ពាណជ្ជកម្ម​របស់វៀតណាម

វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ២០ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០


នៅក្នុងរយៈពេល ១១ខែ ដើមឆ្នាំ២០២០នេះ ទំហំអតិរេកពាណិជ្ជកម្មរបស់ប្រទេសវៀតណាម សម្រេចបានជាង ២០ពាន់លានដុល្លារអាមេរិក ដែលរុញច្រានដោយកំណើននៃការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក និងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់តៃវ៉ាន់ នឹងពង្រីកការវិនិយោគ២៧០ លានដុល្លារនៅវៀតណាម
ដោយ

ការនាំចេញ​ទំនិញ​របស់​វៀតណាម សម្រេច​បាន ២៥៤​ពាន់លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន ៥% ហើយ​ការនាំ​ចូល​មកវិញ គឺប្រមាណ ២៣៤ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ១%​ផងដែរ។

ការនាំចេញ​ទំនិញ​របស់​វៀតណាម ទៅកាន់​សហភាពអឺរ៉ុប អាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង និងជប៉ុន មានការ​ធ្លាក់ចុះ​ចន្លោះពី ៣% ទៅ ១០% ក៏ប៉ុន្តែ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក មាន​កំណើន​ដល់ទៅ ២៥% ពោលគឺ​សម្រេច​បាន ៧០ពាន់​លាន​ដុល្លារ​អាមេរិក ហើយការ​នាំ​ទំនិញ​ទៅកាន់​ចិន ក៏កើន​ឡើង ១៦%ដែរ ពោលគឺ​ប្រមាណ ៤៣​ពាន់លាន​ដុល្លារ​អាមេរិក។

ដោយឡែក ចិន គឺអ្នកផ្គត់ផ្គង់​ទំនិញ​ទៅកាន់​វៀតណាម ធំជាងគេ​បង្អស់ មាន​ទឹកប្រាក់​សរុប​ដល់ទៅ ៧៣ពាន់​លានដុល្លារ ដែលមាន​កំណើន ៨% ខណៈ ការនាំចូល​ទំនិញ​ពី​កូរ៉េ​ខាងត្បូង អាស៊ាន ជប៉ុន និងអាមេរិក មកកាន់​ទីផ្សារ​វៀតណាម គឺធ្លាក់ចុះ​ដូចៗគ្នា។

សូមជម្រាបថា វៀតណាម សម្រេច​បាននូវ​អតិរេក​ពាណិជ្ជកម្ម ៤ឆ្នាំ​ជាប់ៗ​គ្នាហើយ ដោយកាល​ពីឆ្នាំ ២០១៩កន្លងទៅ សម្រេច​បានជិត ១០ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផលិតផលស្រោមដៃ អាចនឹងឡើងថ្លៃ ក្រោយមានការផ្ទុះឡើងនូវមេរោគកូវីដ-១៩ ក្នុងរោងចក្រផលិត Top Glove

ព័ត៌មាន
ក្រុមហ៊ុនផលិតស្រោមដៃ Top Glove របស់ប្រទេសម៉ាឡេស៊ី ដែលជាក្រុមហ៊ុនធំជាងគេបំផុតលើសកលលោក បានអះអាងថា ការកាត់ផ្តាច់ខ្សែចង្វាក់ផ្គត់ផ្គង់ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ