កសិកម្មវៀតណាម

ការនាំចេញកាហ្វេវៀតណាមរវាងការបន្ទច់បង្អាក់ដោយសារតែកូវីដ-១៩ ប៉ុន្ដែ តម្លៃនៅតែរក្សាបានខ្ពស់


ក្រុមអ្នកវិភាគទីផ្សារវៀតណាម Fitch Solutions បានឱ្យដឹងថា រលកឆ្លងកូវីដ១៩ ដែលបានវាយលុកប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ ហើយបានប៉ះពាល់ដល់សកម្មភាពនាំចេញ ក៏ដូចជារារាំងការផ្គត់ផ្គង់កាហ្វេទូទាំងពិភពលោក។ ការធ្លាក់ចុះនៃការនាំចេញ និងការផលិតកាហ្វេវៀតណាម អាចបង្កើនតម្លៃកាហ្វេពិភពលោកស្ថិតក្នុងតម្លៃ ខ្ពស់ រហូតដល់ឆ្នាំ ២០២២។ដោយសារមើលឃើញពីផលប៉ះពាល់ដល់សកម្មភាពនាំចេញក៏ដូចជាសេដ្ឋកិច្ចនោះ វៀតណាមថ្មីៗនេះបានបន្ធូរបន្ថយវិធានការរិតត្បិតជាបន្តបន្ទាប់ ដូច្នេះអ្វីៗទំនងជាអាចដំណើរការឡើងវិញឆាប់ៗនេះ។
គ្រប់កាហ្វេរបស់វៀតណាម
ដោយ

វៀតណាម​កំពុង​ជាប់ដៃ​ប្រយុទ្ធ​នឹង​ការ​រីក​រាលដាល​កូ​វី​ដ ១៩ យ៉ាង​សស្រាក់សស្រាំ ដោយ​ក្នុង​នោះ ការ​បិទ​ខ្ទប់​មជ្ឈមណ្ឌល​នាំ​ចេញ​របស់​ខ្លួន គឺ​ទីក្រុង​ហូ​ជី​មិ​ញ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​កាហ្វេ និង​ទំនិញ​ផ្សេង​ទៀត​របស់​វៀតណាម​ផង​ដែរ​។

ក្នុង​ខែសីហា​ការ​នាំ​ចេញ​កាហ្វេ​របស់​វៀតណាម​បាន​ធ្លាក់​ចុះ ៨,៧% ធៀប​នឹង​ខែកក្កដា មក​នៅ​ត្រឹម​ជាង ១១ ម៉ឺន​តោន​។ យ៉ាងណាមិញ នៅ​រយៈពេល ៧​ខែ ក្នុង​ឆ្នាំ ២០២១ វៀតណាម​បាន​នាំ​ចេញ​កាហ្វេ​ចំនួន ១​លាន​១​សែន​តោន ពោល​គឺ​ទាប​ជាង​ឆ្នាំ​មុន ៦,៤% ប៉ុន្តែ​ចំណូល​ពី​ការ​នាំ​ចេញ​កាហ្វេ​បាន​កើនឡើង ២% ស្មើនឹង​ប្រមាណ ២ ពាន់​លាន​ដុល្លារ​។​ជាមួយ​គ្នា​នេះ ចំណែក​ទីផ្សារ​កាហ្វេ​របស់​វៀតណាម​ក៏​បាន​ធ្លាក់​ចុះ​ពី​ជាង ២៧% មក​នៅ​ត្រឹម ១៦%​ផង​ដែរ​។ 

គួរ​កត់​សម្គាល់ថា ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ និង​ការ​ផលិត​កាហ្វេ​របស់​វៀតណាម និង​ប្រទេស​ផ្សេង​ទៀត​ដូច​ជា ប្រ​ស៊ី​ល និង​កូ​ឡុំ​ប៊ី បាន​បង្កើន​តម្លៃ​កាហ្វេ​ពិភពលោក ដោយសារ​ការ​ផ្គត់ផ្គង់​មាន​កំណត់​ពី​បណ្ដា​ប្រទេស​ផលិតផល​ធំ​ៗ​ទាំងនេះ ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩​។ 

យ៉ាងណា​ក៏​ដោយ​ចុះ ក្រោយ​មើលឃើញ​ពី​ផល​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច ថ្មី​ៗ​នេះ​វៀតណាម​បាន​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ជា​បន្តបន្ទាប់ ដូច្នេះ​ការ​នាំ​ចេញ​កាហ្វេ​របស់​វៀតណាម​ទំនងជា​ដំណើរការ​ឡើង​វិញ​ក្នុង​រយៈពេល​ឆាប់​ៗ​នេះ​។ ក្នុង​ន័យ​នេះ ការ​ផ្គត់ផ្គង់​កាហ្វេ​ទូ​ទាំង​ពិភពលោក​ក៏​អាច​ចាប់ផ្តើម​ស្ទុះ​ងើបឡើង​វិញ​នៅ​ក្នុង​ឆ្នាំ ២០២២-២០២៣​ផង​ដែរ​។ នេះ​បើ​តាម​ការ​ព្យាករ​ដោយ​ក្រុមហ៊ុន Fitch Solutions​។

របាយការណ៍​ពី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២០ វៀតណាម​នាំ​ចេញ​កាហ្វេ​សរុប​ជាង​១​លាន​៥​សែន​តោន ជាមួយនឹង​ទឹកប្រាក់​នាំ​ចេញ​សរុប​ជាង​២​ពាន់​៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទ​៖ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងផ្ដល់អាទិភាពបើកទទួលទេសចរជនជាតិចិនមុនគេ នៃគម្រោងបើកទទួលទេសចរបរទេសឡើងវិញ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា គ្រោងបើកទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួច និងតម្រូវឱ្យអ្នកទេសចរទាំ…

រោងចក្រកផលិតអាគុយរថយន្តអគ្គិសនីតម្លៃ ១ពាន់លានដុល្លាររបស់ក្រុមហ៊ុន Hyundai និង LG ចាប់ផ្ដើមសាងសង់ហើយ!

ព័ត៌មាន
នៅទីបំផុត គម្រោងរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីរបស់ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solutions របស់ប្រទេសកូរ៉េខាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ