ប្រទេសវៀតណាម

វៀតណាមទទូចស្នើឲ្យចិនបើកការនាំចូលផលិតផលកសិកម្មរបស់វៀតណាមតាមច្រកព្រំដែនឡើងវិញ


ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និង ប្រទេសវៀតណាមវិញម្ដង ឃើញថាតាំងពីមានផ្ទុះរាលដាលកូវីដ-១៩កាន់តែខ្លាំងក្លាប្រទេសទាំងពីរហាក់មានការរឹតត្បិតច្រកព្រំដែនកាន់តែខ្លាំងជាងមុន ដែលវាបានធ្វើឲ្យមានការរអាក់រអួលដល់ការដោះដូរទំនិញតាមច្រកព្រំដែនរវាងប្រទេសចិន និង ប្រទេសវៀតណាម។ ជាក់ស្ដែងថ្មីៗនេះ មានច្រកព្រំដែនវៀតណាម និង ចិនមួយចំនួនត្រូវបានផ្អាកជាបន្ដបន្ទាប់។
អតិថិជនកំពុងទិញផ្លែប៉ាមនៅក្នុងផ្សារទំនើប
ដោយ

តួយ៉ាង វៀតណាម​ថ្មី​ៗ​នេះ បាន​ចេញ​មុខ​ទទូច​ស្នើ​ទៅ​កាន់​ចិន​ម្ដងទៀត ឲ្យ​បើក​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​វៀតណាម​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​យូ​ណា​ន​ប្រទេស​ចិន​ឡើង​វិញ  ក្រោយ​ពី​ច្រកព្រំដែន​នេះ ត្រូវ​បាន​ផ្អាក​ការ​នាំ​ចូល​ផលិតផល​ពី​វៀតណាម​អស់​រយៈពេល​១​ខែ​ហើយ ដោយសារ​តែ​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩​។ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន VN Express។

Story: បើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនាពេលថ្មីៗនេះ បានប្រាប់ទៅកាន់ក្រសួងពាណិជ្ជកម្មរបស់ចិន និងអាជ្ញាធរខេត្តយ៉ូណានថា មកទល់ពេលនេះ មិនមានករណីឆ្លងកូវីដ-១៩ត្រូវបានរកឃើញនៅតាមតំបន់ព្រំដែនរវាងវៀតណាមនិងចិននៅច្រកខេត្តយូណាននោះទេ ហើយបច្ចុប្បន្នមានរថយន្ដដឹកទំនិញធំៗរបស់ចិនប្រមាណ៤០០គ្រឿងបានបើកចូលក្នុងប្រទេសវៀតណាមក្នុងមួយថ្ងៃៗ។

ប៉ុន្ដែ ចាប់តាំងពីខែកក្កដាមក ខេត្តយូណានប្រទេសចិន បានបញ្ឈប់ការនាំចូលផលិតផលកសិកម្មពីវៀតណាម ពិសេសផ្លែស្រកានាគតែម្ដង ដោយសារតែបារម្ភពីការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម បានស្នើទៅខាងភាគីចិនឲ្យបើកដំណើរការនាំចូលផលិតផលកសិកម្មពីវៀតណាមឡើងវិញ ជាមួយនឹងវិធានការសុវត្ថិភាពដែលបានដាក់ចេញនិងបានអនុវត្តមកអស់រយៈពេល១ឆ្នាំមកហើយនោះ។

ក្រុមហ៊ុនវៀតណាមជាច្រើននៅខែសីហានេះ បានត្អូញត្អែរថា ការផ្អាកការនាំចូលផ្លែស្រកានាគពីវៀតណាម និងការដាក់វិធានការសុវត្ថិភាពតឹងរ៉ឹងពីសំណាក់ភាគីចិនបានធ្វើឲ្យមានផលលំបាកកាន់តែច្រើនសម្រាប់អាជីវកម្មរបស់ពួកគេ។

ក្រសួងពាណិជ្ជកម្មវៀតណាម បានផ្ដល់យោបល់ឲ្យក្រុមហ៊ុនទាំងនោះ ប្រើប្រាស់កូតានាំចេញផ្លូវការ មានន័យថាបង្កើតកិច្ចសន្យាជាមួយនឹងអ្នកបញ្ជាទិញចិន មុននឹងដឹកទំនិញទៅកាន់ព្រំដែន និងត្រូវប្រាកដថាសកម្មភាពពាណិជ្ជកម្មគឺអាចធ្វើទៅបានរលូន។

សូមបញ្ជាក់ថា ចិនគឺជាទីផ្សារនាំចេញធំបំផុតទី២របស់វៀតណាម ដោយនៅក្នុងរយៈពេល៧ខែមកនេះ វៀតណាមបាននាំចេញទំនិញទៅចិនជិត៣០ពាន់លានដុល្លារកើន២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខពីការិយាល័យស្ថិតិទូទៅរបស់វៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកជំនួសតំណែងអូស្ត្រាលីក្លាយអ្នកគ្រប់គ្រងទីផ្សារធំនាំចេញសាច់គោបង្កកទៅចិន ក្រោយពីជម្លោះពាណិជ្ជកម្មរវាងចិន-អូស្ត្រាលី

ព័ត៌មាន
អូស្ត្រាលី ត្រូវបានគេស្គាល់ថាជាប្រទេសនាំចេញសាច់គោធំមួយក្នុងពិភពលោក ប៉ុន្ដែ តាំងពីមានជម្លោះក្ដុងក្ដាំងជាមួយចិនមក ការនាំចេញសាច់គោរបស់អូស្…

កម្ពុជាបានរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីឌែលតាជាង ១.៥០០ ករណីហើយ!

ព័ត៌មាន
ស្ថានភាពនៃការរកឃើញវីរុសកូវីដ១៩ នៃមេរោគបំប្លែងថ្មី ឌែលតា នៅកម្ពុជានៅតែបន្តរាលត្បាតនៅក្នុងសហគមន៍ ដោយគិតត្រឹមថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១២១ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ