កូរ៉ូណាវីរុសអាចអោយវៀតណាមមានបញ្ហាផ្នែកទេសចរណ៍

ឥទ្ធិពលកូរ៉ូណាវីរុស៖ វៀតណាមអាចនឹងបាត់ចំណូលជិត ៨ពាន់លានដុល្លារពីវិស័យទេសចរណ៍


ការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន និងបន្ដរីករាលដាលនៅប្រទេសជាច្រើននៅទូទាំងពិភពលោកនោះ ត្រូវបានគេមើលឃើញថា អាចជះឥទ្ធពលអវិជ្ជមានជាច្រើនសម្រាប់សេដ្ឋកិច្ចសកល។ យ៉ាងណាមិញ នៅប្រទេសវៀតណាម រំពឹងថា អាចនឹងត្រូវបាត់បង់ចំណូលពីវិស័យទេសចរណ៍ ប្រមាណ ៦ពាន់លានដុល្លារ ទៅដល់ ៧.៧០០ លានដុល្លារ ក្នុងរយៈពេល ៣ខែខាងមុខនេះ ដោយសារតែទេសចរអន្តរជាតិជាច្រើន បានគេចចេញពីតំបន់ដែលកំពុងមានរីករាលដាលនៃវីរុសកូរ៉ូណានេះ។ នេះបើយោងតាមភ្នាក់ងារព័ត៌មានជាតិវៀតណាម។
ឥទ្ធិពលកូរ៉ូណាវីរុស៖ វៀតណាមអាចនឹងបាត់ចំណូលជិត ៨ពាន់លានដុល្លារពីវិស័យទេសចរណ៍(e.vnexpress.net)
ដោយ

វិស័យ​ទេសចរណ៍​វៀតណាម បាន​ប៉ាន់​ប្រមាណ​ថា នឹង​ទទួល​បាន​ទេសចរ​ជនជាតិ​ចិន​តិច​ជាង ២​លាន​នាក់ ដោយសារ​តែ​បញ្ហា​វីរុស​កូ​រ៉ូ​ណា ដែល​ជា​លទ្ធផល​គឺ​នឹង​មានការ​បាត់​ចំណូល​ប្រមាណ ១.៨០០​លាន​ដុល្លារ ទៅ​២​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​មួយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ គឺ​វិទ្យុ​សំឡេង​វៀតណាម​។

ប្រទេស​ចិន ដែល​បាន​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​កាលពី​ចុងឆ្នាំ​២០១៩​កន្លង​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ប្រភព​ភ្ញៀវ​ទេសចរ​ដ៏​ធំ​បំផុត នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​របស់​វៀតណាម ដោយ​មាន​ចំនួន ១​ភាគ​៣ នៃ​ភ្ញៀវ​ទេសចរ​សរុប ១៨​លាន​នាក់​។

ប្រទេស​វៀតណាម ក៏​បាន​បញ្ជាក់​ដែរ​ថា នឹង​ឈប់​ផ្ដល់​ទិដ្ឋាការ សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ទាំងឡាយ​ណា ដែល​បាន​ធ្វើ​ដំណើរ​មុន​២​ស​ប្ដា​ហ៍​ទៅ​កាន់​ប្រទេស​ចិន​។ 

រដ្ឋាភិបាល​វៀតណាម កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ព្យាករ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ក្នុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​នេះ ទំនងជា​នឹង​មានការ​ធ្លាក់​ចុះ​ទាប​ជាង​គោលដៅ​កំណត់ ៦,៨%​។

សូម​ជម្រាប​ថា តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់ និង​ឆ្លង​វីរុស​កូ​រ៉ូ​ណា នៅ​តែ​បន្ដ​កើន​ឡើងជា​លំដាប់ ពោល​គិត​មក​ទល់​ថ្ងៃ​ចន្ទ ទី​១០ កុម្ភៈ​នេះ ចំនួន​អ្នក​ស្លាប់ បាន​កើនឡើង​ដល់​ជាង​៩០០ នាក់​ហើយ ខណៈ​អ្នក​ដែល​បាន​ឆ្លង​មាន​ជាង ៤​ម៉ឺន​ករណី រីឯ​អ្នក​ដែល​ត្រូវ​បាន​ព្យាបាល​ធូរស្បើយ​វិញ​មាន​ជាង​៣.៣០០​នាក់​។ ក្នុង​នោះ នៅ​ប្រទេស​វៀតណាម មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នេះ ចំនួន ១៤​ករណី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងការងារ៖ នៅខែមីនា នឹងមានការបិទរោងចក្រកាត់ដេរមួយចំនួន តែមិនមែនដោយសារតែបញ្ហា EBA ទេ

ព័ត៌មាន
នៅមុនប៉ន្មានថ្ងៃ នៃការប្រកាសសេចក្ដីសម្រេចចុងក្រោយពីការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអឺរ៉ុបនោះ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និង…

លោកឧកញ៉ា ចេង ខេង ប្តេជ្ញាចិត្ត លក់អគារទំនើបមួយរបស់អ្នកឧកញ៉ា ពុង ឃាវសែ ឲ្យអស់ត្រឹមតែរយៈពេល ៣ខែ

ព័ត៌មាន
ឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានឲ្យដឹងថា យោងតាមបទពិសោធន៍ជាភ្នាក់ងារលក់និងវាយតម្លៃអចលនទ្រព្យអស់រយៈពេល២៣ឆ្នាំមកហើយនោះ ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ