ការវិនិយោគចិន

ទំហំទឹកប្រាក់វិនិយោគរបស់ចិន​នៅវៀតណាម កើនឡើងស្ទើរតែទ្វេដង


គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ទំហំទឹកប្រាក់នៃការវិនិយោគរបស់ ជនជាតិចិន នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ២,២ ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះ កើនឡើងស្ទើរតែ ទ្វេដង បើធៀបនឹងឆ្នាំ ២០១៨ ដែលមានត្រឹមតែ ១,២ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ ការិយាល័យស្ថិតិទូទៅវៀតណាម។
វៀតណាម កំពុងក្លាយជាមូលដ្ឋានផលិតរបស់ចិន ដើម្បីនាំចេញទៅអាមេរិក (http://tapchitaichinh.vn)
ដោយ

ប្រទេសចិន បានក្លាយជា វិនិយោគិនធំ​លំដាប់ទី ២ នៅក្នុងប្រទេស​វៀតណាម ដែលមាន​ទុនវិនិយោគ ស្មើនឹង ១៥% នៃទុន​វិនិយោគចុះ​បញ្ជី​សរុបរបស់ វិនិយោគិន​បរទេស ខណៈដែរ ប្រទេសកូរ៉េខាងត្បូង ឈរលើលំដាប់ថ្នាក់​លេខ ១ ជាមួយទុនវិនិយោគ​ជាង ២,៩ ពាន់​លាន​ដុល្លារអាមេរិក។

នៅក្នុង ១១ខែដំបូង ដើមឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម ទទួលបានការ​វិនិយោគ​ពីក្រៅប្រទេស ដែលបាន​ចុះបញ្ជី ជាង ១៤ពាន់លាន​ដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ ៧ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំមុន។

របាយការណ៍​ជាច្រើនចេញពី ក្រុមហ៊ុន​ប្រឹក្សាពិគ្រោះយោបល់ សុទ្ធតែបាន​អះអាង ជម្លោះពាណិជ្ជកម្ម​សកល​រវាង​អាមេរិក និងចិន ជា​កត្តារុញច្រាន​ការផ្លាស់ប្តូរ​ខ្សែសង្វាក់​ផលិតកម្ម មកកាន់​ប្រទេស​វៀតណាម។

ទោះបីជាយ៉ាងណា​ក៏ដោយ អ្នកជំនាញ​ជាច្រើន ក៏បាន​បញ្ជាក់ថា ប្រទេសចិន អាចនឹង​ផ្លាស់ប្តូរទីតាំង ក្រុមហ៊ុន​វិនិយោគ ដែលចំណាយ​កម្លាំងពលកម្ម​ច្រើន និងការវិនិយោគ​ដែលប៉ះពាល់​ដល់បរិស្ថាន ឲ្យចេញទៅ​ក្រៅប្រទេស​ក្នុងតំបន់ ដូចជា វៀតណាម​ជាដើម ដើម្បីជំនួស​មកវិញនូវ ក្រុមហ៊ុន ដែលមាន​បច្ចេកវិទ្យាទំនើបៗ។

តាមប្រវត្តិ នៃការវិនិយោគ​ដោយផ្ទាល់​ពីបរទេស នៅក្នុងប្រទេស​វៀតណាម គឺ ចិន ឈរលំដាប់ទី ៣ នៅឡើយទេ ដែលមានត្រឹមតែ ១៥ពាន់លាន​ដុល្លារ​អាមេរិក ខណៈដែល កូរ៉េខាងត្បូង ឈរលេខ ១ មានទុន​ចុះបញ្ជី​រហូតដល់ ៦៦ពាន់លានដុល្លារ និងជប៉ុន ឈរលេខ ២ មានទុនប្រមាណ ៥៩ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ កំពុងសម្លឹង​ចង់ចាប់យកទីផ្សារភ្ញៀវទេសចរចំណូលខ្ពស់មកពី វៀតណាម និងឡាវ

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃបានបង្ហាញពី គម្រោងការចាប់យកទីផ្សារភ្ញៀវទេសចរណ៍ចំណូលខ្ពស់ មកពី ប្រទេសឡាវ និងភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តជាលើកដំបូង មក…

ប្រធាន​ ខេមបូចា៖ សារព័ត៌មាន​ឯករាជ្យ មិនមែនជាសត្រូវរបស់​បក្ស​នយោបាយ ឬរដ្ឋាភិបាលទេ

ព័ត៌មាន
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា ដែលទើប​នឹង​សម្ពោធ​បើក​ជា​ផ្លូវការ កាលពីថ្ងៃទី១៣ ខែ​ធ្នូ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ