥%នៃចំនួនពលរដ្ឋសរុបហើយ។ អ្វីដែល គេចាប់អារម្មណ៍ ក្រៅតែពីការបញ្ជាទិញវ៉ាក់ហើយ វៀតណាមក៏មានការចរចានាំយកបច្ចេកទេសផលិតវ៉ាក់សាំងចូលមកផលិតក្នុងប្រទេសខ្លួនផងដែរ និងមានគោលដៅផលិតសម្រាប់ផ្គត់ផ្គង់ឲ្យកម្មវិធីកូវ៉ាក់ថែមទៀតផង។

សូមបញ្ជាក់ថា ប្រទេសវៀតណាមបច្ចុប្បន្ននេះ កំពុងប្រឈមនឹងរលកឆ្លងកូវីដ-១៩ជាថ្មី ចាប់តាំងពីដើមខែឧសភា មក ក្រោយពីប្រទេសនេះបានស្ងប់ស្ងាត់ការឆ្លងរាលដាលមួយរយៈធំ។ ចំនួនអ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុតនៅវៀតណាមបានហក់ឡើងដល់ជាង៥០០នាក់ក្នុងមួយថ្ងៃ ប៉ុន្ដែចំនួននេះ បានថមថយមកវិញបន្ដិចហើយ គិតតែ១ថ្ងៃទី ៣ ខែមិថុនា មានអ្នកឆ្លងថ្មីត្រឹមតែ៩៦នាក់ប៉ុណ្ណោះ។ បើគិតពីតួលេខអ្នកឆ្លងសរុបនៅវៀតណាមមកទល់ពេលនេះមានជិត៨ពាន់នាក់ហើយ និងអ្នកស្លាប់មានចំនួន៤៩នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩កំពុងរុញឲ្យម៉ាឡេស៊ីស្ថិតក្នុងក្ដីព្រួយបារម្ភកាន់តែខ្លាំង

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីកំពុងព្រួយបារម្ភជាខ្លាំង ក្រោយពីបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួនជាង៨ពាន់នាក់ ត្រឹមពេលតែ២៤ម៉ោងប៉ុណ្ណោះនៃថ្ងៃព្រហស្បតិ៍ទី…

អង្គការILO ៖«ពលករ១០០លាន​នាក់​ជុំវិញ​ពិភពលោក​បានធ្លាក់​ក្នុងភាពក្រីក្រ​ដោយសារ​កូវីដ១៩»

ព័ត៌មាន
ពលករ១០០លានធ្លាក់ក្នុងភាពក្រីក្រដោយសារកូវីដសិន។ ចាប់តាំងពីមានរោគរាតត្បាតជាសកលកូវីដ១៩ មកទល់ពេលនេះ បានរុញច្រានឲ្យកម្មករ និងពលករនៅជុំវិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ