ពាណិជ្ជកម្មវៀតណាម

ពាណិជ្ជកម្មរវាងវៀតណាមនិងអារ៉ាប់រួម ហក់ឡើងខ្ពស់នៅដើមឆ្នាំនេះ


នៅរយៈពេល២ខែដំបូងនៅដើមឆ្នាំ២០២១នេះវៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ជាមួយអេមេរ៉ាតអារ៉ាប់រួម ដល់ទៅ ៦៦៥លានដុល្លារអាមេរិក ដោយក្នុងនោះ ការនាំចេញនាំចូលរវាងប្រទេសទាំងពីរសុទ្ធតែមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម។
ពាណិជ្ជកម្មរវាងវៀតណាម និង អារ៉ាប់រួម ហក់ឡើងខ្ពស់នៅដើមឆ្នាំនេះ
ដោយ

២​ខែ​ដើមឆ្នាំ​២០២១​នេះ ការ​នាំ​ចេញ​វៀតណាម​ទៅ​កាន់​អេ​មី​រ៉ាត អា​រ៉ាប់​រួម សម្រេច​បាន​ដល់​ទៅ ជាង​៧៣០​លាន​ដុល្លារ កើន​ដល់​ទៅ ៦០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ការ​នាំ​ចូល​ពី​អា​រ៉ាប់​រួម​មក​វិញ​មាន​៧២​លាន​ដុល្លារ ការ​កើនឡើង ៤៤%​។

បើ​គិត​ពី​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង​ពីរ​វិញ​បាន​កើនឡើង​ដល់​ទៅ ៥៨% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ផលិតផល​ដែល​វៀតណាម​នាំ​ចេញ​ទៅ​អា​រ៉ាប់​រួម​ច្រើន​ជាងគេ​បំផុត គឺ​ទូរស័ព្ទ និង​គ្រឿង​បង្គុំ ដោយ​មាន​តម្លៃ​ដល់​ទៅ​ជាង​៥៥០​លាន​ដុល្លារ កើនឡើង​ជាង​១០០%​។ រីឯ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម និង​ជលផល​វិញ​ក៏​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ ខណៈ​ដែល​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​មាន​ប្រមាណ ជាង ១០​លាន​ដុល្លារ កើន​ដល់​ទៅ ៦០០%​។

ដោយឡែក វៀតណាម​នាំ​ចូល​អា​រ៉ាប់​រួម​មក​វិញ​ភាគច្រើន​ជា​វត្ថុធាតុដើម​ផ្លា​ស្ទិ​ក មាន​តម្លៃ​ជា​ទឹកប្រាក់​ជិត​៤២​លាន​ដុល្លារ ក្រោ​ពី​នោះ​កា៏​ន​ការ​នាំ​ចូល​នូវ​ប្រេងសាំង​មួយ​ចំនួន​ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្លេច​លេខ​​សម្ងាត់ អេស៊ីលីដា​ម៉ូបាល...? កុំ​បារម្ភ មិនបាច់ទៅដល់ធនាគារទេ !

ព័ត៌មាន
ក្នុងកាលៈទេសៈ​នៃ​ផល​ប៉ះពាល់ពី​ជំងឺ​ឆ្លងរាតត្បាត​កូវីដ-១៩ ធនាគារ​ អេស៊ីលីដា បាន​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ធនាគារ​ឌីជីថល ហើយ​បាន​អភិវឌ្…

តម្លៃប្រេងឆៅនៅអង់គ្លេសហក់ឡើងជិត៧០ដុល្លារក្នុងមួយបារ៉ែល

ព័ត៌មាន
តម្លៃប្រេងឆៅនៅតែបន្ដកើនឡើងខ្ពស់ ដោយមួយធុងបារ៉ែលមានតម្លៃដល់ទៅជិត៧០ដុល្លារអាមេរិកទៅហើយ នេះសម្រាប់តម្លៃប្រេងដែលលក់នៅទីផ្សារអង់គ្លេស។ ការកើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ