កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​អឺរ៉ុប-វៀតណាម

វៀតណាមប្តេជ្ញាទាញយកប្រយោជន៍ឲ្យបានច្រើនបំផុតពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម


ប្រទេសវៀតណាម បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការទាញយកផ្លែផ្កាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីស្ដារសេដ្ឋកិច្ចដែលបាននិងកំពុងរងផលប៉ះពាល់ព្រោះតែកូវីដ-១៩ ខណៈដែលកិច្ចព្រមព្រៀងនេះ ទើបតែបានចូលជាធរមានតាំងពីថ្ងៃទី ០១ ខែសីហាមកម្ល៉េះ នឹងមានការលើកលែងពន្ធគយលើទំនិញនាំចេញ-នាំចូលរវាងគ្នាដល់ទៅ ៩៩% ។
វៀតណាមប្តេជ្ញាទាញយកប្រយោជន៍ឲ្យបានច្រើនបំផុតពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម
ដោយ

មន្រ្តីជាន់ខ្ពស់​នៃក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានមាន​ប្រសាសន៍ថា កិច្ចព្រមព្រៀង​មួយនេះ នឹងបើកឱកាស សម្រាប់​ការធ្វើកិច្ច​សហប្រតិបត្តិការ​រវាង សហភាពអឺរ៉ុប និងវៀតណាម ដូច្នេះហើយ វៀតណាម នឹងបន្ត​ពង្រឹង​បរិយាកាស​វិនិយោគ​ឲ្យកាន់តែ​ប្រសើរឡើង និងបញ្ចប់​ក្របខ័ណ្ឌ​ច្បាប់ សម្រាប់ការ​វិនិយោគ​និងពាណិជ្ជកម្ម ព្រមទាំ​ងរក្សាឲ្យ​បាន​នូវ សិទ្ធិស្របច្បាប់ សម្រាប់​វិនិយោគិន ក្នុងគោល​បំណង​ទាញយក​ប្រយោជន៍​ឲ្យបាន​ពេញលេញ​ពី​កិច្ចព្រមព្រៀង​ជាប្រវត្តិសាស្រ្តនេះ។

ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា​ កិច្ចព្រមព្រៀងមួយនេះ ជាការបើក​ឱកាស​ឲ្យក្រុមហ៊ុន​អឺរ៉ុប អាច​ឈានជើង​ចូលទីផ្សារ​ដែលកំពុង​តែ​លូតលាស់ ដូចជា​ប្រទេស​វៀតណាម ហើយពួកគេ​ក៏អាច​ចូលទៅ​វិនិយោគ នៅក្នុង​ប្រទេស​វៀតណាម ដោយមាន​ឱកាស​ស្មើៗគ្នា​ជាមួយ​វិនិយោគក្នុងស្រុក។

នៅក្នុងរយៈពេល ១៨ឆ្នាំ​ចុងក្រោយនេះ ទំហំ​ពាណិជ្ជកម្ម​រវាង វៀតណាម និងសហភាពអឺរ៉ុប បាន​កើនឡើង ១៣ដង ពោលគឺ​ចាប់ពី ៤ពាន់លាន​ដុល្លារអាមេរិក ក្នុងឆ្នាំ ២០០០ មកដល់ ៥៦ពាន់លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៩។

លើសពីនេះ ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២០នេះ ប្រទេសចំនួន ២៦ ក្នុងចំណោម ២៧ប្រទេស​នៅក្នុង​សហភាព​អឺរ៉ុប បានបោះ​ទុន​វិនិយោគ​ជាង ២១ពាន់លាន​ដុល្លារ នៅក្នុង​គម្រោង​ចំនួន ២ពាន់​គម្រោង​ក្នុងប្រទេស​វៀតណាម។

យ៉ាងណាក៏ដោយ វិបត្តិកូវីដ-១៩ បានសាយ​ភាយ​ឥទ្ធិពល​អាក្រក់ដល់ ជំនួញ​ពាណិជ្ជកម្ម​រវាងភាគី​ទាំង ២ ដោយ​ក្នុងឆមាសទី ១ ឆ្នាំនេះ វៀតណាម​នាំចេញ​ទំនិញ​ទៅកាន់ សហភាពអឺរ៉ុប​បានត្រឹម ១៦ពាន់លាន​ដុល្លារ​អាមេរិក ថយចុះ ៨,៨% ធៀបនឹង​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

មន្រ្តីជាន់ខ្ពស់មកពី សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅប្រទេស​វៀតណាម បានបញ្ជាក់ថា វៀតណាម មានភាព​រីកចម្រើន​ខ្លាំង​ក្នុងប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ក៏ប៉ុន្តែ ទីផ្សារអឺរ៉ុប គឺមាន​តម្រូវការ​ខ្ពស់​ណាស់ ដូច្នេះហើយ អ្នកនាំចេញ​វៀតណាម ត្រូវតែ​បំពេញ​ទៅតាម​ស្តង់ដារ​នៃដំណើរការ​គ្រប់គ្រង ស្តង់ដារ​អនាម័យ និងសុវត្ថិភាព​ចំណីអាហារ ជាពិសេស បង្ហាញ​ពីទិន្នន័យ​ដោយ​តម្លាភាព អំពី ការប្រើប្រាស់​កម្លំាង​ពលកម្ម និងបរិយាកាស​ការងារ។

គួរជម្រាបដែរថា ចាប់ពីពេលនេះ​ទៅ វៀតណាម បានក្លាយជា​សមាជិកទី ៧៧ ដែលបាន​ធ្វើជំនួញ​ពាណិជ្ជកម្ម​ជាមួយ សហភាពអឺរ៉ុប ក្នុងលក្ខខណ្ឌ​អនុគ្រោះ​ពិសេស ដែលព្រមព្រៀង​ដោយទេ្វភាគី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃ ប្រាប់ឲ្យអ្នកនាំចេញត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសង្គ្រាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាច

ព័ត៌មាន
ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចលេខ១ និងលេខ២ នៅមិនទាន់រកឃើញពន្លឺដោះស្រាយរួចផង ឥឡូវនេះ ប្រទេសសេដ្ឋកិច្ចយក្សៗរបស់ពិភពលោកទាំ…

កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិនខ្មែរ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បើក​ទទួល​ពាក្យ​ពី​ធុរកិច្ច​បង្កើតថ្មី សហគ្រាសធុនតូច និង​មធ្យម​ជាលើកទី២

ព័ត៌មាន
ដោយសម្លឹង​ឃើញ​ពី​ផល​លំបាក​ដែល​សហគ្រិន​នៅ​កម្ពុជា​កំពុង​ជួបប្រទះ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដែល​មាន​វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ