វិស័យទេសចរណ៍វៀតណាម

ប្រតិបត្តិករសេវាទេសចរណ៍វៀតណាម ចង់ឲ្យរដ្ឋាភិបាលអនុញ្ញាតទិដ្ឋាការរហូតដល់ ៣០ថ្ងៃ សម្រាប់ទេសចរបរទេស


ប្រតិបត្តិករសេវាទេសចរណ៍នៅប្រទេសវៀតណាម បានបង្ហាញពីទស្សនរបស់ពួកគេ ដោយចង់ឲ្យរដ្ឋាភិបាលខ្លួនពង្រីកបន្ថែមនូវគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទេសចរបរទេសឲ្យបានដល់៣០ ថ្ងៃ ខណៈបច្ចុប្បន្នប្រទេសវៀតណាមមានការលើកលែងទិដ្ឋាការទេសចរបរទេសនេះ តែចំនួន១៥ថ្ងៃបុណ្ណោះ។
វៀតណាម កម្ពុជា ​ប្រឈម​បញ្ហា​ស្រដៀងគ្នា​ជុំវិញ​លំហូរ​ទេសចរ​ចិន?
ដោយ

ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម ក្រុមហ៊ុន​បម្រើ​សេវា​ទេសចរណ៍​ទាំងនោះ បានអះអាងថា ការដែល​ពង្រីកបន្ថែម​ចំនួន​ថ្ងៃ​មកស្នាក់នៅ​សម្រាប់​ភ្ញៀវ​ទេសចរបរទេសនេះ​​ វានឹងធ្វើឲ្យពួកគេ​កាន់តែ​ចង់មកម្ដងហើយ​ចង់មក​ម្ដងទៀត។

ត្រូវបានស្រង់​សម្ដី ដោយសារព័ត៌មាន Vietnam News លោក ទូ គួ ថាញ់ នាយក​ក្រុមហ៊ុន​ធ្វើដំណើរ Federal បាន​និយាយថា បច្ចុប្បន្ននេះ ទេសចរ​បរទេស​ទទួលបាន​ការលើកលែង​ទិដ្ឋាការ ដោយត្រូវបាន​អនុញ្ញាត​ឲ្យស្នាក់នៅ​ក្នុងប្រទេស​វៀតណាម តែ​ចំនួន ១៥ថ្ងៃប៉ុណ្ណោះ ដែលចំនួននេះ គឺ​មានតិចជាង​ការចង់​បានជា​មធ្យម​របស់​ភ្ញៀវទេសចរ​ទាំងនោះ។ 

នាយកក្រុមហ៊ុន រូបនេះ បានឲ្យដឹងទៀតថា គោលនយោបាយ​លើកលែងទិដ្ឋាការ គួរតែត្រូវបាន​កំណត់ ដល់​រយៈពេល​៣០ថ្ងៃ ដូចប្រទេស​ផ្សេងៗទៀតដែរ ព្រោះថា មានទេសចរ​ជាច្រើន​ គឺធ្វើដំណើរ​មកពីប្រទេស​លោកខាងលិច ហើយ​រយៈពេល​១៥ថ្ងៃ គឺមិនមាន​ពេលវេលា​យូរគ្រប់គ្រាន់​សម្រាប់ពួកគេ​ដើម្បីស្នាក់នៅ ក្នុងប្រទេស​វៀតណាម​នោះទេ។

បើតាម​ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន​បានបញ្ជាក់ថា គោលនយោបាយ​លើកលែង​ទិដ្ឋាការ គួរតែ​ត្រូវបាន​ធ្វើកំណែប្រែ​ឡើងវិញ ដើម្បីបង្កើត​នូវលក្ខខណ្ឌ​ប្រសើរជាងមុន​សម្រាប់​ភ្ញៀវទេសចរ។

លោក ផាម ហា ស្ថាបនិក និងអគ្គនាយក​ក្រុមហ៊ុន Luxury Travel បានឲ្យដឹងដែរថា ទេសចរ​មកនៅស្នាក់នៅ​កាន់តែយូរ នោះពួកគេ​នឹងចំណាយ​កាន់តែច្រើន ដែលវានឹង​ជំរុញ​ដល់កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសវៀតណាម។ លោក ផាម ហា បន្ថែមទៀតថា រដ្ឋ​គួរតែ​បង្កើន​ចំនួន​ពេលវេលា​ឲ្យទេសចរ​បរទេសអាច​មកកម្សាន្ដ​ដោយមិនចាំបាច់​មានទិដ្ឋាការ ដែលនេះ វានឹង​ជួយឲ្យវៀតណាម​កាន់តែមាន​ភាពប្រកួតប្រជែង​ជាមួយប្រទេស​ជិតខាងផ្សេងៗទៀត។ 

នៅក្នុង​វេទិកា​ពាណិជ្ជកម្ម​វៀតណាម ឆ្នាំ២០១៩ កាលពីខែ​មិថុនា កន្លងទៅនេះ ក្រុមការងារ​ទេសចរណ៍ បាន​លើកសំណើរ​គោលនយោបាយ​លើកលែង​ជាច្រើន។ បន្ថែមពីនោះ វៀតណាម​ក៏ត្រូវប្រឈម​នឹង​ការប្រកួតប្រជែង​ជាមួយប្រទេស​ជាច្រើន ក្នុងការទាក់ទាញ​ភ្ញៀវទេសចរបរទេស​ ពិសេសគឺគូរប្រជែង​ដែលជា​ប្រទេស​នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍​ដូចគ្នាតែម្ដង។

បើតាម​ក្រុមហ៊ុនទេសចរណ៍ បានឲ្យដឹងថា មានទីផ្សារ​សក្ដានុពល​ជាច្រើន ត្រូវការ​ការលើកលែងទិដ្ឋាការ ដើម្បីជំរុញ​វិស័យទេសចរណ៍ រួមទាំងទីផ្សារធំៗ​ដែលចំណាយ​លុយច្រើន និងស្នាក់នៅយូរ ដូចជា អូស្ត្រាលី ញ៉ូស័ឡែន ស្វីស៊ែឡែន ឥណ្ឌា និងសហភាពអឺរ៉ុប។ 

អ្នកជំនាញខ្លះ បានលើកឡើងថា ទេសចរអន្តរជាតិ មានការស្នាក់នៅ​ជាមធ្យម យូរជាងប្រទេស​ខ្លះ​នៅតំបន់​អាស៊ានមែន ប៉ុន្ដែ​ពួកគេ​ចំណាយ​តិចតួចប៉ុណ្ណោះ។ ទេសចរ​បទេស មកកម្សាន្ដ​ក្នុងប្រទេស​វៀតណាម ជាមធ្យម​មានចំនួន ៩ថ្ងៃ កន្លះ ដោយភ្ញៀវម្នាក់​ចំណាយលុយ​ប្រមាណ ៩៦ ដុល្លារអាមេរិក សម្រាប់​ការ​មកធ្វើដំណើរកម្សាន្ដ​មួយលើក​របស់ពួកគេ​នៅវៀតណាម។ ដោយឡែក​នៅសិង្ហបុរីវិញ ទេសចរស្នាក់នៅជាមធ្យម​តែ ៣,៤ថ្ងៃប៉ុណ្ណោះ ដោយចំណាយ​៣២៥ ដុល្លារ និងថៃ ទេសចរស្នាក់នៅ​រយៈពេលដូចវៀតណាមដែរ គឺ៩ ថ្ងៃកន្លះ តែការចំណាយ​មានច្រើនជាង គឺមាន​ដល់ទៅ ១៦៣​ដុល្លារអាមេរិក។ 

គួរបញ្ជាក់ថា តាមរបាយការណ៍​ពីអាជ្ញាធរវៀតណាម នៅពាក់កណ្ដាល​ឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិ​ធ្វើដំណើរកម្សាន្ដ​នៅវៀតណាម មាន​៨លាន ៥សែននាក់ កើនឡើង ៧,៥% ធៀបនឹង​ពាក់កណ្ដាល​ឆ្នាំ​២០១៨។ នៅពេញ១ឆ្នាំ ២០១៩នេះ វៀតណាមរំពឹងដែរថា ទេសចរអន្តរជាតិ​នឹងកើនឡើងដល់ ១៨លាននាក់ និងទេសចរក្នុងស្រុក ៨៥លាននាក់ និងអាចរកចំណូលបាន ប្រមាណ  ៣០ ពាន់​លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហោះហើរ​ទៅ​ឌូបៃ ជាមួយ អ៊ែមមឺរឹត និង​​ស្នាក់នៅ​សណ្ឋាគារ​ល្បីៗ​ នៅ​​អារ៉ាប់រួម ក្នុង​តម្លៃ​ពិសេស

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានសហការជាមួយ អេខ័រ (Accor) សណ្ឋាគារអាម៉ានីឌូបៃ (Armani Hotel Dubai) Emaar Hospitality Group និង M…

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការប្រើប្រាស់​គ្រឿងយន្ដកសិកម្មមាន ៩៧ ភាគរយហើយ ជំនួស​ឲ្យកម្លាំង​គោ​ ក្របី​!

ព័ត៌មាន
ជាច្រើន​ឆ្នាំមុន សត្វពាហានៈ គោ ក្របី គឺជាមិត្តស្លាប់រស់របស់កសិករកម្ពុជា ក្នុងការប្រើប្រាស់ជាកម្លាំងអូសទាញ សម្រាប់ការធ្វើកសិកម្ម។ ប៉ុន្ដែ គិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ