អាកាសចរណ៍វៀតណាម

វៀតណាមគ្រោងរក្សាតម្លៃពន្ធប្រេងយន្ដហោះឲ្យនៅទាប ចំពេលដែល​​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​​ប្រកាស​​រកស៊ីខាត​


ក្រសួងហិរញ្ញវត្ថុវៀតណាម មានបំណងធ្វើយ៉ាងណា​រក្សា​បរិយាកាស​អត្រាពន្ធ​លើប្រេង​យន្ដហោះ ឲ្យស្ថិត​នៅក្នុង​អត្រា​តម្លៃពន្ធ ត្រឹមតែ៩សេនប៉ុណ្ណោះ ក្នុងមួយ​លីត្រ រហូតដល់​ឆ្នាំ២០២១ ដើម្បីគាំទ្រ​ដល់​ឧស្សាហកម្ម អាកាសចរណ៍ ដែលកំពុង​រងទុក្ខ​ខ្លាំង​ដោយសារតែ​វិបត្តិ​កូវីដ-១៩។ ការបង្ហាញពីផែនការរក្សាអត្រាតម្លៃពន្ធប្រេងយន្ដហោះឲ្យនៅទាបនេះ គឺធ្វើឡើងនៅចំពេលដែលមានក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយចំនួនបាននិងកំពុងប្រកាសពីការរកស៊ីខាតបង់ប្រាក់រាប់រយលានដុល្លារអាមេរិកនៅរយៈពេល៩ខែមកនេះ។. នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
វៀតណាមគ្រោងរក្សាតម្លៃពន្ធប្រេងយន្ដហោះឲ្យនៅទាប ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ដែលរងទុក្ខព្រោះកូវីដ-១៩ (រូបភាព៖https://saigoneer.com)
ដោយ

កាលពីខែ​កក្កដា កន្លងទៅ គណកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋ​សភាជាតិវៀតណាម បាន​អនុម័ត​កាត់បន្ថយ​ពន្ធ​លើ​ប្រេងយន្ដហោះ ពីប្រមាណ ១៣ សេន​ក្នុងមួយលីត្រ មកនៅត្រឹម​៩សេន​ក្នុងមួយលីត្រ​ ដើម្បី​ការជួយ​សម្រាល​បន្ទុក ក៏ដូចជា​ផលប៉ះពាល់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែលបណ្ដាល​មក​ពី​មេរោគរាតត្បាត​កូវីដ-១៩។ យ៉ាងណាមិញ នាពេល​ថ្មីៗនេះ​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ក៏​បាន​ស្នើរដ្ឋាភិបាល​ អំពី​ការរក្សា​នូវ​តម្លៃ​ពន្ធ​លើ​ប្រេងយន្ដហោះនេះ​ឲ្យនៅទាប​ដដែល សម្រាប់​រយៈពេល​១ឆ្នាំទៀត ហើយការ​រក្សា​តម្លៃពន្ធប្រេង​​យន្ដហោះ​ឲ្យនៅទាបនេះ ត្រូវបាន​ប៉ាន់ប្រមាណថា នឹងធ្វើឲ្យ​រដ្ឋវៀតណាម​​ត្រូវ​បាត់​ចំណូល​ប្រមាណ​៣៧លាន ទៅជាង ៤១​លាន​ដុល្លារ​អាមេរិក។

ក្រៅតែ​ពី​ជួយដល់​ក្រុមហ៊ុន​អាកាសចរណ៍ហើយនោះ ការ​រក្សា​តម្លៃពន្ធ​​ប្រេង​យន្ដហោះ​ឲ្យនៅទាបនេះ ក៏នឹង​ជួយ​ដល់​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្ម​ផងដែរ។ 

នៅរយៈពេល នៅ៣ត្រីមាស ឆ្នាំ២០២០នេះ ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​របស់​វៀតណាម បានប្រកាស​ពីការ​ខាតបង់​​រាប់រយ​លាន​ដុល្លារអាមេរិក តួយ៉ាង ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines ខាត​បង់​ប្រាក់​ជាង ៤៦០​លាន​ដុល្លារ ខណៈដែល Vietjet ខាតបង់​ប្រមាណ ៤០លាន​ដុល្លារអាមេរិក។

នៅចន្លោះ ពីឆ្នាំ​២០១៥ ដល់ឆ្នាំ២០១៩ បរិយាកាស​ពន្ធ​លើ​ប្រេង​យន្ដហោះ មានការកើនឡើង​ច្រើនជាង​ទ្វេដង ពោលគឺ កាលពីឆ្នាំ២០១៥ ពន្ធ​លើ​ប្រេង​យន្ដហោះ ដែលរដ្ឋាភិបាល​វៀតណាម​ប្រមូលបាន​ មានប្រមាណ​ជាង​៧៣​លាន​ដុល្លារអាមេរិក ហើយមកដល់​ឆ្នាំ២០១៩ បានកើនឡើងដល់​១៥០លាន​ដុល្លារអាមេរិក៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅវៀតណាម ! ខឹងគេ​ច្រៀង​ខារ៉ាអូខេ​តម្លង់​ពេក បុរស​ម្នាក់​"គប់​គ្រាប់បែកសាំង"ទៅលើ​ផ្ទះ​អ្នកជិតខាង

ព័ត៌មាន
នៅទីក្រុង​ហាណូយ ប្រទេសវៀតណាម បុរស​វ័យ​ ៦១​​ឆ្នាំ​ម្នាក់ បាន​គប់​ដបសាំង​ដែល​មាន​ភ្លើង​ឆេះ ទៅលើ​ដំបូល​ផ្ទះ​អ្នកជិតខាង ដោយសារខឹង​នឹងអ្ន…

SME ថៃ កំពុងរៀបចំខ្លួន ដើម្បីទាក់យកវិនិយោគិនជប៉ុនកាន់តែច្រើន

ព័ត៌មាន
សហគ្រាសធុនតូច និងមធ្យម(SME) ក្នុងប្រទេសថៃ កំពុងរៀបចំខ្លួនយ៉ាងគត់មត់ ដើម្បីទាក់ទាញវិនិយោគិនជប៉ុនឲ្យចូលមកវិនិយោគកាន់តែច្រើន ខណៈដែលវិនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ