ការបើកជើងហោះអន្តរជាតិ

ប្រទេសវៀតណាមនឹងបើកជើងហោះអន្តរជាតិទាំងអស់ឡើងវិញចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈតទៅ!


ប្រទេសវៀតណាមថ្មីៗនេះ បានប្រកាសនឹងលុបចោលការវិធានការរឹតបន្តឹងកូវីដ១៩ របស់ខ្លួនលើជើងហោះហើរអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈនេះតទៅ ដើម្បីស្ដារឡើងវិញនូវសកម្មភាពជើងហោះហើរពីអន្តរជាតិ ក៏ដូចជាការកម្ពស់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងប្រទេសទាំងមូល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
ការកក់ជើងហោះហើរអន្តរជាតិកើនឡើង ស្របពេលអាស៊ីអាគ្នេយ៍មានការបើកព្រំដែនឡើងវិញ

គេនៅចាំបានថា​ប្រទេសវៀតណាម​​​បានដាក់ការត្រួតពិនិត្យព្រំដែន​យ៉ាងតឹងរ៉ឹង នៅពេលចាប់ផ្តើមមានជំងឺរាតត្បាត។ បើទោះបីជា វិធានការនេះ​បានជួយ​ទប់ស្កាត់​​ជាមួយ​កូវីដ១៩​បានមួយរយៈក៏​ពិតមែន ប៉ុន្តែវាបានជះឥទ្ធិពល​ដល់វិស័យទេសចរណ៍​ដែលកំពុងរីកចម្រើនរបស់វៀតណាម ស្របពេលដែលចំណូលពីវិស័យនេះមានការរួមចំណែក​ប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុប។

ជាមួយនឹងការប្រកាស​លុបចោលវិធាន​រឹតត្បិត​លើជើងហោះហើរ​អន្តរជាតិនេះវៀតណាមបានជូនដំណឹងដល់ប្រទេស​ដៃគូរបស់ខ្លួន​រួចហើយ​​អំពីគោលនយោបាយថ្មីនេះ ប៉ុន្តែមានតែប្រទេសចិនមួយប៉ុណ្ណោះ ដែលមិនទាន់យល់ព្រម​ក្នុងការ​បន្តជើងហោះហើរ​ពាណិជ្ជកម្ម​ជាមួយវៀតណាមឡើងវិញ។ 

ប្រទេសវៀតណាមបានចាប់ផ្តើមឡើងវិញ​ជាបណ្តើរៗនូវជើងហោះហើរអន្តរជាតិ​ជាមួយនឹងទីផ្សារ ប្រទេស និងដែនដីដែលជា​គោលដៅចំនួន ១៥ ឡើងវិញ​ចាប់ពីដើមឆ្នាំ២០២២មកម្ល៉េះ ជាមួយនឹង​ការបន្ធូរបន្ថយ​លក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក​​ចំពោះអ្នកដំណើរ​ដែលទទួលវ៉ាក់សាំងរួច​ ដោយបច្ចុប្បន្ន​ត្រូវបានបន្ថយមកនៅតែត្រឹមរយៈពេលបីថ្ងៃប៉ុណ្ណោះ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី ១៣កុម្ភៈ ប្រទេសវៀតណាម មានករណីឆ្លងថ្មី​ចំនួនជាង​ ២ម៉ឺន ៦ពាន់នាក់ និងករណីស្លាប់ថ្មីចំនួន ៨៤នាក់ ដែលធ្វើឱ្យករណីឆ្លងសរុបក្នុងប្រទេសនេះ​កើនឡើងដល់ជិត ២លាន ៥សែនករណី ហើយប្រហែលជិត​៤ម៉ឺនបានស្លាប់។ ដោយឡែក ការចាក់វ៉ាក់សាំង​នៅវៀតណាមវិញ ក្នុងចំណោម​ប្រជាជន​សរុប​៩៨លានានាក់នៅវៀតណាម អ្នកដែលបាន​ចាក់វ៉ាក់សាំង​យ៉ាងហោចណាស់​២ដូស មានជាង ៩៨%ហើយ៕ 

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃគ្រោងនឹងសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីមួយតភ្ជាប់ទៅកាន់ប្រទេសឡាវ

ព័ត៌មាន
ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃកំពុងរៀបចំផែនការសិក្សាលទ្ធភាព និងការរចនាលើស្ពានថ្មីមួយឆ្លងកាត់ទន្លេមេគង្គ ដែលជាផ្នែកមួយនៃដំណាក់កាលទី៣ នៃគម្រោ…

ក្រសួងហិរញ្ញវត្ថុថៃនឹងស្នើឱ្យមានកំណែទម្រង់កាតព្វកិច្ចលើពន្ធនាំចូលរថយន្តអគ្គិសនី

ព័ត៌មាន
ប្រទេសថៃកំពុងសម្រួចយុទ្ធសាស្ត្ររបស់ខ្លួនកាន់តែមុតស្រួចក្នុងការជំរុញការវិនិយោគផលិតរថយន្ដអគ្គិសនីនៅក្នុងប្រទេសរបស់ខ្លួន ដោយថ្មីៗនេះ ក្រសួងហិរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ