FTA រវាងវៀតណាម-អង់គ្លេស

FTA រវាងវៀតណាម-អង់គ្លេសនឹងចូលជាធរមានចាប់ពីដើមឧសភាតទៅ


ប្រទេសវៀតណាម បានប្រាប់ទៅកាន់ភាគីអង់គ្លេសថា នៅក្នុងខែមីនានេះ ខ្លួននឹងរៀបចំឯកសារឲ្យបានរួចរាល់ដើម្បីផ្ដល់សច្ចាប័នទៅកាន់អង់គ្លេសសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ដែលនឹងអាចចូលជាធរមានផ្លូវការចាប់ពីថ្ងៃទី ១ខែឧសភាខាងមុខនេះតទៅហើយ។ នេះបើតាមការអះអាងរបស់ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាម នៅក្នុងទីភ្នាក់ងារព័ត៌មានវៀតណាម VNA។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម ត្រូវបានចុះ ហត្ថលេខាមុន Brexit ត្រូវបញ្ចប់ (រូបភាព៖http://news.chinhphu.vn)
ដោយ

ការ​នាំ​ចេញ​របស់​វៀតណាម​ទៅ​កាន់​អង់គ្លេស​រំពឹង​ថា នឹង​ហក់​ឡើង​ខ្លាំង​បន្ថែម​ទៀត ក្រោយ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ទាំង​ពីរ​ចូល​ជា​ធរមាន​។ ជាក់ស្តែង នៅ​២​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ ពាណិជ្ជកម្ម​រវាង​វៀតណាម និង​អង់គ្លេស​បាន​ហក់​ឡើង​ដល់​ទៅ​ជាង ១​ពាន់​លាន​ដុល្លារ កើន​ជាង​២០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ នឹង​បន្ដ​កំណើន ថែម​ទៀត នៅ​ចំ​ពេល​ដែល​ស្ថានភាព​នៅ​អង់គ្លេស​បាន​និង​កំពុង​បន្ដ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ និង​មាន​ទស្សនវិស័យ​សេដ្ឋកិច្ច​វិជ្ជមាន​។

សូម​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​វៀតណាម និង អង់គ្លេស​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៏​ចុងឆ្នាំ​២០២០ ភាគី​ទាំង​ពីរ​បាន​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន និង​បាន​ចាប់ផ្ដើម​អនុវត្ត​កិច្ចព្រមព្រៀង​នោះ ជា​បណ្ដោះអាសន្ន​តាំងពី​ថ្ងៃ​ទី ០១ ខែមករា មក​ម្ល៉េះ ហើយ នៅ​ខែឧសភា​ឆ្នាំ​២០២១ ខាង​មុខ​នេះ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​ផ្លូវការ ដែល​វា​នឹង​ជំរុញ​ឲ្យ​ពាណិជ្ជកម្ម​រវាង​អង់គ្លេស និង​វៀតណាម​កាន់តែ​បើក​ទូលាយ​ខ្លាំងក្លា​ថែម​ទៀត​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទុន២០០លានដុល្លាររបស់រដ្ឋ នឹងអាចបង្កើនទំហំផ្តល់ឥណទានជាង ២ពាន់លានដុល្លារ

ព័ត៌មាន
អ្នកជំនាញ ក្នុងវិស័យហិរញ្ញវត្ថុបានវាយតម្លៃថា កញ្ចប់ថវិកា ២០០លានដុល្លារ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ឬ…

“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ”ដ៏ធំស្កឹមស្កៃទំនើបដំបូងគេនៅកម្ពុជានឹងផុសរូបរាងឡើងក្នុងទីក្រុងនាគសម្តេចតេជោសែនឆាប់ៗនេះ

ព័ត៌មាន
គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និង លំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយនឹងផុសរូបរាងឡើងនៅក្នុងទីក្រុងនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ